Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការព្យាបាលកូន១ឆ្នាំដែលមានជំងឺទល់លាមក។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែឲ្យកូនញ៉ាំតិច ប៉ុន្តែចែកជាច្រើនពេល ព្រោះក្រពះកូននៅតូចនៅឡើយ។ បើកូនញ៉ាំច្រើនក្នុងមួយពេល នោះនឹងអាចធ្វើឲ្យក្រពះកូនផ្ទុកមិនអស់ ហើយមិនងាយរំលាយ ដោយធ្វើឲ្យកូនងាយទល់លាមកជាខ្លាំង។ ដូចនេះ អ្នកគួរតែចែកជាច្រើនពេលឲ្យកូនញ៉ាំ ទើបកូនមិនប្រឈមមុខនឹងអាការៈទល់លាមក។
  • អ្នកគួរតែឲ្យកូនបរិភោគសម្លខ្លះ ដោយមិនគួរញ៉ាំគ្រៀមៗនោះទេ ព្រោះសម្ល អាចធ្វើឲ្យក្រពះ និងពោះវៀនកូនងាយរំលាយអាហារបានល្អ។ ដូចនេះ កូននឹងមិនងាយទល់លាមកនោះឡើយ។
  • អ្នកគួរតែបង្រៀនកូនឲ្យហាត់ប្រាណ ព្រោះការធ្វើចលនាបែបនេះ អាចជួយឲ្យក្រពះ និងពោះវៀនកូនដំណើរការល្អ។ ដូចនេះ កូននឹងមិនទល់លាមកទៀតនោះទេ ពេលដែលគេហាត់ប្រាណរួច។
  • អ្នកគួរតែរក្សាទម្លាប់ល្អក្នុងការឲ្យកូនបត់ជើងធំ មានន័យថា ឲ្យតែដល់ពេលដែលកូនត្រូវបត់ជើងធំ អ្នកគួរតែឲ្យគេអង្គុយលើបង្គន់ មិនថាកូនមានបត់ជើងធំឬអត់ទេ។ ការធ្វើបែបនេះ ដើម្បីរក្សាទម្លាប់ល្អឲ្យកូនបត់ជើងធំបានទៀងពេល នោះកូននឹងមិនទល់លាមកនោះទេ។ ពេលវេលាដែលល្អ គឺក្រោយពេលអាហារពេលព្រឹកចំនួនមួយម៉ោង៕