ជាធម្មតានៅផ្នែកខាងក្រោយនៃបំពង់កររបស់យើង គឺមានក្រពេញមួយឈ្មោះថា អាមីដាស ឬ Tonsils នៅសងខាង។ ប៉ុន្តែវាក៏អាចមានការរលាកដែរ នៅពេលមានមេរោគចូលទៅក្នុងតំបន់នេះ។ ជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់គ្នា ប៉ុន្តែវាត្រូវបានគេរកឃើញញឹកញាប់លើកូនក្មេង។ ដោយសារតែវាជាជំងឺដែលមានការឆ្លងខ្លាំង ដូច្នេះបើសិណជាមិនបានព្យាបាលទេ វាអាចនឹងបង្កជាផលវិបាកច្រើនដូចជា ការបង្ករោគនៅត្រចៀកផ្នែកកណ្តាល ជំងឺរលាកសន្លាក់ និងគេងបាត់ដង្ហើមជាដើម។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវវិធីព្យាបាលដោយខ្លួនឯងមួយចំនួនដែលអ្នកអាចធ្វើបាន៖

  • ចូរញ៉ាំទឹកក្រូចឆ្មា ព្រោះវាអាចផ្តល់ជាវីតាមីន C ដែលជាជីវជាតិជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំមនុស្សយើង។ យកល្អគួរតែញ៉ាំទឹកក្រូចឆ្មាច្របាច់ស្រស់ៗ ដោយមិនបាច់ថែមស្ករអ្វីឡើយ
  • ទឹកឃ្មុំមានសារធាតុសម្លាប់បាក់តេរី ដែលវាអាចជួយបញ្ចប់បញ្ហារលាកក្រពេញអាមីដាសបានយ៉ាងល្អ។ ចូរលាយទឹកឃ្មុំ ៤ស្លាបព្រាបាយ ក្នុងទឹកមួយកែវ ហើយលាយវាឲ្យសប់ បន្ទាប់មក ញ៉ាំ ២ ទៅ ៣ដងក្នុងមួយថ្ងៃ
  • មនុស្សជាច្រើននិយាយថា តែខ្ញីមានប្រសិទ្ធភាពក្នុងការព្យាបាលការរលាកក្រពេញអាមីដាស ដោយសារតែវាអាចជួយទប់ស្កាត់ការរលាក ព្រមទាំងមិនឲ្យមេរោគបង្កើតកូនចៅបានទៀត៕