នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​មើលទៅ​លើ​បុរស និង​ជំងឺ​បេះដូង អ្នក​ស្រាវជ្រាវ​ជនជាតិ​ស៊ុ​យ​អែ​ត បាន​តាមដាន​លើ​បុរស​ជាង ២០.០០០ នាក់​។ នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ បុរស គឺ​មាន​អាយុ​ពី ៤៥ ទៅ ៧៩ ឆ្នាំ ដែល​មិន​មាន​ប្រវត្តិ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ឬ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​នោះ​ទេ​។ ពួក​គេ​បានអោយ​ព័ត៌មាន​ទៅ​អ្នក​ស្រាវជ្រាវ លើ​ទម្លាប់​រស់នៅ​របស់​ពួក​គេ អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ​ផង​ដែរ​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទម្លាប់​ល្អ​ទាំង ៥ ខាងក្រោម​នេះ អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​គាំងបេះដូង​របស់​បុរស ដល់​ទៅ ៨៦ ភាគរយ​៖

  • កុំ​ជក់បារី
  • ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព
  • ផឹកស្រា​ក្នុង​កម្រិត​មធ្យម គឺ​តិច​ជាង ២ កំប៉ុង​ក្នុង​មួយ​ថ្ងៃ
  • ធ្វើ​លំ​ហាត់ប្រាណ ដូច​ជា​ដើរ ឬ​ជិះ​កង់ អោយ​បាន​យ៉ាង​ហោច​ណាស់ ៤០ នាទី ជា​រៀងរាល់ថ្ងៃ
  • មាន​ទំហំ​ចង្កេះ​តិច​ជាង ៩៣ សង់ទីម៉ែត្រ​។
    អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មាន​តែ​បុរស​មួយ​ភាគរយ នៃ​ការ​ស្រាវជ្រាវ​ប៉ុណ្ណោះ ដែល​មាន​ទម្លាប់​ល្អ​ទាំង ៥ នេះ​ល្អ​។
    ពួក​គេ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ការ​ផឹកស្រា​កម្រិត​មធ្យម គឺ​មាន​ឥទ្ធិពល​បំផុត លើ​ការ​បន្ថយ​ហានិភ័យ​ដល់​បុរស​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង