ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទម្លាប់ក្នុងការធ្វើឲ្យអ្នកមិនស្គាល់ជំងឺមហារីក។ តើមានអ្វីខ្លះទៅ?
អ្នកមិនត្រូវបរិភោគចំណីដែលបំពងខ្លាញ់ច្រើនទេ ព្រោះខ្លាញ់ទាំងនោះមិនល្អចំពោះសុខភាពឡើយ។ នៅពេលដែលអ្នកពិសារយូរ វានឹងអាចកើតជាមហារីក។ ដូចនេះ អ្នកគួរតែកុំញ៉ាំ ទើបអាចការពារបាន។
អ្នកត្រូវតែបរិភោគបន្លែឲ្យបានច្រើនដូចជាផ្កាខាត់ណា ឬការ៉ុតជាដើម ព្រោះបន្លែទាំងនេះ អាចជួយធ្វើឲ្យអ្នកមិនងាយស្គាល់មហារីកឡើយ។
អ្នកមិនត្រូវជក់បារីនិងញ៉ាំស្រាច្រើនទេ ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដោយធ្វើឲ្យមហារីកកើតដោយមិនដឹងខ្លួន។
អ្នកមិនត្រូវបរិភោគអាហារដែលប្រៃពេក ហិរពេក ក្តៅពេក ត្រជាក់ពេក ឬផុតកំនត់ឡើយ ព្រោះវាជាអាហារដែលអាចធ្វើឲ្យអ្នកមានជំងឺមហារីកដោយមិនដឹងខ្លួន។
អ្នកត្រូវបរិភោគផ្លែឈើដែលអាចការពារមហារីកឲ្យបានច្រើនដូចជាផ្លែក្រូច ឬផ្លែឈើដែលមានព៌ណក្រហមដូចជាល្ហុង ប៉េងប៉ោះហើយទំពាំងបាយជូរក៏ល្អដែរ។ ផ្លែចេកអាចការពារជំងឺមហារីកក្រលៀនរបស់ស្ត្រីបាន។ ដូចនេះ អ្នកគួរតែញ៉ាំឲ្យបានច្រើន។
អ្នកមិនត្រូវបរិភោគរបស់ដែលអាំង ឬដុតច្រើនទេ ព្រោះវាអាចបង្កជាកោសិកាមហារីកក្នុងរាងកាយអ្នកបាន។
អ្នកត្រូវហាត់ប្រាណឲ្យបានច្រើន និងហាលថ្ងៃពី១០ទៅ១៥នាទីក្នុងមួយថ្ងៃ។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកចៀសពីមហារីកបាន។
អ្នកមិនត្រូវនឿយហត់និងមានសម្ពាធខ្លាំងពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងមហារីកខ្លាំងណាស់។ ដូចនេះបើអ្នកអាចចៀសវាងនិងធ្វើតាមចំណុចទាំង៨ខាងលើនេះ ជំងឺមហារីកនឹងចាកឆ្ងាយពីអ្នក៕