ប្រសិនបើ​អ្នក​គិត​ថា​ម្រាមដៃ​របស់​អ្នក​ហាក់ដូចជា​ធាត់​ជាង​មុន អ្នក​ប្រហែលជា​កំពុងតែ​ពិបាកចិត្ត​មិនដឹងថា​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​វាតូច​ដូច​មុន​។ មនុស្ស​ជាច្រើន​ដែល​ជួបប្រទះ​នឹង​បញ្ហា​បែបនេះ​។ អ្នកខ្លះ​មាន​ម្រាមដៃ​ដែល​ឡើង​ធាត់​ហើយ​មិន​អាច​ដោះ​ចិញ្ចៀន​ចេញ​បាន​ចំណែក​អ្នកខ្លះ​វិញ​ម្រាមដៃ​ធំ​ពេក​មិន​អាច​ពាក់ចិញ្ចៀន​ចូល​។ បញ្ហា​នេះ​អាច​ធ្វើឲ្យ​អ្នក​ពិបាកចិត្ត​ជាខ្លាំង ព្រោះ​លំ​ហាត់ប្រាណ​សម្រាប់​ម្រាមដៃ​មិនសូវ​សម្បូរ​បែប​ដូចជា​លំ​ហាត់ប្រាណ​សម្រាប់​រាង្គ​កាយ​នោះទេ​។ ប៉ុន្តែ​ចូរ​កុំ​បារម្ភ ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ពី​វិធី​ហាត់​ដើម្បី​ជួយ​ឲ្យ​ម្រាមដៃ​របស់​អ្នក​តូច​ជាង​មុន ប៉ុន្តែ​អ្នក​ត្រូវ​តាំងចិត្ត​ថា​នឹង​អនុវត្ត​តាម​ឲ្យបាន​ខ្ជាប់ខ្ជួន​។​

១. ការ​ហាត់ប្រាណ និង​ការទទួល​ទានរ​បប​អាហារ​ត្រឹមត្រូវ​នឹង​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​រាង្គ​កាយ​ទាំងមូល រួម​ទាំង​ម្រាមដៃ​ផងដែរ​។ អ្នក​អាច​ទៅ​ក្លឹប​កីឡា​, រត់​កីឡា​យឺតៗ​, ដើរ​ឲ្យបាន​យូរ​, ឬ​ជិះ​កង់ ព្រោះ​វា​ជា​ជម្រើស​ដ៏​ល្អ​។ ចំណែក​ការ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​គឺ​អ្នក​អាច​ជ្រើសរើស​ការ​ញ៉ាំ​ផ្លែ​ប៉ម​ជំនួស​នឹង​ការ​ញ៉ាំ​នំ​ដំឡូងបារាំង​កញ្ចប់​, ញ៉ាំ​នំដុត​តែ​មួយ​ដុំ​ជំនួស​នឹង​ការ​ញ៉ាំ​បួន​ដុំ​, ហើយ​ញ៉ាំ​បន្លែ​ឲ្យ​ច្រើន​នៅពេល​បាយល្ងាច​។​

២. ចូរ​ប្រើ​ប្រដាប់​មួរ​ខ្ចៅ​ឬ​ដុំ​មូល​ដើម្បី​ធ្វើ​ការហាត់​ម្រាមដៃ​របស់​អ្នក​។ ចូរ​ប្រើ​ដៃ​ម្ខាង​ក្តាប់​វា​នៅក្នុង​ដៃ​របស់​អ្នក​ហើយ​បង្វិល​វា​ដោយ​ប្រើ​ម្រាមដៃ​របស់​អ្នក​។ បន្ទាប់​មក​ប្តូរ​ទៅ​ដៃ​ម្ខាង​ទៀត​។ ចូរ​ធ្វើ​សារ​ចុះ​សារ​ឡើង​ឲ្យបាន​ច្រើនដង​តាម​ដែល​អ្នក​អាច​ធ្វើបាន​។ ចូរ​បញ្ឈប់​នៅពេលដែល​ម្រាមដៃ​ឬ​ដៃ​របស់​អ្នក​ចាប់ផ្តើម​ឈឺ​។​

៣. ចូរ​ប្រើ​ម្រាមដៃ​របស់​អ្នក​វាយ​កុំព្យូទ័រ​ឲ្យបាន​ច្រើន​ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើឲ្យ​ម្រាមដៃ​មានចល​នាដែល​ដូចជា​ការហាត់​ម្យ៉ាង​ដែរ​។​

៤. ចូរ​រៀន​លេង​ហ្គី​តា​៖ ការ​កេះ​ហ្គី​តា​អាច​ជា​ការហាត់​ម្រាមដៃ​ម្យ៉ាង​ដែល​អាច​ជួយ​អ្នក​បាន​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង