ស្ត្រីជាច្រើននៅក្នុងពិភពលោកបាន បាត់បង់ជីវិតដោយសារតែជម្ងឺ មហារីកដោះ។

ដូច្នេះការថែទាំសុខភាពដោះមាន សារសំខាន់ណាស់ សំរាប់ស្ត្រីគ្រប់រូប ដើម្បីចៀសវាង ការស្លាប់ដោយសារតែ ជម្ងឺនេះ។ វាមិនមានអ្វីស្មុគ្រស្មាញ ទេនៅក្នុងការពិនិត្យសុដន់។ ចូរអ្នកអនុវត្តន៍វិធីសាមញ្ញៗ ដូចខាងក្រោមនេះ។

១. ឆ្លុះកញ្ចក់ពិនិត្យរូបរាង និងទំហំដោះ

ឈរនៅមុខកញ្ចក់។​ ជាដំបូង​អ្នក​ដាក់ដៃ​នៅលើឆ្អឹងត្រកៀក ​និងក្រោយមកនៅ​​លើ​ ក្បាលដើម្បីងាយ​ពិនិត្យរូបរាង​ និង​ទំហំដោះរបស់អ្នក។ តើដោះរបស់​​អ្នកហើម​​​ ,ឈឺ,​​ឡើងក្រាស់​,ឡើងពណ៌ក្រហម​ដែររឺទេ? តើក្បាល​ដោះរបស់អ្នកចូល ក្នុងរឺលានចេញក្រៅ?តើមានការហូរចេញ ទឹកដោះ​ដែររឺទេ?​ បើមានការហូរមែននោះ តើវាជាសារធាតុរាវ,ថ្លា,​ជា​ទឹក ,រឺក៏មាន ឈាម​?

២. ស្ទាបរកមើលដុំសាច់មិន​ប្រក្រតីនៅ​លើសុដន់

ដៃម្ខាងដាក់នៅលើក្បាល និងយកម្រាមដៃម្ខាងទៀត ដែលលាប​​​ប្រេង សង្កត់ដោះថ្នមៗ។ ​អ្នកត្រូវ​រុញម្រាម​​ដៃលើ​ដោះ ពីលើចុះ​ មកស្នាមផ្នត់ខាងក្រោមដោះ ។​ចូរអ្នកយក​ចិត្តទុក​ដាក់នៅ ម្តុំក្បាល​ដោះ ។​ តើវាមានអ្វីចម្លែកនិងប្រែប្រួលដែររឺទេ?

៣.ដេកស្ទាបពិនិត្យដោះម្តងទៀត

ជាដំបូងដាក់កន្សែងបត់ក្រោមស្មារបស់អ្នក រួចហើយប្រើបាតដែជាជាងចុងម្រាមដើម្បីពិនិត្រយដោះចេញ ពីឃ្លាកទៅឆ្អឹងជំនីរខាងក្រោម ដោះនិងពីឆ្អឹងកខាងមុខទៅរកពោះ។ ដោះភាគច្រើន ​មាន​ដុំនិងគ្រាប់។

ដូច្នេះចូរអ្នកចាំអ្វីដែលជាលក្ខណះធម្មតា​សំរាប់អ្នក។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង