ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីវិធីក្នុងការការពារបបូរមាត់អ្នកមិនឲ្យប្រេះ។ តើមានអ្វីខ្លះទៅ?
- អ្នកត្រូវតែផឹកទឹកឱ្យបានច្រើន មួយថ្ងៃគួរតែផឹកពី៨ទៅ១០កែវទើបមិនធ្វើឱ្យបបូរមាត់ស្ងួត។
- នៅពេលដែលវាប្រេះ អ្នកមិនត្រូវហែកស្បែកដែលប្រេះចេញនោះទេ ព្រោះវាអាចឆ្លងមេរោគបាននៅពេលដែលចេញឈាម។
- អ្នកអាចលាបថ្នាំដើម្បីឱ្យស្បែកទាំងនេះងាប់ ហើយកើតស្បែកថ្មី ទើបមិនធ្វើឲ្យបបូរមាត់អ្នកប្រេះទៀត។
- អ្នកអាចម៉ាស្សាបបូរមាត់ថ្នមៗ ដើម្បីឱ្យស្បែកថ្មីឆាប់លូតលាស់ ថែមទាំងអាចជួយព្យាបាលផងដែរ។
- អ្នកមិនត្រូវយកក្រែមលាបមាត់មកលាបពីលើទេ ព្រោះវាធ្វើឱ្យបបូរមាត់កាន់តែស្ងួត ហើយអាចប្រេះកាន់តែខ្លាំង។
- អ្នកអាចយកប្រេងដូងមកលាបបាន ព្រោះវាជំនួយខ្លាំងណាស់ដល់អ្នកដែលមានអាការៈប្រេះបបូរមាត់។
- អ្នកក៏អាចបរិភោគផ្លែឈើដែលមានវិតាមីនច្រើនមកជំនួយដែរ ព្រោះនៅពេលដែលរាងកាយទទួលបានវីតាមីនបានគ្រប់គ្រាន់ នោះបបូរមាត់អ្នកនឹងអាចស្អាតបានជាមិនខានឡើយ៕