បច្ចុប្បន្ន សុខភាពមាត់ធ្មេញគឺជាបញ្ហាមួយដ៏ធំ។ មនុស្សជាច្រើននៅតែមានការព្រួយបារម្ភពីបញ្ហាក្លិនមាត់ បើទោះជាមានផលិតផលសម្អាតមាត់និងធ្មេញជាច្រើនលក់នៅលើទីផ្សារក៏ដោយ។ ប៉ុន្តែជាសំណាងល្អ ការថែរក្សាមាត់ធ្មេញត្រឹមត្រូវ អាចជួយអ្នកឱ្យចៀសផុតពីបញ្ហាក្លិនមាត់បាន។ សូមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

ពពួកខ្ទឹម៖ រសជាតិនិងក្លិនរបស់វានឹងនៅជាប់ជាមួយប្រេងដែលវាបន្សល់ទុកក្នុងមាត់។ ក្លិនរបស់វាអាចនៅជាប់បានរហូតដល់ទៅ ២៤ម៉ោង មិនថាអ្នកព្យាយាមដុសធ្មេញយ៉ាងណានោះទេ។ អាហារដែលអ្នកគួរចៀសវាង មានដូចជា ខ្ទឹមបារាំង, ម្ទេសប្លោក, និងខ្ទឹមស។
អាហារងៀតហឹរ៖ សាច់ហឹរ ដូចជាសាច់ងៀត, ហេម និងសាច់ក្រក ក៏បន្សល់ជាតិខ្លាញ់ក្នុងមាត់អ្នកបានយូររហូតដល់ទៅ ២៤ម៉ោង ដែរ។
ឈីស៖ ពពួកឈីសអាចនឹងបន្សល់នូវក្លិនមាត់មិនល្អដល់អ្នកក្នុងរយៈពេលយូរ។
ត្រី៖ ត្រីមួយចំនួន ដូចជា ត្រីធូណា អាចបន្សល់ទុកក្លិនមិនល្អដល់មាត់របស់អ្នក។
ទទួលទានទឹកធម្មតា៖ កាហ្វេ, ស្រាបៀរ, ស្រាទំពាំងបាយជូរ, និងស្រាវីស្គី សុទ្ធតែផ្តល់ផលអាក្រក់ដល់អ្នក។ វានឹងបន្សល់កាកសំណល់នៅក្នុងមាត់ហើយជ្រៀតចូលក្នុងប្រព័ន្ធរំលាយអាហារ។ ពេលដែលអ្នកដកដង្ហើម វានឹងបញ្ចេញមកវិញ។
យកច្រាស់ដុសធ្មេញតាមខ្លួន៖ ក្លិនខ្លះអាចបំបាត់បានប្រសិនបើអ្នកដុសធ្មេញភ្លាមៗបន្ទាប់ពីទទួលទានហើយ។ គ្រូពេទ្យ Eric Shapira និយាយថា មូលហេតុនៃក្លិនមាត់មិនល្អបណ្តាលមកពីបាក់តេរីដែលនៅជាប់ធ្មេញនិងអញ្ចាញធ្មេញ។ បាក់តេរីទាំងនោះមានរហូតដល់ទៅ ៥០សែនកោដិ ដែលលាក់ខ្លួននៅក្នុងមាត់របស់អ្នក រងចាំអាហារដែលអ្នកបរិភោគ, ប្រមូលក្លិនរបស់អាហារបន្តិចបន្តួច និងបង្កើតជាក្លិនថ្មី។ ដូច្នេះ អ្នកគួរដុសធ្មេញរាល់ក្រោយពេលបរិភោគ ដើម្បីកាត់បន្ថយបញ្ហាក្លិនមាត់។
លាងសម្អាតមាត់៖ គ្រូពេទ្យ Jerry F. Taintor និយាយថា ទោះជាអ្នកមិនអាចដុសធ្មេញបាន ប៉ុន្តែអ្នកអាចលាងសម្អាតវាបាន ដោយការខ្ពុរមាត់ដើម្បីលាងសម្អាតក្លិនអាហារពីមាត់របស់អ្នក។
ប្រើទឹកខ្ពុរមាត់៖ អ្នកអាចប្រើទឹកខ្ពុរមាត់មកខ្ពុរមាត់បាន ប៉ុន្តែវាគ្រាន់តែបំបាត់ក្លិនក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ក្លិនមាត់នឹងត្រលប់មកវិញពេលទឹកខ្ពុរមាត់អស់ប្រសិទ្ធភាព។
ជីអង្កាមឬស្ករកៅស៊ូ៖ ការបរិភោគជីអង្កាមឬស្ករកៅស៊ូមានជាតិជីអង្កាមអាចទប់ទល់នឹងក្លិនមិនល្អបានមួយរយៈពេលខ្លីដែរ។
លាងសម្អាតអណ្តាត៖ គ្រូពេទ្យ Shapira និយាយថា “មនុស្សជាច្រើនមើលរំលងអណ្តាតរបស់ពួកគេ។ អណ្តាតរបស់អ្នកគ្របដណ្តប់ទៅដោយសារធាតុសរសៃម្យ៉ាង ដែលអាចរក្សាទុកអាហារដែលអ្នកទទួលទាន។ វាបង្ករឱ្យមានក្លិនមាត់មិនល្អ”។ ការណែនាំរបស់គាត់គឺ ដុសសម្អាតអណ្តាតផ្នែកខាងលើថ្នមៗ ដើម្បីកុំឱ្យមានសល់អាហារនិងបាក់តេរីលើអណ្តាត។