​ក្រៅពី​បន្ថែម​រស់ជាតិ​ដល់​អាហារ ខ្ទឹមសរ​ក៏​អាច​ប្រើ​សម្រាប់​ថែរក្សា​សម្រស់​អ្នក​បាន​ដែរ​។ មូលហេតុ​ដែល​នាំ​អោយ​ម​នុស្ស​ជំនាន់​ថ្មី​ធ្វើបែបនេះ ដោយសារ​តែ​ខ្ទឹមស​ផ្ទុក​ទៅដោយ​ជីវជាតិ និង​អង់​ទី​អុកស៊ី​ដង់​ជាច្រើន​ដែល​អាច​ព្យាបាល​បញ្ហា​ស្បែក និង​ជំងឺ​ទាក់ទង​នឹង​សម្រស់​មួយចំនួន​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​អោយ​អ្នក​ទទួល​បាន​ប្រយោជន៍​ពី​ខ្ទឹមស​ក្នុង​ការថែរក្សា​សម្រស់​បាន​។​


មុន​
សមាសធាតុ​សម្រាប់​ប្រឆាំងនឹង​បាក់តេរី​ក​របស់​ខ្ទឹមស​អាច​ជួយ​ស្បែក​ស្រស់ស្អាត និង​ផ្តល់​ផល​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​។ ចូ​រចិត​ខ្ទឹមសរ​ពាក់កណ្តាល និង​យក​វា​ទៅ​ត្រដុស​នឹង​កន្លែង​ដែល​មាន​មុន​។ ចូរ​ធ្វើ​បែប​នេះ​រយៈពេល​ពីរ​បី​ថ្ងៃ​ទើប​អាច​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​។​

ភាព​ជ្រីវជ្រួញ​
ចូរ​លះបង់​ការប្រើប្រាស់​ក្រែម​ប្រឆាំង​ភាពចាស់ដែ​លមាន​សារធាតុ​គីមី​ច្រើន និង​តម្លៃ​ខ្ពស់​ចោល​អោយអស់ និង​ងាក​មក​សាកល្បង​ប្រើ​ខ្ទឹមរ​ដើម្បី​លុបបំបាត់​បញ្ហា​ជ្រីវជ្រួញ​វិញ​។ ឥទ្ធិពល​ជា​អង់​ទី​អុកស៊ី​ដង់​របស់​ខ្ទឹម​ស​នឹង​ជួយ​ការពារ​ស្បែក​ពី​រ៉ាឌីកាល​សេរី​បាន​។ ចូរ​ដំ​ខ្ទឹម​ស និង​យក​ទឹក​វា​មក​លាប​នៅ​កន្លែង​ដែល​មាន​ភាព​ជ្រីវជ្រួញ​ដើម្បីអោយ​ស្បែក​វិល​មក​ដូច​កាលពី​យុវវ័យ​វិញ​។​

ស្នាម​សង្វារ​
ក្នុងចំណោម​វិធីសាស្ត្រ​ព្យាបាល​បញ្ហា​សង្វារ​ដោយ​ខ្លួនឯង ខ្ទឹមសរ​ត្រូវបាន​គេ​អះអាង​ថា​ជា​ឱសថ​ដ៏​មាន​ប្រយោជន៍​ជាងគេ​។ ចូរ​បន្ថែម​ទឹក​ខ្ទឹមស​ទៅក្នុង​ប្រេង​ក្តៅៗ​មួយចំនួន និង​លាប​វា​លើ​កន្លែង​ដែល​មាន​ស្នាម​សង្វារ​នោះទេ​។ ចូរ​ធ្វើ​បែប​នេះ​រយៈពេល​ពី​រ​សប្តាហ៍ ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​របស់​វា​ជាមិនខាន​។​

ក្រចក​ដែល​ពុកផុយ​
ក្រៅពី​ថែរក្សា​ស្បែក ខ្ទឹមស​ក៏​អាច​ជួយ​ពង្រឹង​ដល់​ក្រចក​ដែល​ងាយ​នឹង​ពុកផុយ​បានដែរ​។ ចូរ​ដំ​ខ្ទឹម​ស និង​យក​ទឹក​របស់​វា​ទៅ​លាប​លើ​ក្រចក​រយៈពេល​ពីរ​បី​សប្តាហ៍​ដើម្បីអោយ​ក្រចក​នោះ​មាន​ភាពរឹងមាំ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង