ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ឆ្នាំមមែ ចាប់ពីថ្ងៃបុណ្យណូអែលទៅ លាភអ្នកនឹងឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកឡើងទាំងឋានៈ និងប្រាក់ខែ ព្រមទាំងទទួលបានប្រាក់ចំណេញខ្ពស់ពីមុខរបរផងដែរ។ ជាពិសេស បើមានធ្វើការបណ្តាក់ទុន ផលដែលទទួលបានគឺធំណាស់។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ឲ្យតែទ្រាំបានដល់ថ្ងៃបុណ្យណូអែល អ្នកនឹងទទួលបានលាភភ្ញាក់ផ្អើរច្រើនណាស់។ ជាពិសេស ក៏មានទ្រព្យហូរចូលមកខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យចំណូលរបស់អ្នកកើនឡើងខ្លាំងក្នុងចុងឆ្នាំ។
ឆ្នាំរកា
ឆ្នាំរកា ឲ្យតែដល់ថ្ងៃណូអែល មិនថាការងារ ឬមុខរបរទេគឺជោគជ័យណាស់។ ជាពិសេស អ្វីដែលអ្នកប៉ងនឹងទទួលបានទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយដែលចាយមិនចេះអស់នោះទេ៕