ថង់ទឹកប្រមាត់គឺជាសរីរាង្គមួយប្រភេទដែលតូច មានរាងដូចផ្លែសារី ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ និងនៅពីក្រោមថ្លើម។ ថង់ទឹកប្រមាត់មាននាទីស្តុកទឹកប្រមាត់ ដើរតួនាទីដើម្បីជំនួយដល់ការរំលាយអាហារ និងផលិតចេញពីថ្លើម។ មហារីកថង់ទឹកប្រមាត់គឺជាជំងឺដែលមិនសូវកើតមានញឹកញាប់ឡើយ។ នៅពេលកើតជំងឺនេះក្នុងដំណាក់កាលដំបូងៗបំផុត ឱកាសនៃការព្យាបាលជាគឺមានខ្ពស់។ ប៉ុន្តែមហារីកថង់ទឹកប្រមាត់ភាគច្រើនត្រូវបានគេរកឃើញក្នុងដំណាក់កាលចុងក្រោយទៅហើយ។

រោគសញ្ញានាំអោយសង្ស័យមានមហារីកទឹកប្រមាត់

អាការៈជំងឺមហារីកថង់ទឹកប្រមាត់មានដូចជា៖
• ឈឺក្នុងពោះ ជាពិសេសនៅផ្នែកខាងលើ និងខាងស្តាំនៃពោះតែម្តង
• ហើមពោះ
• ក្តៅខ្លួន
• ស្រកទម្ងន់ដោយមិនដឹងខ្លួន
• ចង្អោរ
• ស្បែក និងផ្នែកពណ៌សរបស់ភ្នែកទៅជាលឿង

ពេលដែលត្រូវទៅជួបពេទ្យ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានអាការៈណាមួយដែលធ្វើឲ្យអ្នកបារម្ភ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង