Join with Health.com.kh on Telegram

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ផ្នែក​មួយ​នៃ​រាង្គ​កាយ​របស់​គេ​ដែល​គេ​មិន​ពេញចិត្ត​។ ចំពោះ​មនុស្ស​ជាច្រើន​ផ្នែក​នៃ​រាង្គ​កាយ​មួយ​នោះ​គឺ​ច្រមុះ​។ ប៉ុន្តែ​យើង​មាន​វិធី​មួយចំនួន​ដែល​ជួយ​ឲ្យ​ច្រមុះ​របស់​អ្នក​មើល​ទៅ​ស្រួច​ជាង​មុន​។ ចូរ​សាកល្បង​នូវ​វិធីសាស្ត្រ​ខាងក្រោម​នេះ​៖

​សាកល្បង​ប្រើ​ឧបករណ៍​កៀប​ច្រមុះ (nose huggie)

១. ចូរ​ប្រើ​ឧបករណ៍​កៀប​ច្រមុះ​ត្រង់​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​វា​តូច​ជាង​មុន​។ វា​គឺជា​ឧបករណ៍​កៀប​តូច​មួយ​ដែល​ផលិត​ឡើង​ដើម្បី​កាត់បន្ថយ​រូបរាង​នៃ​ទំហំ​ច្រមុះ​របស់​អ្នក​។​
២. ចូរ​កៀប​ច្រមុះ​របស់​អ្នក​ទុក​ប្រហែលជា ១៥​នាទី​។ វា​មិន​បង្ករ​ឲ្យមាន​ការឈឺចាប់​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​វា​ធ្វើឲ្យ​អ្នក​ឈឺ​អ្នក​ត្រូវ​ដក​វា​ចេញ​ហើយ​ឈប់​ប្រើ​វា​ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​
៣. ក្រោយពេល ១៥​នាទី ចូរ​ដក​វា​ចេញ​។ ចូរ​កៀប​ច្រមុះ​របស់​អ្នកជា​រៀងរាល់ថ្ងៃ​។ អ្នក​អាចនឹងទទួល​បាន​លទ្ធ​ផល​ក្នុង​រយៈពេល​ពី ២ ទៅ ៤​សប្តាហ៍​។​

​ការធ្វើ​លំ​ហាត់ប្រាណ​ច្រមុះ​

១. ចូរ​ដាក់​មេដៃ​លើ​រន្ធ​ច្រមុះ​ម្ខាង​និង​ចង្អុលដៃ​លើ​រន្ធ​ច្រមុះ​ម្ខាង​ទៀត​របស់​អ្នក​។ បន្ទាប់​មក​ច្របាច់​ច្រមុះ​របស់​អ្នកថ្នមៗ​។​
២. ចូរ​ច្របាច់​តែ​បន្តិចៗ​បាន​ហើយ​មិន​ត្រូវ​ច្របាច់​រហូត​ទាល់តែ​សំប៉ែត​នោះទេ​។ ពេល​ច្របាច់​នោះ​អ្នក​ត្រូវ​ទប់​វា​រយៈពេល ២០​វិនាទី​។​
៣. បន្ទាប់មក ចូរ​ខំ​ពង្រីក​រន្ធ​ច្រមុះ​របស់​អ្នក​ទាំង​មេដៃ​និង​ចង្អុលដៃ​របស់​អ្នក​នៅ​ច្របាច់​ច្រមុះ​នៅឡើយ ហើយ​ខំប្រឹង​ពង្រីក​ឲ្យ​ខ្លាំង​តាម​ដែល​អ្នក​អាច​ធ្វើបាន​ប៉ុន្តែ​មិន​ត្រូវ​ខំ​រហូត​ដល់​បង្ករ​ឲ្យមាន​ការឈឺចាប់​នោះ​ទេ​។ ទប់​វា​រយៈពេល ២០​វិនាទី​។ ចូរ​ធ្វើ​វា​ឲ្យបាន ១០​ដង ក្នុង​មួយ​ថ្ងៃ​។ អ្នក​អាចនឹងទទួល​បាន​លទ្ធ​ផល​ក្នុង​រយៈពេល​ពី ២ ទៅ ៤​សប្តាហ៍​៕