ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ជាបុគ្គលដែលពូកែក្នុងការបណ្តាក់ទុនណាស់ ដោយតែងតែទទួលបានផលធំជានិច្ច។ ជាពិសេស ពេលដែលមានទេវតាមកជួយ ទ្រព្យដែលគេទទួលបានគឺមិនមែនតូចទេ ដោយមានលក្ខណៈធំណាស់។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ មានអ្នកតាមជួយច្រើន ដោយជួយឲ្យគេអាចឡើងដល់ឋានៈខ្ពស់ណាស់។ ជាពិសេស គេក៏អាចទទួលបានផលពីកន្លែងជាច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យគឺណែនខ្លាំងណាស់។
ឆ្នាំរោង
ឆ្នាំរោង មិនមែនជាមនុស្សធម្មតាទេ ដោយការងារដែលធ្លាក់មកលើដៃគេគឺភាគច្រើនអាចទទួលបានជោគជ័យ។ ជាពិសេស ឲ្យតែគេលះបង់ មិនខ្លាចមិនអាចទទួលបានផលធំទេ។ ដូចនេះ គេនឹងអាចរស់ក្នុងជីវភាពដែលល្អណាស់៕