health.com.kh និងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកមានរាងស្អាតទៅៗ។ តើមានអ្វីខ្លះទៅ?

ដំបូង អ្នកត្រូវតែកំណត់របបអាហារអ្នកឱ្យបានត្រឹមត្រូវជាមុនសិន ព្រោះនៅពេលដែលអ្នកបរិភោគត្រូវ នោះរាងអ្នកនឹងអាចស្អាតតាមនោះ។ ផ្ទុយទៅវិញ បើអ្នកញ៉ាំតែអាហារបំពង ញ៉ាំតែបង្អែម នោះរាងអ្នកនឹងឆាប់រីកជាមិនខាន។
នៅពេលដែលអ្នកខឹងនរណាម្នាក់ អ្នកត្រូវតែរកវិធីផ្សេងមកបំបាត់ភាពខឹងនេះឲ្យបានលឿន ដោយមិនត្រូវយកការបរិភោគច្រើនមកដោះស្រាយទេ ព្រោះបើអ្នកញ៉ាំក្នុងពេលខឹង អ្នកនឹងអាចពិសារច្រើនដោយមិនដឹងខ្លួន។
អ្នកត្រូវតែហាត់ប្រាណជារៀងរាល់ថ្ងៃ មួយថ្ងៃប្រហែលពី៦០ទៅ៩០នាទី វាមិនត្រឹមតែអាចជួយឲ្យអ្នកមានរាងស្អាត ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។
អ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់លាស់ដោយមិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននោះឡើយ។
អ្នកត្រូវតែពិសារផ្លែឈើនិងបន្លែឱ្យបានច្រើនជាងសាច់ ទើបអាចការពារអ្នកឲ្យមានរាងស្អាតខ្លាំង។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីកែប្រែរាងអ្នកឲ្យស្អាតជាងមុន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង