Join with Health.com.kh on Telegram

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ​ប្រភេទ​នៃ​អាហារ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​លើ​បញ្ហា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​ស្មាន​មិន​ដល់​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ ៖

១. កាហ្វេ​អ៊ី​ន

នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការ​ផលិត​សារធាតុ​គីមី​មួយ​ចំនួន​ក្នុង​ខួរក្បាល​ដែល​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើ​អោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​កើត​មាន​ឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាងលើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។

២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់

នំ​គុក​ឃី នំ​ស្រួយ ភី​ហ្សា​ជាដើម​សុទ្ធតែ​ធ្វើ​ឡើង​ពី​ម្សៅ​ចម្រាញ់​ដែល​ជា​អ្វីមួយ​ផ្សារ​ភ្ជាប់​នឹង​ការ​រលាក​។ ហើយ​អ្នក​គួរ​ដឹង​ថា​ការ​រលាក គឺជា​អ្វីមួយ​ដែល​ជះ​ឥទ្ធិពល​កាន់តែ​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​ពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​មាន​អារម្មណ៍​តានតឹង​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត ឬ​ចៀសវាង​ការ​ទទួលទាន​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​ក្នុង​អំ​ឡូង​ពេល​នេះ​។

៣. អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់

ការ​ឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផង​ដែរ​។ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ស្ត្រេ​ស​ខ្លាំង​នៅ​ពេល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​។ ម្យ៉ាងវិញទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែល​នាំ​អោយ​កើត​មាន​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាង​កាយ​គ្មាន​តុល្យភាព​។

៤. គ្រឿង​ស្រវឹង

ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិន​អាច​ជួយ​ឱ្យ​អ្នក​បាត់​ស្ត្រេ​ស​ដូចដែល​ធ្លាប់​បាន​គិត​ឡើយ​! ការ​ពិត​នោះ​គឺ​គ្រឿង​ស្រវឹង​មាន​តែ​ផ្ដល់​ឱ្យ​រាង​កាយ​ពេញ​ទៅ​ដោយ​ជាតិពុល​ដែល​ពិបាក​នឹង​កម្ចាត់​ចោល ឬ​បញ្ចេញ​មក​ក្រៅ​ពិសេស​កំឡុង​ពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ស្រាប់​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិន​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់​ឡើង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រោក​មក​អស់កម្លាំង​មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​។

៥. អាហារ​កែ​ច្នៃ

អាហារ​ប្រភេទ​នេះ​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​គ្រង់​គ្រង​ស្ត្រេ​ស​ឡើយ ប៉ុន្តែ​បែរជា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​រក្សា​ទុក​បាន​យូរ គ្រឿងផ្សំ​កែ​ច្នៃ​បន្ថែម​រសជាតិ និង​សារធាតុ​គីមី​ផ្សេង​ៗ​ដែល​មិនល្អ​ចំពោះ​សុខភាព​ទៅ​វិញ​៕