ការរបកស្បែកគឺជាការខូចខាត ឬជាការបាត់បង់នៃស្រទាប់ខាងលើបំផុតនៃស្បែក(epidermis)។ ការរបកស្បែកអាចកើតមានឡើងដោយសារតែការខូចខាតផ្ទាល់ទៅលើស្បែកដូចជាការរលាកដោយកម្តៅព្រះអាទិត្យ ឬការឆ្លងដោយមេរោគ។ ទោះជាយ៉ាងណាក៏ដោយ, ការរបកស្បែកអាចជារោគសញ្ញានៃជំងឺរបស់ប្រព័ន្ធភាពសុំា ឬជំងឺដទៃទៀតផងដែរ។
ការមានកន្ទួល, ការរមាស់, ភាពស្ងួតនិងបញ្ហានៃស្បែកដទៃទៀតអាចជាការរួមផ្សំទៅនឹងការរបកស្បែក។
ដោយសារតែជំងឺមួយចំនួនអាចបណ្តាលអោយមានការរបកស្បែក, វាជារឿងសំខាន់ដែលត្រូវធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័ស។
មូលហេតុនាំអោយរបកស្បែក

ការរបកស្បែកអាចត្រូវបានបណ្តាលមកពីៈ
-រលាក(irritation) ឬការខូចខាតនៅលើស្បែក
-ការត្រូវពន្លឺព្រះអាទិត្យ ឬអាកាសធាតុស្ងួត
-ត្រូវកំដៅខ្លាំងពេក ជាពិសេសនៅពេលដែលស្បែកមិនមានការដកដង្ហើមបាន
-ប្រតិកម្មអាឡែស៊ី
-ការឆ្លងដោយមេរោគ
-ជំងឺលើប្រព័ន្ធភាពសុំា(Immune system disorders)
-ប្រភេទនៃជំងឺមហារីកមួយចំនួន
ជំងឺ និងលក្ខខ័ណ្ឌជាក់លាក់ដែលអាចបណ្តាលអោយមានការរបកស្បែករួមមានៈ
-ជំងឺAthlete’s foot
-ជំងឺស្បែកAtopic dermatitis (eczema)
-ការរលាកស្បែកដែលប៉ះពាល់នឹងអ្វីមួយ (Contact dermatitis)
-ជំងឺស្បែកSeborrheic dermatitis
-ផលវិបាកមកពីការប្រើថ្នាំ
-ការរលាកដោយពន្លឺព្រះអាទិត្យ
នៅពេលណាដែលអ្នកជួបនឹងគ្រូពេទ្យ
សូមស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រភ្លាមៗ
សូមធ្វើការថែទាំភ្លាមៗប្រសិនបើការរបកស្បែកត្រូវបានរួមផ្សំដោយរោគសញ្ញាដទៃទៀតដែលអាចចង្អុលបង្ហាញថាជាការឆ្លងដោយមេរោគ ឬជំងឺដែលធ្ងន់ធ្ងរដូចជាៈគ្រុនក្តៅ
• គ្រុនក្តៅ
• ចុះទំងន់ដោយគ្មានមូលហេតុ
• អស់កំលាំងជាប់
• ឈឺសន្លាក់ និងសាចដុំ
• មានអារម្មណ៍ថាសុខភាពខ្សោយ
• សញ្ញានៃការព្រួយបារម្ភមួយចំនួន
សូមទូរស័ព្ទទៅរកវេជ្ជបណ្ឌិត
ការរបកស្បែកដែលត្រូវបានបង្កឡើងដោយស្បែកស្ងួត ឬការរលាកដោយពន្លឺព្រះអាទិត្យស្រាលអាចមានភាពប្រសើរឡើងដោយការប្រើប្រាស់ឡេលាបស្បែក និងជាធម្មតាមិនត្រូវការថែទាំបែបវេជ្ជសាស្ត្រនោះទេ។ ប្រសិនបើអ្នកមានចម្ងល់អំពីបញ្ហានៃការរបកស្បែក ឬប្រសិនបើលក្ខខ័ណ្ឌនោះធ្ងន់ធ្ងរ, សូមទូរស័ព្ទទៅកាន់គ្រូពេទ្យមុននឹងអ្នកប្រើប្រាស់ឡេដែលលក់នៅលើទីផ្សារ ឬលេបថ្នាំដែលមាននៅនឹងផ្ទះ។