ពាក្យថា ខ្លាញ់ មិនមែនមានន័យថា សុទ្ធតែអាក្រក់ទាំងអស់ ឬអ្នកគួរតែកាត់បន្ថយចេញពីរបបអាហារទាំងអស់ឡើយ។ ខ្លាញ់ខ្លះគឺជាខ្លាញ់ល្អ ហើយគួរតែបញ្ចូលក្នុងរបបអាហារឲ្យបានច្រើនដូចជា Polyunsaturated និង Monounsaturated Fats ដែលមានក្នុងផ្លែបឺរ និងត្រីសាលម៉ុង។ វាមាននាទីជួយបញ្ចុះខ្លាញ់អាក្រក់ និង Triglycerides។ 

ម៉្យាងវិញទៀត អ្នកគួរតែកាត់បន្ថយការញ៉ាំប្រភេទខ្លាញ់ Saturated Fats ដូចជាខ្លាញ់ដែលមានក្នុងបឺរ និងក្រែមមានខ្លាញ់ច្រើនៗ។ ខ្លាញ់ទាំងនេះនឹងបង្កើនការប្រឈមនឹងជំងឺបេះដូង ព្រមទាំងអាចធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់កើនឡើងក្នុងឈាមថែមទៀត។ 

ក្រៅពីនេះមានខ្លាញ់ផ្សេងទៀតដែលអ្នកគួរតែចៀសវាងដែឬដូចជា ខ្លាញ់ Trans Fats, Hydrogenated Oils និង Tropical Oils។ ខ្លាញ់ទាំងនេះត្រូវបានគេរកឃើញដំបូងគេក្នុងអាហារជាប្រភេទនំដុតមួយចំនួន ហើយវាក៏ទំនងជាធ្វើឲ្យកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងខ្លាំង ព្រមទាំងបង្កើនការប្រឈមនឹងជំងឺបេះដូងកាន់តែសាហាវទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង