ទោះបីជា​មុន​គឺជា​បញ្ហា​ដែល​ជា​ទូទៅ​ទាក់ទង​ទៅ​នឹង​បំរែបំរួល​អរ​ម៉ូ​ន​នៃ​ភាព​ពេញវ័យ ប៉ុន្តែ​មនុស្ស​គ្រប់​វ័យ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​។ មុន​កើតឡើង​ដោយសារ​ការ​ផលិត​ជាតិ​ខ្លាញ់​ហួសកំនត់​ដែល​បង្ករ​អោយ​កកស្ទះ​នៅ​ក្នុង​ស្បែក​ដោយសារ​ក្រពេញ​រំអិល (sebaceous glands) ដែល​នៅ​ក្នុង​ស្បែក​ស្រទាប់​ខាងក្នុង​។ ដំណើរ​គាំង​ស្ទះ​នេះ​មិន​ត្រឹមតែ​កើតឡើង​ដោយសារ​បំរែបំរួល​កម្រិត​អរ​ម៉ូ​ន​តែ​បុ​ណ្ណោះ​ទេ វា​ក៏​អាច​បង្ករ​មក​ពី​កង្វះ​អនាម័យ ឬ​មាន​ភាព​តានតឹង​ផ្លូវចិត្ត​ខ្លាំង​។

ចំនុច​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​កើត​មុន គឺ​កាត់​បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​។ ប៉ុន្តែ​ដោយសារ​ផលិតផល​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​កំពុង​ពេញ​និយម ហើយ​មិន​អាច​មាន​ឥទ្ធិពល​លើ​អរ​ម៉ូ​ន ពួក​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​តាម​វិធីសាស្ត្រ​ផ្សេង​។ ត្រូវ​ដឹង​ថា មិន​ថា​អ្នក​ប្រើប្រាស់​ផលិតផល​អ្វី​នោះ​ទេ ការ​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ខ្លាំង​ពេក​នឹង​ធ្វើ​អោយ​មុន​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ រាង​កាយ​របស់​អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្វះ​ជាតិ​ខ្លាញ់ ហើយ​ផលិត​វា​កាន់តែ​ច្រើន​។ ហេតុ​ដូច្នេះ វា​ជា​ការ​សំខាន់​ក្នុង​ការ​ប្រើ​ទៅ​តាម​កម្រិត​ណែនាំ ដើម្បី​ប្រាកដ​ថា​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​ប្រសើរ​។ អាច​និយាយ​បាន​ថា​ការ​ប្រើប្រាស់​ផលិតផល​ទ្វេរ​ដង មិន​អាច​ធ្វើ​ឱ្យ​មុន​របស់​អ្នក​ថយ​ចុះ​នោះ​ទេ​។ ក្រៅពី​ការ​ប្រើប្រាស់​ផលិតផល​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា (​ទឹក​លាង​សម្អាត​, ផលិតផល​ជម្រះ​កោសិកា​ងាប់ (exfoliant), ផលិតផល​សម្លាប់​មេរោគ (disinfectant)) អ្នក​ក៏​អាច​សាកល្បង​ផ្លាស់​ប្តូរ​របៀប​រស់នៅ​មួយ​ចំនួន​ដែល​អាច​មាន​ប្រសិទ្ធភាព ដូច​ជា ការ​កាត់​បន្ថយ​ភាព​តានតឹង​, គេង​ឱ្យ​បាន​គ្រប់គ្រាន់​, ផ្តល់​សំណើម​ដល់​ស្បែក​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​កត្តា​ទាំងនេះ​អាច​កាត់​បន្ថយ​ការ​កើត​មុន​។

ដោយសារ​មុន​កើតឡើង​ដោយសារ​ការ​គាំង​ស្ទះ​ជាតិ​ខ្លាញ់​នៅ​ស្រទាប់​ស្បែក​ខាងក្នុង (​ដែល​ធ្វើ​ឱ្យ​កន្លែង​នោះ​រលាក​) ការ​ជម្រុះ​កោសិកា​ងាប់​ខាងលើ​គឺជា​ដំណាក់កាល​សំខាន់ ក្នុង​ការ​ការពារ​និង​ព្យាបាល​ការ​កើត​មុន​។ ផលិតផល​លាង​ជម្រះ​កោសិកា​ងាប់​ដែល​មាន​ប្រសិទ្ធភាព គឺ salicylic acid ព្រោះ​វា​បាន​កំចាត់​ចោល​នូវ sebum និង​ជ្រាប​ចូល​ទៅ​ក្នុង​រន្ធ​ញើស ដើម្បី​បំបែក​សារធាតុ​ខ្លាញ់​។ ដោយសារ salicylic acid គឺជា​សារធាតុ​បន្ថយ​ការ​រលាក វា​ក៏​មាន​ប្រសិទ្ធិ​ភាព​បន្ថយ​ការ​រលាក និង ព្យាបាល​បាន​កាន់តែ​លឿន​។ បន្ទាប់​ពី​លាង​សម្អាត និង​ជម្រុះ​កោសិកា​ងាប់ អ្នក​អាច​ធ្វើការ​សម្លាប់​មេរោគ​ដោយ​ប្រើ topical treatment ដូច​ជា​benzoyl peroxide​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង