បច្ចុប្បន្ន​ការ​គេង​មិន​គ្រប់គ្រាន់​គឺជា​បញ្ហា​ទូទៅ​មួយ ដោយសារ​តែ​ប្រភេទ​នៃ​របៀប​រស់នៅ​ដែល​មនុស្ស​យើង​មាន​សព្វថ្ងៃ​។ ប៉ុន្តែ អ្នក​គួរ​ដឹង​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ករ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដល់​សុខភាព​។ ដើម្បី​បង្ការ​ដំណើរ​ទៅ​រក​បញ្ហា​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ដែល​យើង​គ្រប់​គ្នា​មិន​ចង់បាន យើង​ត្រូវ​តែ​បំបាត់​ពេលវេលា​ដែល​យើង​គេង​មិន​គ្រប់​គ្រាប់​ហើយ​ឱ្យ​រា​ង្គ​កាយ​របស់​យើង​មាន​កម្លាំង​គ្រប់គ្រាន់​ឡើង​វិញ​។ ប៉ុន្តែ​មនុស្ស​យើង​មួយ​ចំនួន​គិត​ថា ការ​គេង​ដែល​ចាំបាច់​សម្រាប់​សម្រស់​គឺ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ដូច្នេះ​ខាងក្រោម​នេះ​គឺជា​ការ​បង្ហាញ​ពី​ផលប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​គេង​៖

១. ការ​គេង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ចែងចាំង​ព្រោះ​វា​គឺជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​កោសិកា​ស្បែក​របស់​អ្នក​ជួសជុល​ខ្លួន​វា​ដោយ​ធម្មជាតិ​។ ការ​ពិត​ទៅ វា​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​មិន​ឱ្យ​ស្ងួត​និង​របក​។

២. ដំណើរ​ទៅ​រក​ភាព​ចាស់​ត្រូវ​បាន​កាត់​បន្ថយ ព្រោះ​រា​ង្គ​កាយ​អាច​ព្យាបាល​និង​ជួសជុល​ខ្លួន​វា​ឡើង​វិញ​ដោយ​ខ្លួនឯង​នៅ​ពេល​ដែល​យើង​កំពុង​គេង​។ នៅ​ពេល​ដែល​អ្នក​គេង​បាន​គ្រប់គ្រាន់ អ្នក​នឹង​មាន​ស្នាម​ជ្រួញ​តិច​ជាង​អ្នក​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​។

៣. នៅ​ពេល​ដែល​អ្នក​មើល​មុខ​ខ្លួនឯង​នៅ​ក្នុង​កញ្ចក់ ហើយ​សម្គាល់​ឃើញ​ថា​ភ្នែក​របស់​អ្នកមាន​ថ្នក់ ហើម ឬ រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក អ្នក​គួរ​ដឹង​ថា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​គេង​។ ការ​គេង​អាច​ជួយ​ភ្នែក​របស់​អ្នក​បាន​ល្អ​ជាង​ការ​ប្រើ​ត្រសក់​បិត​លើ​ភ្នែក​ទៅ​ទៀត​។

៤. បន្ថែម​ពីលើ​នេះ​ទៀត ការ​គេង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​បង្ការ​ការ​ចាប់ផ្តើម​នៃ​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺលើសឈាម​។

៥. ខួរក្បាល​ប្រើ​ពេល​គេង​ដើម្បី​រៀបចំ​គ្រប់​ព​ត៌​មាន​ទាំងអស់​ដែល​អ្នក​ទទួល​នៅ​ពេល​ដែល​អ្នក​មិន​គេង​។ ផលប្រយោជន៍​មួយទៀត​គឺ ការ​គេង​ផ្តល់​ជា​កម្លាំង​បន្ថែម​ដល់​ការ​ចង​ចាំ​របស់​អ្នក​។

៦. ការ​គេង​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការ​រំលាយ​អាហារ​របស់​អ្នក​។ ជា​លទ្ធផល វា​ជួយ​ឱ្យ​មាន​កោសិការ​ស្រួប​យក​សារជាតិ​ខនិជ​និង​សារធាតុចិញ្ចឹម​បាន​យ៉ាង​ល្អ​។

៧. តាម​ការ​សិក្សា​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ការ​គេង​និង​ទម្ងន់​មាន​ទំនាក់ទំនង​បញ្ច្រាស់​គ្នា​។ អ្នកជំនាញ​អះអាង​ថា ពេលវេលា​នៃ​ការ​ភ្ញាក់​ដឹងខ្លួន​កាន់តែ​ច្រើន ឱកាស​ដែល​អ្នក​បរិភោគ​កាន់តែ​ច្រើន​។ ហើយ​នៅ​ពេល​ដែល​អ្នក​បរិភោគ​ច្រើន​ពេក អ្នក​នឹង​ឡើង​ទម្ងន់​។ ដូច្នេះ​បើ​អ្នក​ចង់​ថែរក្សា​ទម្ងន់ ចូរ​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង