ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីវិធីសាស្ត្រក្នុងការធ្វើឲ្យប្តីប្រពន្ធអ្នកមិនមានបញ្ហានឹងគ្នា។ តើមានអ្វីខ្លះទៅ?
- អ្នកមិនត្រូវឈ្លោះគ្នាព្រោះតែរឿងដដែរៗនោះទេ ត្រូវតែដោះស្រាយឱ្យចប់ ទើបបញ្ហាមួយនេះមិនកើតឡើងវិញ។
- អ្នកមិនត្រូវព្រោះតែអារម្មណ៍មិនសប្បាយចិត្ត ហើយប៉ះពាល់ដល់ប្តីឬប្រពន្ធអ្នកទេ។ អ្នកគួរតែចាំថា អារម្មណ៍មួយនេះអាចបំផ្លាញគ្រួសារអ្នកដោយមិនដឹងខ្លួនពេលដែលអ្នកមានអារម្មណ៍ខុសប្រក្រតីខ្លាំង។
- អ្នកមិនត្រូវនិយាយពាក្យអសុរស់ផ្សេងៗចំពោះគ្នានោះទេ ទោះជាឈ្លោះ ឬទាស់គ្នាយ៉ាងណាក៏ដោយ ទើបមិនបំផ្លាញអ្នកទាំងពីរយ៉ាងងាយ។
- អ្នកមិនត្រូវតែងតែត្អូញត្អែរពីការបែងចែកការងារផ្ទះមិនស្មើរភាពគ្នាទេ ដោយអ្នកគួរតែប្រើពាក្យផ្អែមល្ហែមដាក់គ្នា ដើម្បីជួយការងារផ្ទះគ្នាធ្វើ។
- នៅពេលដែលកូនប្រព្រឹត្តអ្វីខុស មិនត្រូវបន្ទោសគ្នាទៅវិញទៅមកទេ តែត្រូវតែជួយដោះស្រាយបញ្ហានេះជាមួយគ្នា ទើបអាចរស់នៅជាមួយគ្នាបានយូរ មិនងាយបាក់បែក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855