​គ្រប់​វ័យ​ទាំងអស់ គឺ​អាច​មាន​កំហុស​នេះ ដែល​អាច​បង្ករ​ដោយសារ​ការប្រើ​ផលិតផល​សម្អាត​មុខ​ដែល​ខុស​។​ស្ត្រី​មួយ​ចំនួន​ប្រើ​ទឹក​សម្អាត​មុខ​ឬ​ផលិតផល​មួយ ដែល​មាន​គ្រឿងផ្សំ​សកម្ម ( ដូចជា​ទឹក​អាស៊ី​ត salicylic ) ដែល អាច​ជា​វិធី​ដ៏​អាក្រក់​ផងដែរ ប្រសិនបើ​អ្នក​កំពុង​ប្រើ​ផលិតផល​ជាច្រើន​ប្រភេទ​នៅក្នុង​អំឡុងពេល​ថ្ងៃ​។ អ្នក​គួរ​គ្រាន់តែ​ស្វែង ផលិតផល​សម្អាត​ដ៏​ទន់ភ្លន់ ដែល​មិន​ស្ងួត​ពេក​ផងដែរ​។​

​កំហុស​ដ៏​ធំ​បំផុត​ក្នុងអំឡុង​អ្នក​អាយុ ២០​ឆ្នាំ គឺ​ទាក់ទង​ទៅ​និង​ការប្រើប្រាស់​ក្រែ​មលាប ឬ​ក្រែម​ការពា​កំដៅថ្ងៃ​របស់អ្នក​៖ យោង​ទៅ​តាម​លោក​វេជ្ជបណ្ឌិត Schweiger ស្ត្រី​ក្នុង​អំឡុង​អាយុ ២០​ឆ្នាំ​របស់​ខ្លួន គឺ​តែង​លំអៀង​ទៅ​រក​ការ​ភ្លេច ជំហាន​នេះ​បាន​។ ដោយសារ​ស្បែក​ស្ងួត​ពេក ទើប​ពួកគេ​ងាយ​និង​ទទួលបាន​ការប្រើប្រាស់​ផលិត​ប្រេង​ឬ​សំណើម​ជាច្រើន​ចូល​គ្នា ដែល​វា​ធ្វើឱ្យ​ស្បែក​របស់​អ្នក​គឺ​សម្បូរ​ទៅ​ដោយ​ប្រេង​និង​វា​កាន់តែ​ច្រើន​ទៀត​។ អ្នក​គួរតែ​ស្វែងរក​មើល សម្រាប់​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ដែល​និយាយថា ” oil-free ” និង​” non-comedogenic ” នៅលើ​កញ្ចប់​។ ចៀសវាង​ក្រែម​ដែល​ជួយ​ផ្តល់​ប្រេង ឬ​សំណើម​ខ្លាំងពេក​។​

​កំហុស​ដ៏​ធំ​បំផុត​ក្នុង​វ័យ ៣០​ឆ្នាំ និង ៤០​ឆ្នាំ គឺ​ទាក់ទង​ទៅ​និង​ការប្រើប្រាស់​ផលិតផល​ដូចគ្នា​ដែល​អ្នក​បាន​ប្រើ​នៅ​ក្នុង​វ័យ ២០​ឆ្នាំ និង នៅ​ក្នុង​វ័យ​ជំទង់​របស់​អ្នក​។ ស្ត្រី ជាច្រើន​នឹង​បន្ត​ការប្រើប្រាស់​ផលិតផល​ដែល​មាន​គ្រឿងផ្សំ​ដូចជា benzoyl peroxide ។ មនុស្ស​ជាច្រើន​មិន​បានដឹង​ទេ​ថា​ការព្យាបាល​ជំនួយ​មួយ​ចំនួន ដូចជា retinol អាច​មាន​ទាំង​ការប្រឆាំង​នឹង​ភាព​ចាស់ និង ផលប៉ះពាល់​ប្រឆាំងនឹង​រោគ​មុន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង