សណ្តែកបណ្តុះគឺជាប្រភពដ៏អស្ចារ្យមួយរបស់ជាតិខ្លាញ់អូមេហ្គាបី ព្រមទាំងបង្កើតបានជាជាតិកូឡេស្តេរ៉ុលល្អ (HDL) និងអាចកាត់បន្ថយកូឡេស្តេរ៉ុលគ្រោះថ្នាក់ពីក្នុងសរសៃឈាម និងសរសៃឈាមអាក់ទែបាន។ អូមេហ្គាបីក៏ជាសារធាតុប្រឆាំងនឹងការរលាកបែបធម្មជាតិដែរ ដូច្នេះវានឹងទៅបន្ថយសម្ពាធលើប្រព័ន្ធបេះដូងសរសៃឈាមបាន។

ជាតិប៉ូតាស្យូមដែលមានក្នុងសណ្តែកបណ្តុះក៏ទៅជួយបន្ថយសម្ពាធឈាមបានដែរ ព្រោះចាប់តាំងពីប៉ូតាស្យូមគឺជាសារធាតុជួយអោយសរសៃឈាមរីកធំមក គឺវាអាចទៅបន្ថយសម្ពាធក្នុងសរសៃឈាមអាក់ទែ និងសរសៃឈាមផ្សេងៗទៀតបាន។ ហេតុដូច្នេះហើយ របត់ឈាមរត់ និងការផ្គត់ផ្គង់អុកស៊ីសែននឹងកើតឡើយ, បន្ថយកំណកឈាម, បន្ថយការប្រឈមនឹងជំងឺក្រិនសរសៃឈាម, គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជំងឺខូចបំពងសរសៃប្រសាទពីកំណើតគឺជាផលរំខានមួយដែលកើតមានជាញឹកញាប់បំផុតពេលកង្វះវីតាមីន B9 ឬ Folate។ សណ្តែកបណ្តុះមានចំនួនវីតាមីន Folate មួយចំនួនដែរ ដូច្នេះវាអាចការពារជំងឺពីកំណើតមួយនេះបាន៕