បុរស​ភាគច្រើន​ត្រូវ​បាន​បង្រៀន​ឱ្យ​សិតសក់​របស់​ពួក​គេ​ក្រោយ​ពេល​ពួក​គេ​ភ្ញាក់​ពី​គេង លាងដៃ​មុន​ពេល​បរិភោគ​អាហារ និង​ដុសធ្មេញ​ក្រោយ​រាល់ពេល​បរិភោគ​អាហារ​។ ប៉ុន្តែ​បន្ថែម​ពីលើ​ទម្លាប់​ទាំង​អស់នេះ នៅ​មាន​ទម្លាប់​បន្ថែម​ទៀត​ដែល​បុរស​គ្រប់​គួរ​រៀន​បន្ថែម​។ ចូរ​យក​ទម្លាប់​ទាំងនេះ​ធ្វើ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក នោះ​អ្នក​នឹង​ក្លាយជា​បុរស​ដែល​មាន​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ មាន​សារធាតុ​សំណើម​គ្រប់គ្រាន់ និង​ជា​សុភាពបុរស​ដែល​មាន​សុខភាព​ល្អ​។

កាត់​និង​តម្រឹម​ក្រចក

ក្រចកដៃ​ដែល​កខ្វក់​និង​មិន​បាន​តម្រឹម​ឱ្យ​ស្អាត​អាច​ធ្វើ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​គ្មាន​អនាម័យ​។ ចូរ​តម្រឹម​ក្រចក​របស់​អ្នក​ឱ្យ​មាន​ប្រវែង​ស្មើគ្នា និង​លាង​សម្អាត​ផ្នែក​ខាងក្រោម​ក្រចក​ដើម្បី​លាង​ជម្រះ​ធូលី​ដី​។ ប្រសិនបើ​ស្បែក​ក្រោម​ក្រចកដៃ​របស់​អ្នក​ស្ងួត​ឬ​របក អ្នក​គួរ​ផ្សើម​វា​ដោយ​ប្រើ​ប្រេង​អូ​លីវ ១០​នាទី​ក្រោយមក​សឹម​លាង​វា​ចេញ​។

លប់មុខ​រាល់ថ្ងៃ

ស្ទើរតែ​គ្រប់​ទស្សនាវដ្តី​សម្រស់​គ្រប់​ច្បាប់​ដែល​ស្ត្រី​មើល​សុទ្ធតែ​ប្រាប់​នាង​ឱ្យ​លប់មុខ​រាល់ថ្ងៃ ចំណែកឯ​បុរស​វិញ​ក៏​គួរ​អនុវត្ត​តាម​ការ​ណែនាំ​នេះ​ផង​ដែរ​។ ចូរ​ប្រើ​សាប៊ូលាងមុខ​ប្រភេទ​ស្រាល​លាងមុខ​របស់​អ្នក​នៅ​ពេល​ល្ងាច​ដើម្បី​លាង​សម្អាត​ធូលី​ដី​និង​ជាតិ​ប្រេង​ដែល​មាននៅ​លើ​មុខ​របស់​អ្នក​។

សម្អាត​រោម​ដែល​គួរ​ទុក

តាម​ធម្មជាតិ មនុស្ស​យើង​គឺ​សត្វ​ដែល​មាន​រោម ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​នឹង​ទុក​រោម​ដូច​ជា​ពពួកសត្វ​នោះ​ទេ​៖ មិន​ត្រូវ​មិន​យកចិត្តទុកដាក់​លើ​រោម​ច្រមុះ​របស់​អ្នក​នោះ​ទេ​។ ចូរ​តម្រឹម​វា​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​មួ​យស​ប្តា​ហ៍ម្ត​ង ដើម្បី​ការពារ​មិន​ឱ្យ​រោម​ដុះ​ចេញ​មក​ក្រៅ​រន្ធ​ច្រមុះ​។ ចូរ​ប្រើ​សម្រាប់​តម្រឹម​រោម​ច្រមុះ​ទៅ​តម្រឹម​រោម​ក្នុង​ត្រចៀក​ផង​ដែរ​។

ប្រើ​ខ្សែ​សម្អាត​ធ្មេញ​រៀងរាល់ថ្ងៃ

គ្រូពេទ្យ​ធ្មេញ​របស់​អ្នក​ណែនាំ​ឱ្យ​ប្រើ​ខ្សែ​សម្អាត​ធ្មេញ​រៀងរាល់ថ្ងៃ​ដោយ​មាន​បំណង​ល្អ​។ ការ​ប្រើ​ខ្សែ​រូស​សម្អាត​ធ្មេញ​អាច​ជួយ​រូស​ជម្រះ​កំណក​និង​សំណល់​អាហារ​ដែល​នៅ​សល់​ជាប់​នឹង​ចន្លោះ​ធ្មេញ​របស់​អ្នក ដែល​ជួយ​បង្ការ​មិន​ឱ្យ​ធ្មេញ​ពុក​និង​ជំងឺ​អញ្ចាញ​។ ចូរ​រូស​សម្អាត​ធ្មេញ​យ៉ាងតិច​ម្តង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក​ដុះធ្មេញ​របស់​អ្នក​តាម​ធម្មតា​។

លាបប្រេង​មាត់

បើ​ទោះបីជា​បបូរមាត់​របស់​អ្នកមាន​អារម្មណ៍​ថា​មាន​សំណើម​ក៏​ដោយ ប៉ុន្តែ​អ្នក​គួរ​លាបប្រេង​បបូរមាត់​មុន​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​។ ជា​ទូទៅ ស្ត្រី​លាប​ក្រែ​ម​លាប​មាត់ ក្រែ​មរ​លោង ឬ​ប្រេង ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​នឹង​កើត​ជំងឺមហារីក​បបូរមាត់​តិច​ជាង​បុរស​ដល់​ទៅ​បី​ដង​។ ដូច្នេះ​សុភាពបុរស​ទាំងឡាយ​គួរ​ប្តូរ​ទម្លាប់​មក​លាង​ប្រេង​មាត់​ដើម្បី​ការពារ​បបូរមាត់​របស់​អ្នក​។ អ្នក​ត្រូវ​លាប​វា​បន្ថែម​រៀង​រាល់​ពីរ​ម៉ោង​ម្តង​នៅ​ពេល​ដែល​អ្នក​នៅ​ក្រោម​កម្តៅ​ព្រះអាទិត្យ​។

ប្រើ​ក្រែ​ម​កោរ​ពុកមាត់

ក្រែ​ម​កោរ​ពុកមាត់​មិន​ត្រឹមតែ​អាច​បង្ហាញ​ប្រាប់​អ្នក​ថា​កន្លែង​ណា​ដែល​អ្នក​បាន​កោរ​រោម​ហើយ​នោះ​ទេ វា​ថែម​ទាំង​ដើរតួ​ជា​ជាតិ​ប្រេង​និង​សារធាតុ​សំណើម​សម្រាប់​មុខ​របស់​អ្នក​។ ចូរ​លាប​ក្រែ​ម​កោរ​ពុកមាត់​ឱ្យ​ក្រាស់​ទៅ​លើ​មុខ​ដែល​សើម​របស់​អ្នក​មុន​នឹង​កោរ​រោម​។ អ្នក​នឹង​មាន​ស្នាម​របួស​តិច​ជាង​មុន​។ ចូរ​ប្រើ​ក្រែ​ម​ឬ​សារធាតុ​សំណើម​សម្រាប់​ក្រោយ​ពេល​កោរ​រោម​បន្ទាប់​ពី​អ្នក​កោរ​រោម​ហើយ​ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ដែល​កាន់តែ​ទន់​ជាង​មុន​។

បន្ទន់​សក់

បន្ថែម​ពីលើ​ការ​កក់សក់​របស់​អ្នក​យ៉ាងតិច​ពីរ​ថ្ងៃ​ម្តង អ្នក​មិន​ត្រូវ​ភ្លេច​ពី​ការ​បន្ទន់​សក់​របស់​អ្នក​ឡើយ​។ ខណៈ​ដែល​ការ​កក់សក់​អាច​លាង​សម្អាត​ធូលី​ដី​, សារធាតុពុល​ក្នុង​បរិយាកាស និង​ផលិតផល​សក់ ការ​បន្ទន់​សក់​ជួយ​ផ្គត់ផ្គង់​ជាតិ​សំណើម​ដល់​សក់​របស់​អ្នក ដែល​ធ្វើ​ឱ្យ​វា​មើលទៅ​និង​មាន​អារម្មណ៍​ថា​មាន​សុខភាព​ល្អ​។ ប្រសិនបើ​សក់​របស់​អ្នក​ស្ងួត​ឬ​បែក​ចុង អ្នក​គួរ​អប់​សក់​យ៉ាងតិច​មួ​យស​ប្តា​ហ៍ម្ត​ង​។

ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ

ចូរ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​លើ​មុខ​និង​កន្លែង​ផ្សេង​ទៀត​នៃ​ស្បែក​របស់​អ្នក​ដែល​អាច​ប៉ះ​ត្រូវ​នឹង​កម្តៅថ្ងៃ ដើម្បី​ធ្វើ​ជា​ស្រទាប់​ការពារ​ស្បែក​របស់​អ្នក​។ វា​នឹង​ជួយ​បង្ការ​កាំរស្មី UV របស់​ព្រះអាទិត្យ​មិន​ឱ្យ​បំផ្លាញ​ស្បែក​របស់​អ្នក ហើយនឹង​ជួយ​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺមហារីក​ស្បែក​។ បន្ថែម​ពីលើ​នេះ ចូរ​ការពារ​ភ្នែក​របស់​អ្នក​ដោយ​ប្រើ​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ផង​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង