បញ្ហា​នៃ​ក្រចក​ដៃ និង​ក្រចកជើង​អាច​ចង្អុលបង្ហាញ​ពី​សុខភាព​ទូទៅ ដូចនេះ​វា​ជា​រឿង​សំខាន់​ដើម្បី​រក្សា​ក្រចក​របស់​អ្នក​អោយ​នៅ​ស្អាត និង​មាន​សុខភាព​ល្អ​នោះ​។​


American Academy of Dermatology បាន​បង្ហាញ​ពី​ការណែនាំ​ដែល​ធ្វើអោយ​ក្រចក​មាន​សុខភាព​ល្អ​ដែល​មាន​ដូចជាៈ​

  • សូម​រក្សា​អោយ​ក្រចក​របស់​អ្នក​ស្អាត​, ស្ងួត និង​តម្រឹម​វា​អោយ​ស្មើ​។ ត្រដុស​ក្រចក​អោយ​ស្មើ​ដើម្បី​ជៀសវាង​ពី​ការ​មុត​ស្រួច​
  • សូម​កុំ​ខាំ​ក្រចក​របស់​អ្នក​អោយសោះ​
  • សូម​កុំ​ប្រើ​ក្រចក​ធ្វើជា​ឧបករណ៍​ក្នុងការ​ធ្វើ​អ្វី​មួយ​ដូចជា ការបើក​កំប៉ុង​ទឹកក្រូច​ជាដើម​
  • ប្រសិនបើ​អ្នក​មាន​ក្រចក​ដែល​មិន​ដុស​នោះ​, សូម​កុំ​កាត់​វា​ចោល​។ សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ដើម្បី​ព្យាបាល​
  • ត្រាំ​ជើង​នៅក្នុង​ទឹក​ក្តៅឧណ្ណៗ​មុន​នឹង​តម្រឹម​ក្រចកជើង ប្រសិនបើ​វា​ក្រាស់ ឬ​ពិបាក​នឹង​កាត់​នោះ​
  • សូម​ពាក់​ស្បែកជើង​ដែល​សាក​សម និង​ការពារ​ជើង​ពី​មេរោគ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង