អាហារខាងក្រោមនេះសុទ្ធតែជាមុខម្ហូប ដែលស្ត្រីជាទូទៅចូលចិត្តណាស់។ មនុស្សជាច្រើនញ៉ាំជារៀងរាល់ថ្ងៃដោយសារតែ “ការញៀន” ។ ទោះយ៉ាងណាក៏ដោយ ពួកវាមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយ។
អត្រានៃភាពចាស់របស់មនុស្សម្នាក់ៗគឺទាក់ទងទៅនឹងកត្តាជាច្រើន។ ក្រៅពីហ្សែន ក៏ដោយសារការរស់នៅ និងការបរិភោគដែរ។ ខាងក្រោមនេះជាអាហារ៥មុខដែលពន្លឿនភាពចាស់។
អាហារដែលមានជាតិស្ករខ្ពស់
យោងតាមកាសែត Daily Mail របស់អង់គ្លេស ការទទួលទានជាតិស្ករច្រើនជាប្រចាំ មិនត្រឹមតែបង្កើនទំហំចង្កេះប៉ុណ្ណោះទេ ថែមទាំងនាំឱ្យរាងកាយមនុស្សចាស់មុនអាយុ ដែលអាចបំផ្លាញ Collagen នៅក្នុងស្បែក និងជំរុញការវិវត្តន៍នៃស្នាមជ្រួញ, អាច់រុយនៅលើស្បែក។ …
លើសពីនេះ អ្នកជំនាញមកពីសាលាវេជ្ជសាស្ត្រ Harvard ក៏បានព្រមានផងដែរថា ការទទួលទានជាតិស្ករច្រើនពេកអាចនាំឱ្យកើតជំងឺលើសឈាម រលាករ៉ាំរ៉ៃ ឡើងទម្ងន់ ជំងឺទឹកនោមផ្អែម និងខ្លាញ់រុំថ្លើម ដែលទាំងអស់នេះមានទំនាក់ទំនងនឹងការកើនឡើងហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលខ្ពស់។
អាហារចៀន
អាហារបំពង ចៀន សុទ្ធតែត្រូវបានផលិតដោយការចៀនក្នុងប្រេងនៅសីតុណ្ហភាពខ្ពស់។ ក្នុងអំឡុងពេលនៃការចៀន អាហារទាំងនេះនឹងផលិតសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា lipid peroxides អាស៊ីតខ្លាញ់ trans ជាដើម ដែលអាចបង្កើនរ៉ាឌីកាល់សេរី និងបង្កើនល្បឿននៃដំណើរការចាស់នៃស្បែក។
ជាងនេះទៅទៀត អាហារចៀនសម្បូរទៅដោយជាតិខ្លាញ់ច្រើន ការទទួលទានច្រើនពេកនឹងធ្វើឱ្យមានជាតិខ្លាញ់ប្រមូលផ្តុំ ធាត់ ធ្វើឱ្យរាងកាយមើលទៅចាស់ជាងអាយុពិត។
អាហារកំប៉ុង
អាហារកំប៉ុង ថ្វីត្បិតតែមានភាពងាយស្រួលក្នុងការទទួលទានក៏ដោយ ក៏វាមិនល្អសម្រាប់សុខភាព និងស្បែកដែរ។ ក្នុងអំឡុងពេលដំណើរការ អាហារកំប៉ុងត្រូវបានបន្ថែមជាតិស្ករ អំបិល សារធាតុបន្ថែមជាច្រើន … ទាំងអស់នេះហើយដែលអាចធ្វើឱ្យស្បែកបាត់បង់ជាតិទឹក ពន្លឿនដំណើរការ degeneration និងភាពចាស់នៃជាលិកាសាច់ដុំ។ លើសពីនេះទៅទៀត បើប្រៀបធៀបទៅនឹងអាហារស្រស់ អាហារកំប៉ុងមានសារធាតុចិញ្ចឹមតិចជាងច្រើន។
អាហារដែលមានអាលុយមីញ៉ូម
នំប៉ាវ អាហារដែលធ្វើពីម្សៅ នំបុ័ង ម្សៅស្រូវសាលី… គឺជាអាហារដែលមានសារធាតុអាលុយមីញ៉ូមយ៉ាង។ អាលុយមីញ៉ូមគឺជាសារធាតុបន្ថែមដែលអាចកែលម្អរចនាសម្ព័ន្ធម្សៅ និងអាចបង្កើនរសជាតិ លើសពីនេះអាលុយមីញ៉ូមមានតម្លៃថោកជាងសារធាតុបន្ថែមធម្មតា ដូច្នេះវាត្រូវបានគេប្រើជាញឹកញាប់។
យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់អាលុយមីញ៉ូមប្រចាំសប្តាហ៍ជាមធ្យមក្នុងមនុស្សម្នាក់មិនគួរលើសពី 2mg ។ ការប្រើប្រាស់សារធាតុអាលុយមីញ៉ូមច្រើនពេកអាចបំផ្លាញប្រព័ន្ធសរសៃប្រសាទ ប៉ះពាល់ដល់សុខភាពឆ្អឹង និងថែមទាំងបង្កើនល្បឿននៃភាពចាស់នៃខួរក្បាល ដែលនាំឲ្យមានរោគសញ្ញាដូចជាការបាត់បង់ការចងចាំ និងជំងឺវង្វេង។
អាហារដែលមានអំបិលច្រើន
ការទទួលទានជាតិសូដ្យូមច្រើនពេកអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ និងបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ នេះរឹតតែគ្រោះថ្នាក់សម្រាប់មនុស្សចាស់ ព្រោះនៅពេលដែលយើងកាន់តែចាស់ សរសៃឈាមរបស់យើងមានទំនោរទៅរឹង និងងាយរងការខូចខាតសូដ្យូម។ ក្នុងករណីជាច្រើន អំបិលលើសក៏អាចធ្វើឱ្យកោសិការួមតូច និងនាំឱ្យខ្សោះជាតិទឹក ។ ទឹកមិនគ្រប់គ្រាន់ធ្វើឱ្យស្បែកមានស្នាមជ្រីវជ្រួញ ហើយនៅទីបំផុតធ្វើឱ្យយើងឆាប់ចាស់៕