ការងារជាច្រើនរួមទាំង ការងារក្នុងសហគ្រាស ការវិចខ្ចប់អាហារ និងការដ្ឋាន ប្រហែលជាធ្វើឲ្យស្បែកអ្នកប៉ះពាល់នឹងសារធាតុគីមី រលាក ឬគ្រោះថ្នាក់ច្រើនបាន។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចធ្វើបានដើម្បីការពារសុខភាពស្បែកកុំឲ្យមានបញ្ហា៖

  • ចូរប្រាកដថា កន្លែងធ្វើការរបស់អ្នកស្អាតល្អ ហើយសារធាតុគីមីត្រូវបានរក្សាទុកក្នុងកន្លែងដែលមានសុវត្ថិភាពហើយ។ ចូរទុកដាក់កាកសំណល់ទាំងអស់នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវល្អផង
  • ចូរយកឧបករណ៍ពាក់ការពារភ្នែកតាមខ្លួន និងត្រូវប្រើវ៉ែនតាដែលមានកញ្ចក់ភ្នែកធំៗការពារ និងពាក់ស្រោមដៃការពារជានិច្ច
  • មុនពេលចេញពីធ្វើការ ចូរផ្លាស់ប្តូរសម្លៀកបំពាក់ដែលប្រឡាក់ជាមួយនឹងសារធាតុគីមីចេញសិន
  • ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹក និងលាបឡូសិន ឬក្រែមក្រោយពីលាងសម្អាតរួច។ បើសិនជាអ្នកធ្វើការនៅខាងក្រៅ ចូរប្រើឡេការពារកម្តៅព្រះអាទិត្យ វ៉ែនតាការពារព្រះអាទិត្យ ពាក់មួកដែលមានឆាងម៉ាងធំៗ និងសម្លៀកបំពាក់ដែលអាចគ្របជិតរាងកាយល្អ
  • ចូរធ្វើទៅតាមការណែនាំដែលផ្តល់សុវត្ថិភាពសម្រាប់កន្លែងធ្វើការអ្នក រួមទាំងអ្វីដែលត្រូវធ្វើបើសិនជាស្បែកអ្នកបានប៉ះពាល់នឹងសារធាតុគីមីបង្កគ្រោះថ្នាក់ហើយ
  • មិនត្រូវជក់បារី ញ៉ាំគ្រឿងស្រវឹង ឬអាហារនៅកន្លែងធ្វើការឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង