តាមនរវិទ្យា (មនុស្សសាស្ត្រ) បុគ្គលដែលមានប្រជ្រុយត្រង់កន្លែងនេះច្រើនតែទទួលបានលាភសំណាងក្នុងជីវិត ។
តាំងពីបុរាណកាលមក មនុស្សមានជំនឿថា ប្រជ្រុយនីមួយៗមានអត្ថន័យផ្ទាល់ខ្លួន។ ថ្ងៃនេះក៏សូមរៀនពីទីតាំងប្រជ្រុយសំណាងខ្លះនៅលើជើង។ ហោរាសាស្ត្រ ពោលថា បុគ្គលម្ចាស់ប្រជ្រុយមួយក្នុងចំណោមទាំង៤នេះលើជើង មានសំណាងខ្លាំង ហើយទទួលបានលាភសំណាងច្រើន ។
ប្រជ្រុយនៅលើម្រាមមេជើង
តាមនរវិទ្យា ម្រាមមេជើងជាសសរជើង ប្រជ្រុយដែលលេចមកនេះនឹងជាចំណុចល្អ ។ អ្នកដែលជាម្ចាស់ប្រជ្រុយលើមេជើង ច្រើនតែពូកែនិយាយ មានសមត្ថភាពខ្ពស់ ដូច្នេះហើយ ពួកគេត្រូវបានថ្នាក់លើឱ្យតម្លៃខ្ពស់ និងមានឱកាសឡើងឋានៈ។ ពេលឡើងតំណែងខ្ពស់ បុគ្គលនេះនឹងបង្ហាញពីសមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់របស់ខ្លួន ជួយឱ្យក្រុមហ៊ុនមានទំនាក់ទំនងអាជីវកម្មដ៏អស្ចារ្យ មិនត្រឹមតែទទួលបានការស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជុំវិញខ្លួនទៀតផង។

ប្រជ្រុយនៅលើម្រាមជើងកណ្តាល
មនុស្សដែលមានប្រជ្រុយនៅលើម្រាមជើងកណ្តាល មានសំណាងដូចគ្នា។ ពួកគេតែងតែចេះព្យាយាមក្នុងជីវិត ផ្លូវទៅរកកិត្តិនាមបើកចំហ លុយមានច្រើនជាងមនុស្ស។ ជាពិសេស ស្ត្រីដែលមានប្រជ្រុយនៅកន្លែងនេះ ជារឿយៗត្រូវទៅធ្វើការនៅឆ្ងាយពីផ្ទះ ប៉ុន្តែដល់អាយុ ៣០ឆ្នាំ ពួកគេនឹងមានភាពស្វាហាប់ និងធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលម្នាក់នេះក៏មានជីវិតរៀបការដែលពោរពេញដោយក្ដីស្រលាញ់ពីស្វាមីផងដែរ។
ប្រជ្រុយនៅលើបាតជើង
មនុស្សដែលមានប្រជ្រុយនៅលើបាតជើង ជារឿយៗរស់នៅដោយស្មោះត្រង់ និងសប្បុរស ដូច្នេះហើយពរជ័យដែលព្រះប្រទានមកគឺមានច្រើន។ បុរសមានទេពកោសល្យជាងមនុស្សស្រីធ្វើអ្វីៗបានរលូន ដូច្នេះលុយចូលមកដូចទឹក។ ចំណែកឯរឿងស្នេហាវិញមិនថាប្រុសឬស្រីមានជីវិតអាពាហ៍ពិពាហ៍ពោរពេញដោយភាពរីករាយ និងកក់ក្តៅ។




ប្រជ្រុយនៅលើកែងជើង
ក្រៅពីទីតាំងទាំង ៣ ដែលបានរៀបរាប់ខាងលើនេះ ប្រសិនបើមានប្រជ្រុយលេចលើកែងជើងក៏ជារឿងល្អដែរ។ នេះត្រូវបានចាត់ទុកថាជា ប្រជ្រុយសម្បូរបែប។ អ្នកមានប្រជ្រុយនេះមានទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ មានសមត្ថភាពដឹកនាំក្រុមឱ្យទទួលបានជោគជ័យ។ អាជីពរបស់បុគ្គលនេះច្រើនតែជាប់ពាក់ព័ន្ធនឹងសិទ្ធិអំណាចខ្ពស់ក្នុងការិយាល័យ។ នៅពេលធ្វើការក្នុងវិស័យជំនួញ បុគ្គលនេះមានសមត្ថភាពចាប់យកឱកាសល្អក្នុងការវិនិយោគ និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន។




ជាងនេះទៅទៀត មនុស្សដែលមានប្រជ្រុយត្រង់កន្លែងនេះ ក៏មានចរិតស្លូតបូត ចេះអត់ឱន ឬចេះជួយគ្នាផងដែរ ដូច្នេះហើយនៅពេលដែលពួកគេមានបញ្ហា ពួកគេក៏នឹងត្រូវបានស្រឡាញ់ និងសុខចិត្តជួយពីអ្នកជុំវិញខ្លួនផងដែរ។ ប្រសិនបើអ្នកព្យាយាមឱ្យអស់ពីសមត្ថភាពរបស់អ្នកហើយដឹងពីរបៀបដើម្បីក្រោកឡើងបន្ទាប់ពីការលំបាកនោះមនុស្សម្នាក់នេះប្រាកដជានឹងបង្កើតកម្មផលដ៏អស្ចារ្យ។
*ព័ត៌មាននេះគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ