ញ៉ាំអាហារពេលព្រឹក

វាប្រហែលជាបណ្តាលឲ្យមានឥទ្ធិពលអាក្រក់ច្រើនបើសិនជាអ្នកមិនព្យាយាមសម្រកទម្ងន់ទេនោះ ប៉ុន្តែការសិក្សាបានឲ្យដឹងថា ការញ៉ាំអាហារពេលព្រឹកនៅរយៈពេលមួយម៉ោងក្រោយភ្ញាក់ពីដេកនឹងធ្វើឲ្យកម្រិតអាំងស៊ុយលីនត្រៀមខ្លួនរួចជាស្រេចសម្រាប់ជួយបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) ក្នុងឈាមបាន។ 

  • ចូរញ៉ាំអាហារពេលព្រឹកនៅម៉ោងដដែលជារៀងរាល់ថ្ងៃ។បើសិនជាអ្នកចង់ដេកយូរនៅថ្ងៃចុងសប្តាហ៍ចូរញ៉ាំអាហារឲ្យបានលឿនទៅពេលភ្ញាក់ពីដេកហើយ។ 
  • ចូរជ្រើសរើសអាហារសម្បូរប្រូតេអ៊ីននិងមានជាតិសរសៃខ្ពស់ (ស៊ុត, ផ្លែឈើស្រស់និងបន្លែ) ព្រោះវានឹងជួយការរំលាយអាហារកាន់យូរជាងអាហារផ្សេងៗទៀត។ 
  • ចៀសវាងការញ៉ាំនំផ្អែមដូចជានំខេក

បំបាត់ស្រ្តេស

ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ការបញ្ចេញសារធាតុ Cortisol (អ័រម៉ូនដែលរាងកាយបញ្ចេញនៅពេលស្រ្តេស) មានការទាក់ទងនឹងការកើនឡើងជាតិខ្លាញ់នៅក្បាលពោះ។ វិធីសាស្រ្តមួយចំនួនដើម្បីបំបាត់ស្រ្តេសបានមានដូចជា៖

  • ដេកគ្រប់គ្រាន់៖ភាគច្រើនមនុស្សពេញវ័យត្រូវការដេកយ៉ាងហោចណាស់៧ម៉ោងជារៀងរាល់យប់។ 
  • បង្កើតពេលវេលាដើម្បីសម្រាក៖ទោះបីជាអ្នកមានពេលវេលាតែ១៥នាទីដើម្បីញ៉ាំអាហារថ្ងៃត្រង់ក៏ដោយក៏គួរតែឈ្លៀតពេលដើម្បីបិទភ្នែកដកដង្ហើមជ្រៅៗនិងបំភ្លេចនូវអ្វីដែលធ្វើអ្នកបារម្ភទៀតទៅ។ 

ដើរ ១០០០០ជំហានក្នុងមួយថ្ងៃ

ការសិក្សាមួយបានឲ្យដឹងថា កាលណាបុរសកាត់បន្ថយការដើរពី ១០០០០ ទៅ ១៥០០ជំហាន (គ្មានការផ្លាស់ប្តូររបបអាហារ) ជាតិខ្លាញ់នៅក្នុងពោះ (ខ្លាញ់ក្បាលពោះ) នឹងកើនឡើងរហូតដល់ ៧ភាគរយក្រោយពីធ្វើបែបនេះបាន ២សប្តាហ៍។ 

  • ចូរព្យាយាមបង្កើនជំហាននៃការដើរជារៀងរាល់ថ្ងៃ
  • ចូរឡើងកាំជណ្តើរជំនួសការឡើងជំណ្តើរយន្តនិងដើរជំនួសការជិះរថយន្ត
  • ចូរងើបឈរនិងដើរឲ្យបាន៣០ជំហានជារៀងរាល់៣០នាទី។បើសិនជាអ្នកមានការងារដែលត្រូវអង្គុយច្រើនចូរកុំភ្លេចដើរនៅលើម៉ាស៊ីនរត់ផង។ 

ញ៉ាំទឹកច្រើន

ការញ៉ាំទឹកច្រើននៅពេលថ្ងៃអាចជួយបង្កើនការរំលាយអាហារបាន។ ការញ៉ាំទឹកកាន់តែច្រើនក៏ជួយរាងកាយច្រោះជាតិពុល និងពង្រឹងដល់សុខភាពទូទៅបានដែរ។ 

  • ចូរញ៉ាំទឹក៨កែវក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ
  • កាន់ដបទឹកជាប់ខ្លួនគ្រប់ពេលដែលអ្នកមានអារម្មណ៍ស្រេកទឹក
  • ចូរយល់ដឹងថាពេលណាទើបអ្នកមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។អ្នកនឹងដឹងថាអ្នកបានញ៉ាំទឹកគ្រប់គ្រាន់នៅពេលអ្នកមើលឃើញទឹកនោមពណ៌ថ្លា។បើសិនជាវានៅតែលឿងអ្នកគួរតែផឹកទឹកបន្ថែម។​
  • កាត់បន្ថយគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិផ្អែម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង