ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលតែងតែអាចទទួលបានជំនួយធំ។ ជាពិសេស ហុងស៊ុយល្អក៏តែងតែចូលមកក្បែរខ្លួនគេដែរ។ ជាហេតុដែលធ្វើឲ្យគេតែងតែមិនប្រឈមនឹងបញ្ហាបំណុលនោះឡើយ។ ដូចនេះ ជីវភាពរស់នៅនឹងប្រែជាល្អណាស់។
ឆ្នាំច
ឆ្នាំច មិនសូវជួបនឹងទុក្ខលំបាកទេ ព្រោះមានអ្នកតាមជួយពីក្រោយជានិច្ច។ ជាពិសេស ក្នុងពេលលំបាក ក៏មានអ្នកផ្ទះកំដរជិតខ្លួនផងដែរ។ ជាហេតុដែលធ្វើឲ្យគេមានកម្លាំងពេញខ្លួនក្នុងការតស៊ូទៅមុខដើម្បីឈ្ពោះទៅរកភាពជោគជ័យ។
ឆ្នាំថោះ
ឆ្នាំថោះ ពេលដែលជួបនឹងបញ្ហា មិនចេះគេចវេសនោះទេ។ ជាហេតុដែលធ្វើឲ្យគេអាចដោះស្រាយបានលឿន ហើយឆាប់រកបានលុយធំ។ ជាពិសេស ជំនួយធំតែងតែធ្លាក់មកលើខ្លួនគេជានិច្ច៕