ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យងាយទទួលបានជោគជ័យ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមានគំនិតចង់រកស៊ី អ្នកត្រូវតែចាប់ផ្តើមរៀបចំគម្រោងភ្លាម ដោយមិនគួរទុកយូរទេ ព្រោះវាអាចពន្យាររយៈពេលនៃការទទួលបានជោគជ័យរបស់អ្នក។ ជាពិសេស គម្រោងមួយនេះ នឹងអាចធ្វើឲ្យអ្នកងាយទទួលបានជោគជ័យផងដែរ។
- អ្នកត្រូវតែកំនត់គម្រោងការឱ្យបានច្បាស់លាស់ ទើបអាចនាំអ្នកដើរទៅរកផ្លូវដែលត្រូវ។
- អ្នកត្រូវប្រើខួរក្បាលឱ្យបានញឹកញាប់ មិនត្រូវទុកឱ្យទំនេរទេ ព្រោះវាអាចស្ពឹក ធ្វើឲ្យអ្នកពិបាកជោគជ័យណាស់។ ដូចនេះ អ្នកគួរតែឧស្សាហ៍ប្រើឲ្យបានញឹកញាប់។
- អ្នកត្រូវតែមានជំនឿចិត្តលើខ្លួនឯង មិនត្រូវខ្លាចឬអៀននៅពេលដែលធ្វើអ្វីមួយឡើយ ព្រោះជំនឿចិត្តនេះ ជាជំនួយការល្អក្នុងការធ្វើឲ្យអ្នកអាចជោគជ័យបាន។
- ការរកស៊ីត្រូវតែមានគំនិតច្នៃប្រឌិត ទើបការរកស៊ីដំណើរការបានល្អ។
- អ្នកត្រូវតែឧស្សាហ៍ស្តាប់ដំបូន្មានរបស់អ្នកដែលមានបទពិសោធន៍ក្នុងការរកស៊ីឱ្យច្រើន នោះអ្នកនឹងខិតជិតដំណាក់កាលនៃការជោគជ័យហើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855