មិន​ថា​អ្នក​ប្រើ​ថ្នាំ​ក្រចក​ប្រភេទ​ណា​នោះទេ ការរក្សា​ការតុបតែង​ទុក​បាន​យូរ​គឺជា​ចំណុច​សំខាន់​។ ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​របស់​អ្នកជំនាញ សម្រាប់​អ្នក​ចង់​បាន​ការតុបតែង​ក្រចក​ដ៏​ត្រឹមត្រូវ​។​

១. ក្រោយពេល​ផ្តល់​ជាតិ​សំណើម​ដល់​ដៃ​របស់​អ្នក និង​មុន​ពេល​លាបថ្នាំ​ក្រចក អ្នក​ត្រូវ​ប្រាកដថា មិន​មាន​ជាតិ​ប្រេង​សល់​នៅលើ​ក្រចក​នោះទេ​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​គ្មាន​ជាតិ​ប្រេង​នោះ អ្នក​អាច​យក​ទឹក​លាង​ថ្នាំ​ក្រចក​មក​ជូត​ក្រចក​មុននឹង​លាប​ថ្នាំ​។​

២. ត្រូវ​ប្រើ​ថ្នាំលាប​ទ្រាប់​គ្រប់ពេល​។ មនុស្ស​ភាគច្រើន​ច្រើនតែ​រំលង​ការប្រើ​ថ្នាំលាប​ទ្រាប់ ហើយ​រើស​យក​ការប្រើ​ថ្នាំ​រលោង​លាប​គ្របពីលើ​វិញ​ដែល​នេះ​គឺជា​កំហុសឆ្គង​។ ថ្នាំលាប​ទ្រាប់​ជួយ​ឱ្យ​ពណ៌​របស់​វា​ជាប់​បាន​យូរ​និង​ការពារ​ស្នាម​ប្រឡាក់​។​

៣. ត្រូវ​លាបថ្នាំ​រលោង​ថែម​ពី​លើ​រៀងរាល់ ៣​ថ្ងៃ​ម្តង ក្រោយពេល​លាបថ្នាំ​ក្រចក​។ វា​ជួយ​រក្សា​ថ្នាំ​ក្រចក​ឱ្យមាន​ភាព​ភ្លឺរលោង ហើយ​ពណ៌​នឹង​មិន​ងាយ​បែក​។​

៤. ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក​គល់​ក្រចក​និង​ដៃ​របស់​អ្នក​ជាង​រៀងរាល់ថ្ងៃ ដើម្បី​ថែរក្សា​ភាព​ភ្លឺរលោង​។​

៥. ជ្រើសរើស​ពណ៌​ធម្មជាតិ​ជំនួស​នឹង​ពណ៌​ស្រស់ ប្រសិនបើ​អ្នក​បារម្ភ​អំពី​ស្នាម​បែក​ថ្នាំ​ក្រចក​។ ការប្រើ​ថ្នាំ​ក្រចក​ពណ៌​ធម្មជាតិ នឹង​មិន​សូវ​បង្ហាញ​ឃើញ​ស្នាម​ប្រេះ​ទេ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង