Join with Health.com.kh on Telegram

មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​ស្បែក​របស់​ភ្លឺ​ជាង​មុន​ស​ជាង​មុន​និង​រលោង​ជាង​មុន​។ ជាពិសេស​ទៅទៀត​នោះ​មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​មាន​លក្ខណៈ​ងាយស្រួល​និង​ប្រើប្រាស់​គ្រឿងផ្សំ​ដែល​អ្នកមាន​ស្រាប់​នៅ​ផ្ទះ​។​

១. ចូ​រលាយ​ស៊ុត​ផ្នែក​ពណ៌​ស​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ៣​ស្លាបព្រា​កាហ្វេ និង​ប្រេង​អូ​លីវ ១​ស្លាបព្រា​កាហ្វេ​។ បន្ទាប់​មក​លាប​វា​លើ​ស្បែក​ហើយ​ទុក​ឲ្យបាន ១០​នាទី សឹម​លាង​ចេញ​ដោយ​ប្រើ​ទឹកដោះគោ​។ ចូរ​អនុវត្ត​វា​រហូតដល់​អ្នក​ទទួល​បាន​លទ្ធផល​ដែល​គាប់​ចិត្ត​។​
២. ចូរ​បរិភោគ​អាហារ​ដែល​សម្បូរ​វីតាមីន​C ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការផលិត​នៃ​ជាតិ​ម៉េ​ឡានីន​។​
៣. ចូរ​ប្រើ​សាប៊ូ​ផ្សំ​ពី​ផ្លែ​ល្ហុង​ជំនួស​នឹង​សាប៊ូ​ផ្សេងៗ​ទៀត​។​
៤. លាប​ប្រេង​Bio (Bio oil) លើ​ស្បែក​របស់​អ្នក​។​
៥. ប្រសិនបើ​អ្នក​ប្រើ​សាប៊ូ​ធ្វើឲ្យ​ស្បែក​សចូរ​អាន​ការណែ​នាំ​ដោយ​ប្រុងប្រយ័ត្ន​។​
​សម្គាល់​៖
– ដើម្បី​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ស​និង​ភ្លឺ​ជាង​មុន​អ្នក​គួរ​ជៀស​ពី​ក​មៅ្ត​ព្រះអាទិត្យ​ឲ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ (​ជាពិសេស​នៅក្នុង​ចន្លោះ​ម៉ោង ១០​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​)​។​
– ប្រើឡេ​ការពារក​មៅ្ត​ថ្ងៃ​ជា​ប្រចាំ បើ​ទោះបីជា​អ្នក​មិន​មាន​គម្រោង​ដើរចេញ​ទៅ​ក្រៅ​ត្រូវ​កាំរស្មី​ព្រះអាទិត្យ​ក៏ដោយ​។​
– ចូរ​ជៀសវាង​ការប្រើ​ផលិតផល​ខាត់​ស្បែក​ព្រោះ​វា​អាច​បំផ្លាញ​ស្បែក​របស់​អ្នក​ដោយ​បង្ករ​ឲ្យមាន​ស្លាកស្នាម​។​
– ការ​ទទួលទាន​វីតាមីន​C ច្រើនពេក​អាច​បង្ករ​ឲ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ដែល​មាន​ដូច​ជា​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម​ជាដើម​៕