ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីបន្លែដែលអាចជួយការពារមិនឲ្យជាតិស្ករអ្នកឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?
អ្នកអាចញ៉ាំខ្ទឹមបារាំងបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយការពារបានទាំងសរសៃឈាម ព្រមទាំងជួយទប់មិនឲ្យជាតិស្ករឡើងខ្ពស់ទៀតផង។
ល្ពៅក៏អាចជួយមិនឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ដែរ ថែមទាំងល្អចំពោះភ្នែកអ្នកទៀតផង។ ដូចនេះ អ្នកគួរតែព្យាយាមបរិភោគ ទើបអាចទទួលបានផល។
ក្នុងត្រសក់មានជាតិស្ករទាប ដែលស័ក្តិសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ជាពិសេស ក៏មានផ្ទុកវីតាមីនសេ ដែលអាចជួយដល់សុខភាពអ្នកផងដែរ។
ចំណែកម្រះវិញ មានផ្ទុកសារធាតុចិញ្ចឹមច្រើន ព្រមទាំងវីតាមីនដទៃទៀត ដែលអាចជួយបញ្ចុះជាតិស្ករ ថែមទាំងអាចជួយការពារមិនឲ្យជាតិស្ករនោះឡើងខ្ពស់ទៀតផង។ ដូចនេះ អ្នកអាចពិសារបន្លែទាំងនេះ ដើម្បីអាចចៀសពីជំងឺទឹកនោមផ្អែមបាន៕