​តើ​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​អោយ​ខ្លួន​ឯង​មាន​ក្លិន​ខ្លួន​ល្អ​គ្រប់ពេល​មែន​ទេ​? បើសិនជា​អញ្ចឹង​មែន អ្នក​ពិត​ជា​មនុស្ស​សំណាង​ហើយ ព្រោះ​អត្ថបទ​របស់​យើង​នឹង​ជួយ​អោយ​អ្នក​ដឹង​អំពី​គន្លឹះ​របស់​វា​។​



​មុន​ពេល​យើង​និយាយ​ចូលទៅក្នុង​វិធីសាស្ត្រ​ទាំងអស់​ដើម្បី​អោយ​អ្នក​មាន​ក្លិន​ខ្លួន​ល្អ យើង​សុំ​រក​អោយ​ឃើញ​ថា​ហេតុអ្វី​បានជា​អ្នក​មាន​ក្លិន​ខ្លួន​អាក្រក់​ជាមុនសិន​។ ដូច្នេះ​ហេតុ​អ្វី​បានជា​ពេលខ្លះ​យើង​មាន​ក្លិន​ខ្លួន​មិនល្អ​? មូលហេតុ​ដ៏​សំខាន់​បំផុត​នោះ​គឺ​ដោយសារតែ​ការ​បែកញើស​។​

​ពី​ព្រោះ​មនុស្ស​គ្រប់​គ្នា​បែកញើស​មក ពួកគេ​សុទ្ធតែ​ទំនង​នឹង​មាន​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​គ្រប់ពេល​តែម្តង​។​

 

​ហេតុអ្វី​បានជា​ញើស​ធ្វើអោយមាន​ក្លិន​ខ្លួន​មិនល្អ​? ញើស​ខ្លួនឯង​មិន​ធ្វើអោយ​រាងកាយ​មាន​ក្លិន​មិនល្អ​នោះទេ ប៉ុន្តែ​នៅពេល​វា​ច្របល់​ចូលគ្នា​នឹង​បាក់តេរី​នៅលើ​ស្បែក ទើបបាន​បង្កើត​ទៅ​ជា​ក្លិន​អាក្រក់​កើតមាន​បាន​។ នេះ​ហើយ​គឺជា​មូលហេតុ​លេខ​មួយ​នៃ​បញ្ហា​ក្លិន​ខ្លួន​របស់​មនុស្ស​យើង​។​

 

​ដូច្នេះ​បើ​សិន​ជា​គ្មាន​ញើស​ទេ នោះ​ក៏​គ្មាន​អ្វី​ច្របល់​ចូល​គ្នា​ជាមួយ​បាក់តេរី​លើ​ស្បែក​ដើម្បី​បង្កើត​ជា​ក្លិន​ខ្លួន​ដែរ​។ រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​ល្អ​ណាស់ ប៉ុន្តែ​យើង​មិន​អាច​បញ្ឈប់​រាងកាយ​កុំអោយ​បែកញើស​បានទេ​។ ខណៈពេល​ដែល​ញើស​តែងតែ​ត្រូវបាន​គេ​ជេរ ឬ​ដាក់​បណ្តាសារ​នោះ តាមពិត​វា​គឺជា​តម្រូវការ​របស់​រា​ង​កាយ​ដើម្បីអោយ​ខ្លួន​យើង​ត្រជាក់​។ ដូច្នេះ​បើ​សិន​ជា​យើង​មិន​អាច​យកឈ្នះ​ការ​បែកញើស​បានទេ តើ​មាន​អ្វី​ទៀត​ទៅ​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​បង្ការ​កុំអោយ​មាន​ក្លិន​ខ្លួន និង​មាន​ក្លិន​ល្អ​ឡើងវិញ​គ្រប់ពេល​ទៅ​ក្រោយ​ពី​បែកញើស​ឡើង​ជោគ​ខ្លួន​ហើយ​នោះ​?

 

​ខណៈពេល​ដែល​យើង​មិន​អាច​បង្កា​រការ​បែកញើស​បាន មាន​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើអោយ​រាងកាយ​មាន​ក្លិន​ល្អ​បាន​គ្រប់​ពេល​ដូច​ជា​៖

  • ងូតទឹក​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយថ្ងៃ​។ មនុស្ស​គ្រប់គ្នា​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ងូតទឹក​ណាស់ ព្រោះ​វា​ធ្វើអោយ​អ្នក​មាន​ក្លិន​ខ្លួន​ល្អ​បាន​។ អ្នក​មិន​អាច​មាន​ក្លិន​ខ្លួន​ល្អ​បានទេ​បើសិនជា​មិន​បាន​ងូតទឹក​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​)​។ តាមរយៈ​ការ​ងូតទឹក​នេះ ខ្ញុំ​ចង់​សម្តៅ​ទៅលើ​ការលាង​សម្អាត​រាងកាយ​បាន​យ៉ាង​ល្អ ជាពិសេស​កន្លែង​ដែល​អាថ៌កំបាំង​ទាំងអស់​របស់​រាងកាយ​។​
  • ចូរ​ប្រាកដថា នៅ​ពេល​ងូតទឹក អ្នក​បាន​លាង​សម្អាត​កន្លែង​ដែល​អាថ៌កំបាំង​ទាំងអស់​ដូចជា ឃ្លៀក​, ក​, ក្រោយ​ស្លឹកត្រចៀក និង​ភ្លៅ​ខាងក្នុង ព្រោះ​កន្លែង​ទាំងអស់​នេះ​ជា​កន្លែង​ដែល​បាក់តេរី​បង្ក​ក្លិន​ចូលចិត្ត​រស់នៅ និង​លាក់ខ្លួន​ណាស់​។​
  • សម្រាប់​មនុស្ស​ស្រី​វិញ វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​តំបន់​ទ្វារមាស ព្រម​ទាំង​នៅ​ផ្នែក​ខាងក្រោម​សុដន់​ពេល​កំពុង​ងូតទឹក​។ ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​កន្លែង​ទាំងនេះ​បាន​យ៉ាង​ល្អ​ហើយ​ដើម្បី​ចៀសវាង​ការបង្កើត​ក្លិន​មិនល្អ​ក្រោយពី​បែក​ញើស​។ ការ​ដែល​ធ្វើអោយ​កន្លែង​ទាំងអស់​នេះ​ស្អាត​ល្អ​នឹង​ជួយ​ធ្វើអោយ​អ្នក​មាន​ភាព​ស្រស់ស្រាយ​បាន​ទោះបីជា​កំពុងតែ​បែកញើស​ក៏ដោយ​។​
  • មិនត្រូវ​ភ្លេច​សម្អាតរ​ន្ធ​គូថ​ឡើយ​ពេល​ងូតទឹក​។ កន្លែង​មួយ​នេះ​គឺជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​មួយចំនួន​មាន​ក្លិន​ខ្លួន​មិន​ល្អ​។ កន្លែង​នេះ​ត្រូវ​ការលាង​សម្អាត​គ្រប់​គ្នា​ព្រោះ​លាមក និង​បាក់តេរី​នៅ​ជាមួយ​គ្នា​ច្រើន​តែ​ម្តង​។​
  • ប្រអប់ជើង​ត្រូវតែ​លាង​សម្អាត​អោយបាន​ស្អាត​បើសិនជា​ចង់​អោយ​មាន​ក្លិន​ស្រស់ស្រាយ​។ មនុស្ស​គ្រប់គ្នា​ដឹង​ពី​របៀប​ដែល​ប្រអប់ជើង​អាច​មាន​ក្លិនស្អុយ ជា​ពិសេស​ក្រោយពី​មនុស្ស​ម្នាក់​បាន​បែកញើស​នៅ​កន្លែង​នេះ​។ នៅ​ពេល​ងូតទឹក អ្នក​គួរតែ​ចំនាយ​ពេល​មួយ​ចំនួន​ដើម្បី​លាង​សម្អាត​ប្រអប់ជើង និង​ចន្លោះ​ម្រាមជើង​ផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង