មានស្ថានភាពផ្នែកវេជ្ជសាស្ត្ររុំារ៉ៃជាច្រើន អាចនឹងមានវិវត្តមានឡើង បន្ទាប់ពីដំណាក់កាលនៃ វ័យអស់ឈាមរដូវរបស់ស្ត្រីបានចូលមកដល់។ខាងក្រោមនេះជាផលវិបាកដែលអាចកើតមានចំពោះស្ត្រីដែលអស់ឈាមរដូវ។

· ជំងឺសសៃឈាមបេះដូង។ នៅពេលដែលកម្រិតអរម៉ូន អឺស្ត្រូសែនរបស់អ្នកបានធ្លាក់ចុះ នោះ ឱកាស នៃការ ប្រឈមទៅនឹងជំងឺបេះដូងសសៃឈាមរបស់អ្នក ក៏នឹងមានការកើនឡើង។ ជំងឺបេះដូង គឺជាមូលហេតុដែលធ្វើអោយស្ត្រីអាចស្លាប់បានដូចជា បុរសផងដែរ។
· ជំងឺពុកឆ្អឹង។ ក្នុងស្ថានភាពនៃជំងឺនេះ គឺវាបានធ្វើអោយឆ្អឹង ក្លាយជាផុយស្រួយ និង ចុះខ្សោយ ហើយវា នឹងឈានទៅរកនូវការកើនឡើង គ្រោះថ្នាក់នៃការប្រឈមទៅនឹង ការបាក់ឆ្អឹង។ ក្នុងអំឡុងពេលពីរបីឆ្នាំដំបូង បន្ទាប់ពីដំណាក់កាលនៃការរាំងឈាមរដូវនេះ បានចូលមកដល់ អ្នកនឹង អាចបាត់បង់នូវ ភាពហាប់ណែនរបស់ឆ្អឹងក្នុងកម្រិតមួយយ៉ាងឆាប់រហ័ស ដែលវានឹង បង្កើននូវឱកាស ប្រឈមទៅនឹងជំងឺពុកឆ្អឹង។ ស្ត្រីដែលស្ថិតក្នុងដំណាក់កាលនេះ ងាយ នឹងរង គ្រោះជាពិសេស ពីការបាក់ឆ្អឹងត្រគាក, កដៃ និង ឆ្អឹងខ្នងរបស់ពួកគេ ។
· អាការៈនៃការមិនអាចទប់ទឹកនោមបាន។ ដោយសារតែជាលិការបស់ទ្វារមាស និង បង្ហួរនោម របស់អ្នកបានបាត់បង់នូវភាពយឺតរបស់ពួកវា នោះអ្នកអាចនឹងជួបប្រទះជារឿយៗនូវ ចំណង់ នៃ ការ ចង់បត់ជើងតូចភ្លាមៗ ដោយអាចរួមមាននូវការនោមចេញដោយមិនដឹងខ្លួន ឬ ការលេចចេញ នូវទឹកនោម ក្នុងអំឡុងពេលនៃការក្អក, សើច ឬ លើករបស់អ្វីមួយ។ ការធ្វើលំហាត់ប្រាណបែប Kegel ដើម្បីពង្រឹងសាច់ដុំបាតឆ្អឹងអាងត្រគាក ឬ ការប្រើអរម៉ូនអឺស្ត្រូសែន នៅក្នុងតំបន់នៃទ្វារ មាស គឺប្រហែលជាអាចជួយសម្រាលនូវ រោគសញ្ញារបស់អាការៈដែលមិនអាចទប់ទឹកនោម នេះបាន។
· មានការកើនទម្ងន់។ មានស្ត្រីជាច្រើន បានឡើងទំងន់ ក្នុងអំឡុងពេលនៃដំណាក់កាលឆ្លងចូលដល់វ័យអស់ឈាមរដូវនេះ។ អ្នកអាចនឹងត្រូវធ្វើការទទួលទានអាហារតិចជាងមុន និង ធ្វើលំហាត់ ប្រាណ អោយបានច្រើន គឺដោយគ្រាន់តែជួយរក្សានូវទំនង់ដើមរបស់អ្នក ៕