ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលេខកំណើតដែលអាចនាំលាភធំជូនកូនរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ?
លេខ០
ប្រសិនជាថ្ងៃកំណើតរបស់កូនមានលេខ០នៅកន្ទុយ នោះកូនអ្នកជាបុគ្គលដែលមានប្រាជ្ញាខ្ពស់ ថែមទាំងមានសមត្ថភាពខ្លាំងណាស់ក្នុងការបំពេញការងារ។ ជាហេតុដែលធ្វើឲ្យចៅហ្វាយនាយ និងមិត្តរួមការងារពេញចិត្តខ្លាំង។ ដូចនេះ ប្រាក់ដែលគេអាចរកបានគឺខ្ពស់ណាស់។
លេខ១
បើថ្ងៃកំណើតរបស់កូនមានលេខ១នៅចុង នោះកូនអ្នកជាបុគ្គលដែលមានគោលដៅច្បាស់លាស់ណាស់ ថែមទាំងមានស្មារតីដែលតស៊ូខ្លាំង។ ជាពិសេស គេជាកូនដែលរៀនពូកែណាស់ ព្រោះខិតខំខ្លាំង។ ជាហេតុដែលធ្វើឲ្យគេធំឡើងអាចបង្កើតបានលុយដែលធំ និងក្រាស់ជាទីបំផុត។
លេខ៤
ប្រសិនជាថ្ងៃកំណើតរបស់កូនមានលេខ៤នៅកន្ទុយ នោះកូនអ្នកជាក្មេងដែលស្តាប់បង្គាប់តាំងពីកំណើត ដោយមិនដែរធ្វើឲ្យប៉ាម៉ាក់បារម្ភពីគេឡើយ។ ជាពិសេស ពេលធំឡើង គេនឹងអាចផលិតបានលុយធំ ដោយជួយប៉ាម៉ាក់គេឲ្យរស់នៅបានសុខស្រួលខ្លាំងណាស់។
លេខ៥
បើថ្ងៃកំណើតរបស់កូនអ្នកមានលេខ៥នៅកន្ទុយ កូនអ្នកមានខួរក្បាលដែលឆ្លាត ថែមទាំងមានចិត្តដែលអំណត់។ ជាហេតុដែលធ្វើឲ្យគេធំឡើង អាចក្លាយជាអ្នកជំនួញដ៏ខ្លាំងម្នាក់។ ដូចនេះ ប្រាក់ដែលគេរកបាននឹងអាចក្លាយជាសេដ្ឋីបាន។
លេខ៨
កូនដែលមានថ្ងៃកំណើតលេខ៨នៅកន្ទុយ មិនថាជាស្រី ឬប្រុសទេ កើតមកគឺមានខួរក្បាល និងប្រាជ្ញាដែលខ្លាំងណាស់។ ជាពិសេស ពេលធំឡើងគេអាចកសាងបានទំនាក់ទំនងខ្លាំងជាមួយនឹងមនុស្សជាច្រើន។ ជាហេតុដែលធ្វើឲ្យគេអាចដើរចូលផ្លូវដែលមានលុយច្រើនមុនអ្នកដទៃ៕