ក្លិនស្អុយរបស់ជើងបង្ករឡើងដោយសារញើស ហើយតាមការប៉ាន់ស្មានជើងមានក្រពេញញើសប្រហែលជា ២៥០.០០០។ វាក៏ដូចជាក្លៀកដែរ ញើសនៅជើងមិនមានក្លិនទេនៅពេលដែលវាចេញមក ប៉ុន្តែបាក់តេរីដែលនៅខាងក្រៅមានអំពើទៅលើញើសដែលបង្ករឱ្យមានក្លិនកើតឡើង។ វាក្លាយទៅជាបញ្ហាដែលកាន់តែធ្ងន់ធ្ងរ ព្រោះស្បែកជើងនិងស្រោមជើងរបស់យើងបិតជិតបង្កើតជាបរិស្ថានដែលងងឹតនិងសើមដែលអាចឱ្យបាក់តេរីលូតលាស់កាន់តែច្រើន។
![](https://www.health.com.kh/wp-content/uploads/2021/11/94e83eb59ca4887f8a2b110661c5334b827f17ca.jpg)
ដំណោះស្រាយ ២យ៉ាង ចំពោះបញ្ហាក្លិនជើងនេះគឺ រក្សាភាពស្អាត និងរក្សាភាពស្ងួតនៃជើង។