មានវិធីងាយៗមួយចំនួនសម្រាប់បញ្ឈប់ ការហូរឈាមតាមច្រមុះ។ ជារឿយៗការដាក់កុមារ ឲ្យ អង្គុយប៉ុន្មាននាទីអាចជា ការគ្រប់គ្រាន់។ ដើម្បីជៀសវាងការលេបឈាមចូលទៅក្នុងពោះ សូមដាក់កុមារឲ្យអង្គុយចុះនិងឲ្យងោកក្បាលទៅមុខ ឬបើសិនជាកុមារស្ថិតក្នុង ស្ថានភាពដេក សូមទាញក្បាលឲ្យបែរមុខ ទៅម្ខាងដើម្បីឲ្យច្រមុះវារាងឱនចុះបន្តិច។ កុំឲ្យកុមារញើសសំបោរ ឬយកកន្សែងដៃមកជូត ច្រមុះឲ្យសោះ។

តាមធម្មតាការឈាមច្រមុះកើតមានឡើង ជាមួយនឹងផ្នែកខាងមុខនៃច្រមុះ។ ជួនកាលអ្នកអាច បញ្ឈប់ការហូរឈាម ច្រមុះខ្លាំងបាន ដោយច្របាច់ខ្ជិប ផ្នែកខាងក្រោមច្រមុះ ចំនួនប៉ុន្មាននាទី(សូមមើលនាឡិកា: ៥នាទីអាចគ្រប់គ្រាន់បាន)។ សូមធ្វើយឺតៗ និងថ្នមៗ។ បើនៅ តែមានការឈាមច្រមុះទៀត ក្រោយ ពីបាន អនុវត្តដូចខាងលើចំនួន ១០នាទីហើយ ត្រូវទាក់ទងរកគ្រូពេទ្យ។ បើសិនជាអ្នកមាន ថ្នាំបាញ់បន្ធូរការតឹងច្រមុះ សូមបាញ់ចូលក្នុងច្រមុះបន្តិចទៅ រួចច្របាច់ច្រមុះម្តងទៀត។ ធ្វើបែបនេះវាល្អជាង ការដែលគ្រាន់តែ បញ្ឈប់ការហូរឈាម។

ការឈាមច្រមុះច្រើនតែបណ្តាល ឡើងពីការប៉ះទង្គិចដល់ច្រមុះ ការខ្វេះច្រមុះម្តងហើយម្តងទៀត ប្រតិកម្មរមាស់ គ្រុនផ្តាសាយ ឬការបង្ករោគ ផ្សេងៗ។ បើកុមារមានការឈាម ច្រមុះ ជាបន្តបន្ទាប់ដោយ មិនមានមូលហេតុ ច្បាស់លាស់ ត្រូវយកគេទៅឲ្យគ្រូពេទ្យ ពិនិត្យហើយ ដើម្បីបញ្ជាក់ ថាតើ គេមាន បញ្ហាជាមួយ នឹងការកកឈាមដែរឬទេ។ ហើយបើកុមារមានការ ឈាមច្រមុះជាប់ជាប្រចាំ នោះគេប្រហែល ជាមានបញ្ហាសរសៃឈាម ដាច់ដោចហើយ។ មានតែគ្រូពេទ្យទេទើបអាច ដោះស្រាយបញ្ហានេះបាន បន្ទាប់ពីឈាមឈប់ហូរ។

ការឈាមច្រមុះមិនកើតមានចំពោះ គ្រប់កុមារនោះទេ ដូច្នេះបើកើតមាន ត្រូវរាយការណ៍ប្រាប់គ្រូពេទ្យ ឬគិលានុប្បដ្ឋយិកាភ្លាម។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង