សណ្តែកសៀង​គឺជា​អ្វី​ដែល​យើង​គិតថា​ជា​អាហារ មិនមែន​សម្រាប់​យកមក​លាប​លើ​មុខ​ទេ ប៉ុន្តែ​វា​ពិតជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ច្រើន ព្រមទាំង​ជួយ​អោយ​អ្នក​កាន់តែ​ស្រស់​ស្អាត​ថែមទៀត​ផង​។ សារធាតុ Isoflavones ក្នុង​សណ្តែកសៀង​ច្រើន​តែ​មាន​សមត្ថភាព​ជួយ​អោយ​ស្បែក​មើល​ទៅ​ក្មេង​ជាង​មុន និង​វីតាមីន E ក្នុង​ប្រេង​សណ្តែកសៀង​អាច​ជួយ​អោយ​ស្បែក​ដែល​ខូចខាត​លូតលាស់​វិញ​បាន​។ ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​ប្រហែលជា​អាច​ជួយ​អោយ​ស្ត្រី​ប្រើប្រាស់​របស់​ធម្មជាតិ​ដើម្បី​បង្កើន​សម្រស់​កាន់តែ​ស្រស់​ស្អាត​បាន​។​

 

ផ្តល់​សំណើម​ដល់​ស្បែក​
ផលិតផល​លាង​សម្អាត​ស្បែក និង​ឡូ​សិន​ទាំងអស់​ដែល​មាន​ជាតិ​សណ្តែកសៀង​គឺ​មាន​មុខងារ​ផ្តល់​ជា​សំណើម​។ សណ្តែកសៀង​ផ្ទុក​ទៅ​ដោយ​វីតាមីន E ដែល​មាន​ប្រយោជន៍​នៅពេល​លាប​លើ​ស្បែក​សម្រាប់​បង្កើត​ជា​សំណើម​។ សារធាតុ Phytoestrogens ក្នុង​សណ្តែកសៀង​ប្រហែល​ជា​ជួយ​អោយ​រាងកាយ​ផលិត​អ័រម៉ូន Estrogen កាន់​ច្រើន​ដើម្បី​បន្ថយ​ភាព​ជ្រីវជ្រួញ​។​

 

​ក្រចក​កាន់តែ​រឹងមាំ​

​ការ​ទទួលទាន​សណ្តែក​សៀង​ប្រហែល​ជា​ជួយ​ធ្វើអោយ​ក្រចក​អ្នក​កាន់តែ​រឹងមាំ និង​មិន​សូវ​ពុកផុយ​។ ការ​ទទួលទាន​សណ្តែក​សៀង​ក្នុង​ទម្រ​ង​ជា​តៅ​ហ៊ូ ឬ​ទឹកដោះគោ​សណ្តែកសៀង​សុទ្ធតែ​អាច​ពង្រឹង​ដល់​សុខភាព​ក្រចក និង​មិន​ងាយ​បាក់​។​

 

​បណ្តុះ​សក់​

​សណ្តែកសៀង​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​អា​ការៈជ្រុះ​សក់​បាន ជាពិសេស​មនុស្ស​ប្រុស​តែម្តង​។ បើ​យោង​ទៅ​តាម​ការសិក្សា​កាល​ពី​ឆ្នាំ ២០០៤ ដឹកនាំ​ដោយ ត្រី​ត ឌី ឡុន (Trent D. Lund) នៅឯ​សាកលវិទ្យាល័យ Colorado បានអោយដឹងថា សណ្តែកសៀង​គឺជា​សារធាតុ Anti-androgen មានន័យ​ថា វា​អាច​បន្សាប​ឥទ្ធិពល​របស់​អ័រម៉ូន​បុរស​ដែល​មាន​ច្រើន​លើ​ល​លុប​បាន​។ អ័រម៉ូន​បុរស​ដែល​ច្រើន​លើសលុប​អាច​នាំអោយ​ជ្រុះ​សក់ និង​មាន​ការលូតលាស់​មិន​ធម្មតា​បាន​។ សណ្តែកសៀង​ក៏​អាច​ជួយ​អោយ​សក់​ភ្លឺរលោង និង​អាច​ប្រើប្រាស់​ជា​សាប៊ូកក់សក់ និង​បន្ទន់​សក់​បាន​ដែរ​។​

 

​បង្ការ​ភាព​ជ្រីវជ្រួញ​

​សណ្តែកសៀង​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការបង្ការ​ភាព​ជ្រីវជ្រួញ​ដែរ នេះ​បើ​យោង​ទៅតាម​នាយកដ្ឋាន​កសិកម្ម​សហរដ្ឋអាមេរិ​ក​។ ដេ​វ ខំ​តុ​ន (Dave Compton) និង​ចូ ឡា​ហ្សូ (Joe Laszlo) អ្នកជំនាញ​ខាង​គីមី មកពី Agency’s Agricultural Research Service បាន​រកឃើញ​សារធាតុ Bio-lipid ក្នុង​សណ្តែកសៀង ឬ Ferulic Soy Glycerides ដែល​អាច​ការពារ​ភាព​ជ្រីវជ្រួញ​បាន ព្រមទាំង​អាច​ប្រើប្រាស់​ជា​គ្រឿងផ្សំ​នៅក្នុង​ផលិតផល​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ​, សាប៊ូ និង​ផលិតផល​លាង​សម្អាត​នៅពេល​អនាគត​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង