ដើម្បីបងា្ករ ស្បែកពីភាពស្ងួតបាន អ្នកអាចធ្វើឱ្យបរិស្ថានក្នុងផ្ទះរបស់អ្នកឱ្យមានសំណើមជានិច្ច ជាពិសេសក្នុងអំឡុងពេលដែលវាមានភាពស្ងួត ឬ រដូវរងារ។ ជួនកាល អ្នកអាចបន្ថយការងូតទឹកកុំឱ្យញឹកញាប់ពេក ចៀសវាងការប្រើសាប៊ូដែលធ្វើឱ្យស្បែកស្ថួតខ្លាំង និងការកាត់បន្ថយការប៉ះពាល់ម្សៅសាប៊ូ ក៏អាចជួយឱ្យស្បែករបស់អ្នកប្រសើរឡើង។ ការសំអាតស្បែកខ្លាំងៗ ក៏អាចធ្វើឱ្យសារធាតុប្រេងឬ ខ្លាញ់ចេញពីស្បែករបស់អ្នកបានដែរ។ ការកាត់បន្ថយ ការប៉ះពាល់ របស់ដែលធ្វើឱ្យស្បែកស្ងួត អាចបងា្ករលក្ខខណ្ឌស្បែកស្ងួត ។

- ចៀសវាងការប្រើសាប៊ូដែលកាត់ខ្លាំងនិង ម្សៅសាប៊ូ ។
- ធ្វើឱ្យមានសំណើមជានិច្ច ក្នុងបន្ទប់ក្នុងផ្ទះ។
- កំណត់ការប៉ះពាល់ទៅនឹងសារធាតុផ្សេងៗ ដែលងាយធ្វើឱ្យស្បែកស្ងួត។
- ចៀសវាងការស្លៀកសម្លៀកបំពាក់រោមសត្វ ។
- ប្រើកប្បាសនិងសម្លៀកបំពាក់ជាតិសរសៃធម្មជាតិ។
- ផ្លាស់ទីទៅបរិស្ថានណា ដែលសំបូរសំណើម បើអាចធ្វើទៅបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855