ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី(១៩៦៦ ១៩៧៨ និង១៩៩០)
បុគ្គលដែលកើតក្នុងឆ្នាំមមី ក្រោយអាយុ៤០ឆ្នាំ ហុងស៊ុយនឹងប្រែជាល្អវិញ ដោយធ្វើឲ្យមុខរបរអាចជោគជ័យខ្លាំង។ ជាពិសេស ក៏មានភ្នំមាសភ្នំប្រាក់ចូលមកក្បែរខ្លួនអ្នកផងដែរ។ ដូចនេះ អ្នកនឹងអាចរស់ក្នុងជីវភាពជាសេដ្ឋីបាន។
ឆ្នាំវក(១៩៦៨ ១៩៨០ និង១៩៩២)
អ្នកដែលកើតក្នុងឆ្នាំវក មុនអាយុ៤០ឆ្នាំ ជីវភាពរស់នៅអាចនឹងលំបាកបន្តិច ប៉ុន្តែក្រោយអាយុ៤០ឆ្នាំវិញ នឹងមានលាភល្អចូលមកក្បែរខ្លួន។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងសុខស្រួលតែម្តង។
ឆ្នាំជូត(១៩៧២ ១៩៨៤ និង១៩៩៦)
មនុស្សដែលកើតក្នុងឆ្នាំជូត កន្លះជីវិតមុនអាចនឹងមិនសូវជោគជ័យក្នុងការងារទេ។ ប៉ុន្តែក្នុងពេលដែលអាយុកាន់តែច្រើន ជីវភាពនឹងកាន់តែល្អ ដោយល្អដល់ថ្នាក់អាចក្លាយជាសេដ្ឋីក៏មានដែរ៕