Join with Health.com.kh on Telegram

​សក់​បែក​ចុង​គឺជា​បញ្ហា​មួយ​ដែល​អាច​ប៉ះពាល់​លើ​មនុស្ស​សក់វែង ឬ​សក់​ខ្លី ហើយ​ការ​បែក​ចុង​នោះ​អាច​មាន​ប្រវែង​រហូតដល់ ២ ទៅ​៣​សង់ទីម៉ែត្រ​ឯណោះ​ដែល​ជាហេតុ​នាំ​អោយ​សក់​មើល​ទៅ​ដូច​ជា​ខ្លី និង​រួញ​ក្រញ៉ា​ញ់​បាន​។ ជាទូទៅ​អ្នក​ដែល​មាន​បញ្ហា​តែង​កាត់​តម្រឹម​សក់​ដែល​បែក​ចុះ​នោះ​ចោល ប៉ុន្តែ​វា​នៅតែ​មាន​រឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​នៅ​ផ្ទះ​ដើម្បី​បំបាត់​បញ្ហា​សក់​បែក​ចុង​នេះ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាច​ជួយ​អ្នក​បាន​។

​ម៉ាស​បិទ​ដែល​ធ្វើ​ពី​ផ្លែ​បឺ និង​ប្រេង​អូ​លីវ​
​នេះ​គឺជា​ម៉ាស​បិទ​សក់​ធម្មជាតិ និង​មាន​ប្រសិទ្ធភាព​បំផុត​។ វា​នឹង​ជួយ​អោយ​អ្នក​យក​ឈ្នះ​អាកា​រៈសក់​បែក​ចុង និង​ធ្វើអោយ​សក់​កាន់តែ​រលោង និង​ទន់​។ ចូរ​យក​ផ្លែ​បឺ​មួយ​ផ្លែ ជាមួយនឹង​ប្រេង​អូ​លីវ​សុទ្ធ​ពីរ​ស្លាបព្រា​បាយ​ដើម្បី​លាយ​ចូល​គ្នា​ធ្វើ​ម៉ាស​បិទ​សក់​។ ចូរ​យក​វា​ទៅ​បិទ​សក់ ជាពិសេស​នៅ​ចុង​សក់​តែម្តង ព្រមទាំង​ទុក​ចោល​ពី ៥ ទៅ​៣០​នាទី អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​ចូរ​លាងវា​ចេញ​ធម្មតា​។ ពេល​ណោះ​អ្នក​នឹង​ទទួលបាន​សក់​ដ៏​ទន់ និង​ភ្លឺរលោង​ដោយ​មើល​មិន​ឃ​ញ​សក់​បែក​ចុង​ឡើយ​។

​ម៉ាស​បិទ​ធ្វើ​ពី​ស៊ុត​
​ស៊ុត​អាច​ប្រើប្រាស់​សម្រាប់​ព្យាបាល​សក់​បែក​ចុង​បាន​។ ចូរ​យក​ស៊ុត​ស​លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ប្រេង​អូ​លីវ​បី​ស្លាបព្រា​បាយ រួច​ច្របល់​ចូលគ្នា​។ ចូរ​លាប​វា​លើ​ស្បែកក្បាល និង​សក់ ព្រមទាំង​យក​អ្វី​គ្រប​ក្បាល​ផង​។ ចូរ​ទុកចោល​ពី ១០ ទៅ​៣០​នាទី ចាំ​លាង​ចេញ​ជា​មួយ​ទឹក​សាប៊ូ​។

​ម៉ាស​បិទ​ធ្វើ​ពី​ស្រា​បៀ​រ​
​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​អំពី​ឥទ្ធិពល​ដែល​គេ​មិន​ធ្លាប់​ដឹង​របស់​ស្រា​បៀរ​ឡើយ​។ ស្រា​បៀរ​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​ស្ករ ដែល​វា​ទាំងពីរ​នេះ​មាន​សារៈសំខាន់​ក្នុង​ការគ្រប់គ្រង​ការខូចខាត និង​សក់​បែក​ចុង ព្រមទាំង​អោយ​សក់​ដែល​ទន់ខ្សោយ​រឹងមាំ​ឡើយ​វិញ​បាន​។ ចូរ​លាង​សក់​ដូច​ធម្មតា​ក្រោយពី​លាង​ជាមួយ​ស្រា​បៀ​រួច​។ បញ្ហា​តែមួយគត់​ចំពោះ​វិធីសាស្ត្រ​បែបនេះ​គឺ​វា​មាន​ក្លិន​ស្រា​បៀរ​តិចតួច ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​នៅពេល​សក់​ស្ងួត​។