ដុំ​សាច់​ក្នុង​ស្បូន​គឺជា​ដុំ​មួយ​ប្រភេទ​ដែល​មិនមែន​ជា​មហារីក​ហើយ​លូតលាស់

នៅ​ក្នុង​ស្បូន និង​ច្រើន​តែ កើត​មាន​ក្នុង​វ័យ​មាន​ផ្ទៃពោះ​។ ដុំ​សាច់​ក្នុង​ស្បូន​អាច​ហៅ​បានជា Fibromyomas, Leomyomas ឬ Myomas​។

សូម​បញ្ជាក់​ថា​ដុំ​សាច់​ក្នុង​ស្បូន​មិន​មាន​ទំនាក់ទំនង​ជាមួយ​ការ​ប្រឈម​នឹង​ជំងឺ

មហារីក​ស្បូន​ទេ ហើយ ភាគ ច្រើន​ក៏​មិន​ដែល​វិវត្តន៍​ទៅ​ជា​មហារីក​ដែរ​។

មនុស្ស​ស្រី​បី​នាក់​ក្នុង​ចំនោម​បួន​ហើយ​មាន​ដុំ​សាច់​ក្នុង​ស្បូន​ប៉ុន្តែ​ភាគច្រើន​ពួក

គេ​មិន​ដែល​ដឹង​ថា​មាន ដុំ នេះនោះ​ទេ ព្រោះ​ដុំ​សាច់​នេះ​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ឡើយ​គ្រូពេទ្យ​ប្រហែល ជា​រក​ឃើញ​ដុំ​សាច់​នេះ ដោយ ចៃដន្យ​ទេ​ក្នុង​ពេល​ពិនិត្យ​នៅ​ក្នុង​អាង​ត្រគៀក ឬ​ការ​ថត​អេកូ​មុន​ពេល​សម្រាលកូន​។

ជា​ទូទៅ ដុំ​សាច់​ក្នុង​ស្បូន​កម្រ​ទាមទារ​អោយ​មានការ​វះកាត់ ការ​ព្យាបាល​ដោយ ថ្នាំ និង​វះកាត់ អាច ជួយ​ធ្វើ​អោយ​ស្វិត ឬ​ដក​ដុំ​សាច់​នោះ​ចេញ​បាន ប្រ​សិន បើ​អ្នក មាន​អារម្មណ៍​ថា​មិន​ស្រួល ឬ​មាន​រោគ សញ្ញា​រំខាន​។ អ្វី​ដែល​កម្រ​គឺថា ដុំ​សាច់​ក្នុង​ស្បូន​នេះ​អាច​ទាមទារ​អោយ​មានការ​ព្យាបាល​បន្ទាន់​ប្រ​សិន បើ វា​កើតឡើង​ភ្លាម​ៗ ឈឺ​អាង​ត្រគៀក​ស្រួច​ស្រាវ ឬ​អោយ​ហូរ​ឈាមរដូវ​ច្រើន​ខ្លាំង​។

រោគ​សញ្ញា

មនុស្ស​ស្រី​ដែល​មាន​រោគ​សញ្ញា​របស់​ដុំ​សាច់​ក្នុង​ស្បួ​ន​ភាគច្រើន​គឺ​៖

· ហូរ​ឈាមរដូវ​ច្រើន

· មក​រដូវ​យូរ ៧​ថ្ងៃ ឬ​ហូរ​ឈាម​ច្រើន

· មាន​សម្ពាធ​ក្នុង​អាង​ត្រគៀក ឬ​ឈឺ​ក្នុង​អាង​ត្រគៀក

· ឧស្សាហ៍​នោម

· ពិបាក​នោម​អោយ​អស់

· ទល់លាមក

· ឈឺ​ខ្នង ឬ​ឈឺ​ជើង

អ្វី​ដែល​កម្រ​គឺថា​ដុំ​សាច់​ក្នុង​ស្បូន​អាច​បង្ក​ជា​ការ​ឈឺចាប់​ស្រួច​ស្រាវ​នៅ​ពេល​វា

មាន​ដុះ​ចេញ​ជា​សរសៃ ឈាម​ទៅ​ចិញ្ចឹម​ខ្លួន​វា​។ នៅ​ពេល​កង្វះ​សារធាតុចិញ្ចឹម ដុំ​សាច់​ក្នុង​ស្បូន ចាប់ ផ្តើម​ស្លាប់​។ ជាលិការ បន្ទាប់ បន្សំ​ពី​ការ​ខូចខាត​ដុំ​សាច់​ក្នុង​ស្បូន​អាច​ជ្រាប ចូល​ទៅ​ក្នុង​ជាលិការ​ជុំវិញ និង​ធ្វើ​អោយ​ឈឺចាប់ និង​ក្តៅ ខ្លួន បាន​។

ដុំ​សាច់​ក្នុង​ស្បូន​ដែល​មាន​ទង​នៅ​ខាងក្នុង ឬ​ខាងក្រៅ​ស្បូន អាច​បង្ក​អោយ ឈឺ ចាប់​បាន​ដោយសារ តែ​ការ​រមួល និង​អត់​មាន​ឈាម​ទៅ​ចិញ្ចឹម​។

ទីតាំង​របស់​ដុំ​សាច់​ក្នុង​ស្បូន​ដែល​បង្ក​ជា​រោគ​សញ្ញា​៖

· Submucosal Fibroid៖ ដុំ​សាច់​ក្នុង​ស្បូន​ដែល​ដុះ​នៅ​ក្នុង​ប្រហោង​ខាងក្នុង​របស់​ស្បូន ដែល​បង្ក​ជា រោគ​សញ្ញា មក​រដូវ​យូរ​ៗ ហូរ​ឈាមរដូវ​ច្រើន និង​ជា​បញ្ហា​មួយ​សម្រាប់​ស្ត្រី​ដែល​ចង់​មាន​ផ្ទៃពោះ​។

· Subserosal Fibroid៖ ដុំ​សាច់​ក្នុង​ស្បូន​ដែល​លយ​ចេញ​ទៅ​ខាងក្រៅ​ស្បូន​អាច​ពេល​ខ្លះទៅ​សង្កត់ នឹង​ផ្លោ​ក​នោម ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នកមាន​បញ្ហា​ខាង​តម្រងនោម​។ ប្រសិនបើ​ដុំ​នោះ​សង្កត់​ទៅ ខាងក្រោយ​វិញ​ប៉ះ​នឹង​ថ្នក់​ផ្ទុក​លាមក វា​នឹង​ធ្វើ​អោយ​មានការ​ទល់លាមក ឬ​បើ​ប៉ះ​នឹង​សរសៃ ប្រសាទ​ឆ្អឹងខ្នង នឹង​ធ្វើ​អោយ​ឈឺចង្កេះ​។

ពេល​ដែល​ជួប​គ្រូពេទ្យ

ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដូច​ជា​៖

· ឈឺ​ត្រគៀក​ដែល​មិន​ចេះ​បាត់​សោះ

· មក​រដូវ​ច្រើន​ខ្លាំង ឬ​ឈឺចាប់​ខ្លាំង

· ហូរ​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ

· ឈឺចាប់​ពេល​រួម​ភេទ

· ពិបាក​នោម​អោយ​អស់ពី​ផ្លោ​ក​នោម

· ពិបាក​បត់ជើងធំ

មូលហេតុ

ដុំ​សាច់​ក្នុង​ស្បូន​កើតឡើង​ពី​ជាលិកា​សាច់ដុំ​រលោង​របស់​ស្បូន​។ កោសិការ​មួយ បង្កើត​ច្រើន​ដង ព្រមទាំង ទៅ​ជា​ស្លេក រឹង និង​ដូច​ជា​ដុំ​កៅស៊ូ​ដែល​ប្លែក ពី ជាលិកា​ជិតខាង​។ ទម្រង់​នៃ​ការ​លូតលាស់​ដុំ​សាច់​ក្នុង ស្បូន​មិន​ទៀងទាត់​ទេ

ដុំ សាច់​ខ្លះ​ប្រហែលជា​បន្ត​លូតលាស់​យ៉ាង​យឺត ហើយ​ខ្លះ​ទៀត​ប្រហែលជា​រក្សា បាន​នូវ​ទំហំ​ដដែល ឬ​ស្វិត​ទៅ​ដោយ​ខ្លួនឯង​។

ពន្លក​របស់​ដុំ​សាច់​នេះ​មិន​អាច​រក​ឃើញ​ដោយ​ភ្នែក​មនុស្ស​បាន​ទេ រហូត​ដល់​វា ទៅ​ជា​ដុំ​មួយ​ដ៏​ធំ​ដែល​អាច រមួល​បាន និង​ធ្វើ​អោយ​ស្បូន​នោះ​រីក​ធំ​។ ដុំ​នេះ​អាច មាន​តែ​មួយ ឬ​ច្រើន សម្រាប់​ករណី​ធ្ងន់ធ្ងរ ស្បូន​រីក ធំ​ខ្លាំង​ពេល រហូត​ដល់​ប៉ះ នឹង​ឆ្អឹងជំនីរ​។

គ្រូពេទ្យ​មិន​អាច​ដឹង​ពី​មូលហេតុ​នៃ​ដុំ​សាច់​ក្នុង​ស្បូន​ទេ ប៉ុន្តែ​ការ​ស្រាវជ្រាវ និង​បទ​ពិសោធន៍​រោគ​សញ្ញា បាន​ចង្អុល​ទៅ​លើ​កត្តា​ដូច​ជា​៖

· ការ​ផ្លាស់​ប្តូរ​ហ្សែ​ន​៖ ដុំ​សាច់​ជា​ច្រើន​ផ​ទាក់ទង​ទៅ​ដោយ​ការ​ប្រែប្រួល​របស់​ហ្សែ​ន ដែល​មាន​លក្ខណៈ ខុស​គ្នា​ពី​កោសិការ​សាច់ដុំ​ស្បូន​ធម្មតា​។

· អ័រម៉ូន​៖ អ័រម៉ូន Estrogen និង Progesterone ទាំង​ពីរ​នេះ​ដែល​ភ្ញោ​ច​ទៅ​លើ​ការ​លូតលាស់​របស់ ភ្នាស​កម្រាល​របស់​ស្បូន​ក្នុង​ពេល​មក​រដូវ​ម្តង​ៗ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​មាន

ផ្ទៃពោះ អាច​នាំ អោយ​មានការ​លូតលាស់​របស់​ដុំ​សាច់​នេះ​ដែរ​។ ដុំ​សាច់​នេះ​ផ្ទុក​ទៅ​ដោយ​កន្លែង​ទទួល អ័រម៉ូន Estrogen និង Progesterone ច្រើន​ជាង​កោសិការ​ស្បូន​ធម្មតា​ទៅ​ទៀត​។

· សារធាតុ​គីមី​ផ្សេង​ៗ៖ សារធាតុ​ដែល​ជួយ​ការ​លូតលាស់​ដូច​ជា Insulin-like growth factor ប្រហែលជា​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​នៃ​ដុំ​ក្នុង​សាច់​ស្បូន​។

កតា្ត​ប្រឈម​មុខ

មានការ​ប្រឈម​មុខ​នឹង​ដុំ​សាច់​ក្នុង​ស្បូន​មួយ​ចំនួន​តូច​ដែល​វា​ច្រើន​ជាង​វ័យ

បន្ត​ពូជ​របស់​ស្ត្រី​ទៅ​ទៀត​។ កត្តា​ផ្សេង​ៗ​ដែល​អាច​មានការ​ប៉ះពាល់​នឹង​ការ​លូតលាស់​ក្នុង​ស្បូន​មាន​ដូច​ជា​៖

· តំណពូជ​៖ ប្រសិនបើ​ម្តាយ ឬ​បងប្អូន​ស្រី​របស់​អ្នកមាន​ដុំ​សាច់​ក្នុង​ស្បូន អ្នក​នឹង​ប្រឈម​កាន់តែ ខ្លាំង​នឹង​ការ​កើត​វា​ដែរ​។

· ពូជសាសន៍​៖ មនុស្ស​ស្រី​ដែល​មាន​សម្បុរ​ខ្មៅ​ទំនងជា​មាន​ដុំ​សាច់​ក្នុង​ស្បូន​ច្រើន​ជាង​មនុស្ស ស្រី សម្បុរ​ផ្សេង​ៗ​ទៀត​។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ស្រី​សម្បុរ​ខ្មៅ​វ័យក្មេង ពួក​គេ​ក៏​ទំនងជា មាន​ដុំ​សាច់​ក្នុង​ស្បូន​ច្រើន ឬ​ធំ​ៗ​។

· មាន​ផ្ទៃពោះ​៖ ការ​មាន​ផ្ទៃពោះ​ហាក់បីដូចជា​មាន​ប្រសិទ្ធភាព​ការពារ និង ប្រហែលជា​អាច​កាត់ បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​មាន​ដុំ​សាច់​ក្នុង​ស្បូន​ដែរ​។

ការ​ស្រាវជ្រាវ​នឹង​បន្ត​ធ្វើ​ទៅ​លើ​មនុស្ស​ដូច​ខាងក្រោម​នេះ​៖

· ធាត់​ហួស​៖ ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​អោយ​ដឹង​ថា ស្ត្រី​ដែល​ធាត់​ហួស​មានការ ប្រឈម​នឹង ដុំ​សាច់​ក្នុង​ស្បូន​ខ្ពស់ ប៉ុន្តែ​ការ​សិក្សា​ផ្សេង​ទៀត​ក៏​មិន​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​អ្វី​ឡើយ​។

· ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​៖ ទិន្នន័យ​បាន​បង្ហាញ​ថា មនុស្ស​ស្រី​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត មានការ​ប្រឈម​តិចតួច​នឹង​ដុំ​សាច់​ក្នុង​ស្បូន​។ អំណះអំណាង​មួយ​ចំនួន​ក៏​បង្ហាញ​អោយ​ដឹង​ថា ថ្នាំ​ពន្យា​កំណើត​ដែល​មាន​តែ Progestin តែ មួយ​គត់​នោះ​ប្រហែលជា​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​បាន​។

ផលវិបាក

ទោះបីជា​ដុំ​សាច់​ក្នុង​ស្បូន​តែងតែ​មិន​មាន​គ្រោះថ្នាក់​ក៏​ដោយ ក៏​វា​អាច​ធ្វើ​អោយ មិន​មាន​ផា​សុខភាព និង បង្ក​ជា​ផលវិបាក​ជា​ច្រើន​ដូច​ជា ជំងឺ​ស្លេកស្លាំង ដោយ សារ​តែ​ហូរ​ឈាមរដូវ​ច្រើន​ៗ​។ អ្វី​ដែល​កម្រ​នោះ​គឺថា ដុំ​សាច់​ក្នុង​ស្បូន​អាច​ដុះ លូន​ចេញ​ទៅ​ខាងក្រៅ​ស្បូន​ដោយសារ​តែ​មាន​ទង​របស់​វា​។ ប្រសិនបើ​ដុំ​សាច់​នោះ រមួល អ្នក​ប្រហែលជា​មានការ​ឈឺចាប់​ធ្ងន់ ធ្ង​រ និង ស្រួច​ស្រាវ​នៅ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​។ ប្រសិនបើ ដូច្នេះ​មែន ចូរ​ស្វែងរក ការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​។ អ្នក​ប្រហែលជា​ត្រូវការ​ការ​វះកាត់​ហើយ​។

ស្ត្រី​មាន​ផ្ទៃពោះ និង​ដុំ​សាច់​ក្នុង​ស្បូន

ដុំ​សាច់​ក្នុង​ស្បូន​តែងតែ​មិន​មានការ​រំ​ខាង​ជាមួយនឹង​ការ​មាន​ផ្ទៃពោះ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដុំ​សាច់​នោះ​អាច​រមួល ឬ​ទៅ​ស្ទះ​នឹង​បំពង់​ដៃ​ស្បូន ឬ​រំខាន​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​របស់​មេជី​វិត​ឈ្មោល ពី​មាត់ស្បូន ចូល​ទៅ​ក្នុង បំពង់​ដៃ​ស្បូន​។ Submucosal Fibroid ប្រហែលជា​មិន​អាច​អោយ​កូន​កាច់ សម្បុក បាន​ទេ ហើយ​ករណី​នេះ គ្រូពេទ្យ​ច្រើន​តែ​ណែនាំ​អោយ​កាត់​ដុំ​សាច់ នោះ​ចេញ​មុន​ពេល​ចង់​មាន​ផ្ទៃពោះ​។

ករណី​ខ្លះ​ទៀត ការ​ព្យាបាល​សម្រាប់​ដុំ​សាច់​ក្នុង​ស្បូន​ក្នុង​ពេល​មាន​ផ្ទៃពោះ​មិន មាន​អ្វី​ដែល​សំខាន់​ទេ​។ ផលវិបាក​ដែល​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​របស់​ដុំ សាច់​ក្នុង​ស្បូន​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺ​ឈឺ​នៅ​នឹង កន្លែង ជា​ធម្មតា​គឺ​នៅ ចន្លោះ​ត្រីមាស​ទី​មួយ និង​ទី​ពីរ​។

រឿង​នេះ​តែងតែ​ងាយស្រួល​ព្យាបាល​ជាមួយនឹង ថ្នាំ​បំបាត់​ការ​ឈឺចាប់​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ដុំ​សាច់​ក្នុង​ស្បូន ហើយ​ធ្លាប់​រលូត​កូន​ម្តង ហើយ​ម្តង ទៀត គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​កាត់​ដុំ​សាច់​នោះ​ចោល ដើម្បី​ពង្រឹង ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​វិញ ជា​ពិសេស​ប្រសិនបើ​គ្មាន មូលហេតុ​ដែល ធ្វើ​អោយរ​លូត​កូន​។

ការ​ធ្វើតេស្ត និង​រោគវិនិច្ឆ័យ

ដុំ​សាច់​ក្នុង​ស្បូន​ច្រើន​តែ​រក​ឃើញ​ដោយ​ចៃដន្យ​ក្នុង​ពេល​ពិនិត្យ​ក្នុង​អាង​ត្រគៀក​។ គ្រូពេទ្យ​ប្រហែលជា មាន​អារម្មណ៍​ថា​រូបរាង​របស់​ស្បូន​មិនធម្មតា ដែល​បញ្ជាក់ ថា ជា​វត្តមាន​របស់​ដុំ​សាច់​ក្នុង​ស្បូន​។

ការ​ថត​អេកូ

ប្រសិនបើ​ត្រូវការ​បញ្ជាក់ គ្រូពេទ្យ​ប្រហែលជា​ត្រូវការ​ថត​អេកូ (​ជា​ការ​ពិនិត្យ ដោយ​គ្មាន​ការ​ឈឺចាប់​ដែល ប្រើប្រាស់​រលក​សម្លេង​ដើម្បី បង្កើត​ជា​រូបភាព របស់​ស្បូន​) ដើម្បី​បញ្ជាក់​ពី​រោគវិនិច្ឆ័យ និង​វាស់​ពី​ទំហំ របស់ ដុំ​សាច់​ក្នុង ស្បូន​នោះ​គ្រូពេទ្យ ឬ​អ្នក​ថត​អេកូ​ថត​អេកូ​នៅ​លើ​ពោះ ឬ​ដាក់​ប​ញ្ជូ​ល ទៅ​ក្នុង​ទ្វារមាស​។

ការ​ថត​អេកូ​តាម​ទ្វារមាស​ផ្តល់​នូវ​ព័ត៌មាន​កាន់តែ​ច្រើន​ព្រោះ​របស់​សម្រាប់​ថត

នោះ​នៅ​ជិត​នឹង​ស្បូន​។ ការ​ថត​អេកូ​នៅ​លើ​ពោះ​អាច​មើលឃើញ​រូបរាង​ស្បូន​ដ៏​ធំ​។ ពេល​ខ្លះ ដុំ​សាច់​ក្នុង ស្បូន​ត្រូវ​បាន​រក​ឃើញ ក្នុង ពេល​ថត​អេកូ​ដូច​ជា​ក្នុង​ពេល​ពិនិត្យ អេកូ​មុន ពេល​សម្រាក​កូន​។

ការ​ថតរូប​ភាព​ផ្សេង​ៗ

ប្រសិនបើ​ការ​ថត​អេកូ​មិន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន​ទេ គ្រូពេទ្យ​ប្រហែលជា​អោយ​ថតរូប​ភាព​ផ្សេង​ៗ​ទៀត ដូច​ជា​៖

· Hysterosonography៖ នេះ​ជា​ការ​ថត​អេកូ​មួយ​ប្រភេទ​ដោយ​ប្រើ​ទឹក​គ្មាន​មេរោគ​ដើម្បី​ពង្រីក ប្រហោង របស់​ស្បូន ដើម្បី​អោយ​កាន់តែ​ងាយស្រួល​ក្នុង​ការ​មើលរូប​ភាព​នៅ​ខាង ក្នុង​ស្បូន​។ តេស្ត នេះ​ប្រហែលជា​មាន​ប្រយោជន៍​ប្រសិនបើ​អ្នក​ហូរ​ឈាម រដូវ​ច្រើន​។

· Hysterosalpingography៖ តិច​និ​ច​មួយ​នេះ​គឺ​ប្រើ​ការ​បំពាក់​ពណ៌​ទៅ​លើ​ប្រហោង​ស្បូន និង បំពង់ ដៃ​ស្បូន ដោយ​មើលឃើញ​តាម​រយៈ​កាំរស្មីអ៊ិច​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ អោយធ្វើ ដូច្នេះ​ប្រ សិន​បើ​មានការ​បារម្ភ​ពី​ការ​អត់​កូន​។ លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​រក អោយ​ឃើញ​ដុំ​សាច់​ក្នុង​ស្បូន វា​អាច​ជួយ​អោយ​គ្រូពេទ្យ​កំណត់​ដឹង​ប្រ​សិន បើ​ដៃ​ស្បូន​បើក​ធំ​។

· Hysteroscopy៖ គ្រូពេទ្យ​ដាក់​បញ្ចូល​ឧបករណ៍​កាំ​មេ​រ៉ា​ដែល​មាន​ភ្លឺ​នៅ​ខាង​ចុង​ចូល​ទៅ​ក្នុង​មាត់ ស្បូន ហើយ​ទៅ​ដល់​ស្បូន​។ គ្រូពេទ្យ​ចាក់​បញ្ចូល​ទឹក​ដើម្បី​ពង្រីក​ប្រហោង ស្បូន និង​អោយ​គ្រូ​ពេ ទ្យ​ពិនិត្យ​លើ​ជញ្ជាំង​ស្បូន​របស់​អ្នក​បាន ព្រមទាំង​បំពង់ ដៃ​ស្បូន​ដែរ​។ Hysteroscopy អាច​ធ្វើ​ឡើង នៅ​ក្នុង​ការិយាល័យ​រប ស់​គ្រូ ពេទ្យ​បាន​។

ការ​ថតរូប​វេជ្ជសាស្ត្រ​ដែល​មាន​សារៈសំខាន់​ម្តងម្កាល​រួម​មាន Computerized Tomography (CT) និង Magnetic Resonance Imaging (MRI)​។

តេស្ត​ផ្សេង​ៗ​ទៀត

ប្រសិនបើ​អ្នក​ធ្លាប់​មានការ​ហូរ​ឈាម​តាម​ទ្វារមាស​មិនធម្មតា គ្រូពេទ្យ​ប្រហែល ជា​ចង់​យក​ឈាម​នោះ​ទៅ វិភាគ​រក​មូលហេតុ​។ គ្រូពេទ្យ​ប្រហែលជា​ត្រូវ ធ្វើតេស្ត​ដោយ​រាប់​គ្រាប់​ឈាម (CBC) ដើម្បី​កំណត់​ថា តើ​អ្នកមាន បញ្ហា​កង្វះ ជាតិ​ដែក​ដោយសារ​តែ​បាត់បង់​ឈាម​រ៉ាំរ៉ៃ​ឬ​ក៏​អត់​។ គ្រូពេទ្យ​ក៏​ប្រហែលជា​ធ្វើ តេស្ត ឈាម​ដើម្បី​ទាត់​ចោល​ជំងឺ​ហូរ​ឈាម​មិនធម្មតា និង​កំណត់​រក​កម្រិត អ័រម៉ូន​បន្ត​ពូជ​ដែល​ផលិត​ចេញពី ក្រ ពេញ​អូ​វ៉ែ​របស់​អ្នក​។

ការ​ព្យាបាល

គ្មាន​មធ្យោបាយ​ដ៏​ល្អ​បំផុត​ណាមួយ​សម្រាប់​ព្យាបាល​ដុំ​សាច់​ក្នុង​ស្បូន​ឡើយ​។ ជម្រើស​នៃ​ការ​ព្យាបាល ជា​ច្រើន​មាន​ដូច​ជា​៖

រង់ចាំ

មនុស្ស​ស្រី​ជា​ច្រើន​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន​មិន​ធ្លាប់​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​។ ប្រសិនបើ​រឿង​នោះ​កើត ឡើង​ចំពោះ​អ្នក ការ​រ​ចាំ​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ដុំ​សាច់​ក្នុង​ស្បូន​មិនមែន​ជា​មហារីក​នោះ​ទេ​។ វា​កម្រ នឹង​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ណាស់​។ វា​តែងតែ​លូតលាស់​យ៉ាង​យឺត និង​ស្វិត​ទៅ​វិញ​ក្រោយ​ពេល រាំង រដូវ​ព្រោះ​ជា​ពេល​ដែល​អ័រម៉ូន​បន្ត​ពូជ​ឈប់​ផលិត​។

ការ​ប្រើប្រាស់​ថ្នាំ

ការ​ប្រើ​ថ្នាំ​សម្រាប់​ដុំ​សាច់​ក្នុង​ស្បូន​គោលដៅ​គឺ​កែសម្រួល​ដល់​ការ​មក​រដូវ និង​ព្យាបាល​រោគ​សញ្ញា​ដូច​ជា ការ​ហូរ​ឈាមរដូវ​ច្រើន​ៗ និង​មាន​សម្ពាធ​ក្នុង​អាង​ត្រគៀក​។ ការ​ធ្វើ​ដូច្នេះ​មិន​អាច​បំបាត់​ដុំ​សាច់​បាន​ទេ ប៉ុន្តែ​វា​ប្រហែលជា​ជួយ​អោយ​សាច់​នោះ​រួញ​ស្វិត​ទៅ​វិញ​។ ថ្នាំ​ដែល​ប្រើ​មាន​៖

· Gonadotropin-releasing Hormone (GnRH) Agonis៖ ថ្នាំ​ដែល​ឈ្មោះ​ថា GnRH Agonist (Lupron, Synarel) សម្រាប់​ព្យាបាល​ដុំ​សាច់​ក្នុង​ស្បូន​បាន​តាម​រយៈ​កាត់​បន្ថយ​អ័រម៉ូន Estrogen និង Progesterone ពី​ធម្មជាតិ​របស់​អ្នក និង​អាច​អោយ​មានការ​រាំងរដូវ​ជា​បណ្តោះអាសន្ន​។ ជា​លទ្ធផល ការ​ឈប់​មក​រដូវ ដុំ​សាច់​ក្នុង​ស្បូន​នឹង​ស្វិត ហើយ​ការ​ស្លេកស្លាំង​ច្រើន​តែ​ធូ​ស្រាល​។ គ្រូពេទ្យ ប្រហែលជា​ចេញ​វេជ្ជបញ្ជា GnRH Agonist ដើម្បី​អោយ​ដុំ​សាច់​ក្នុង​ស្បូន​រួច​ស្វិត​មុន​ពេលធ្វើការ វះ កាត់​។ មនុស្ស​ស្រី​ជា​ច្រើន​គឺ​មានការ​ក្រហម​ស្បែក​នៅ​ពេល​ប្រើ​ថ្នាំ​នេះ​។

· Progestin-releasing Intrauterine Device (IUD)៖ ឧបករណ៍​មួយ​នេះ​អាច​បំបាត់​ការ​ហូរ​ឈាមរដូវ ច្រើន​ៗ និង​ការ​ឈឺចាប់​ដោយសារ​តែ​ដុំ​សាច់​ក្នុង​ស្បូន​បាន​។ IUD ផ្តល់​នូវ​ការ​លុប​បំបាត់រោគ សញ្ញា​តែ​មួយ​គត់​ប៉ុណ្ណោះ តែ​មិន​ធ្វើ​អោយ​ដុំ​សាច់​នោះ​រួម​ស្វិត ឬ​រលុប​បាត់​ទេ​។

· Androgen៖ ថ្នាំ Danazol មាន​សភាព​ដូច​ជា​អ័រម៉ូន Testosterone ដែរ ដែល​ប្រហែលជា​មាន ប្រសិទ្ធ ភាព​បញ្ឈប់​ការ​មក​រដូវ ព្យាបាល​ការ​ស្លេកស្លាំង និង​អោយ​ដុំ​សាច់​ក្នុង​ស្បូន​ស្វិត ព្រមទាំង​កាត់ បន្ថយ​ទំហំ​របស់​ស្បូន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ថ្នាំ​នេះ​កម្រ​ប្រើ​សម្រាប់​ព្យាបាល​ដុំ​សាច់​ក្នុង ស្បូន​ណាស់​។ ផល​រំខាន​ដែល​មិន​ចង់បាន​មាន ឡើង​ទម្ងន់ ថប់​អារម្មណ៍ កើត​មុន ឈឺក្បាល ដុះ រោម​ខុស​កន្លែង និង​បែក​សម្លេង ដែល​ជា​ហេតុ​ធ្វើ​អោយ​មនុស្ស​ស្រី​មានការ​ស្ទាក់​ស្ទើរនឹង​ប្រើ ប្រាស់​វា​។

· ថ្នាំ​ផ្សេង​ៗ​ទៀត​៖ ថ្នាំ​ពន្យា​កំណើត អាច​ជួយ​គ្រប់គ្រង​ការ​ហូរ​ឈាមរដូវ​បាន ប៉ុន្តែ​វា​មិន​អាច​កាត់ បន្ថយ​ទំហំ​របស់​ដុំ​សាច់​ក្នុង​ស្បូន​បាន​ទេ​។ ថ្នាំ Nonsteroid Anti-inflammatory Drugs (NSAIDs) ប្រហែលជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់​ដោយសារ​តែ​ដុំ​សាច់​ក្នុង​ស្បូន ប៉ុន្តែ​វា​មិន អាច កាត់​បន្ថយ​ការ​ហូរ​ឈាម​ដោយសារ​តែ​ដុំ​សាច់​នេះ​បាន​ទេ​។

ការ​កាត់​ស្បូន​ចោល

ជម្រើស​វះកាត់​បែប​នេះ​នៅ​តែ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​ដុំ​សាច់​នៅ

ក្នុង​ស្បូន​។ ប៉ុន្តែ​ការ​កាត់ ស្បូន​ចោល​គឺជា​ការ​វះកាត់​ដ៏​សំខាន់​មួយ​។ វា​គឺជា​ការ​សម្រេចចិត្ត​ដែល​អ្នក​នឹង​លែង​ផ្ទៃពោះ​ជា​រៀង​រហូត ហើយ​ប្រសិនបើ​អ្នក​ក៏​ជ្រើសរើស​កាត់​ក្រពេញ​អូ​វ៉ែ​រ​ចោល​ដែរ​នោះ វា​នឹង​ធ្វើ​អោយ​អ្នក​រាំងរដូវ ព្រម​ទាំ ង មាន​សំណួរ​ថា​ត្រូវ​ប្រើ​ថ្នាំ​ជំនួស​អ័រម៉ូន​ឬ​ក៏​អត់​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន​អាច​ជ្រើសរើស រក្សា​ក្រពេញ​អូ​វ៉ែ​របស់​ពួក​គេ​បាន​។

ការ​វះកាត់​ដុំ​សាច់​ក្នុង​ស្បូន​ចោល

ការ​វះកាត់​បែប​នេះ​គឺ​ធ្វើ​ទៅ​លើ​ដុំ​សាច់​ក្នុង​ស្បូន​ទេ តែ​ស្បូន​មិន​ត្រូវ​បាន​កាត់​ចោល​ឡើយ​។ ជាមួយនឹង ការ វះកាត់​បែប​នេះ វា​នឹង​មានការ​ប្រឈម​នឹង​ការ​កើត​មាន​ដុំ​សាច់​ក្នុង​ស្បូន​នោះ​ម្តងទៀត​។

ជម្រើស​ក្នុង​ការ​វះកាត់​ដុំ​សាច់​ក្នុង​ស្បូន​មាន​៖

· Abdominal Myomectomy៖ ប្រសិនបើ​អ្នកមាន​ដុំ​សាច់​ក្នុង​ស្បូន​ច្រើន ធំ​ៗ ឬ​នៅ​ជ្រៅ​ៗ គ្រូពេទ្យ​ប្រហែលជា​ប្រើ​ការ​វះកាត់​តាម​ពោះ​ដើម្បី​វះ​យក​ដុំ​សាច់​នោះ​ចេញ​។

· Laparoscopic or Robotic Myomectomy៖ ប្រសិនបើ​ដុំ​សាច់​ក្នុង​ស្បូន​វា​តូច ហើយ​មាន​ចំនួន​តិច អ្នក​អាច​ធ្វើការ​វះកាត់​ដោយ​វិធី​នេះ​បាន ដោយ​ប្រើ​ឧបករណ៍​សូក​បញ្ចូល​ក្នុង​រន្ធ​ដ៏​តូច​ក្នុង​ពោះ​របស់ អ្នក ដើម្បី​កាត់​ដុំ​សាច់​ចេញពី​ស្បូន​នោះ​។ គ្រូពេទ្យ​នឹង​មើលឃើញ​ពោះ​របស់​អ្នកតា​មរយៈ​អេ​ក្រង់ ទូរទស្សន៍​ដោយសារ​មាន​កាំ​មេ​រ៉ា​ជាប់​នឹង​ចុង​របស់​ឧបករណ៍​ដែល​បាន​សូក​បញ្ចូល​នោះ​។ ឥឡូវ ការ​វះកាត់​បែប​នេះ​អាច​កាត់​យក​ដុំ​សាច់​ក្នុង​ស្បូន​ដែល​ធំ​ៗ និង​ច្រើន​បាន​។

· Hysteroscopic Myomectomy៖ ដំណើរការ​មួយ​នេះ​ប្រហែលជា​ជម្រើស​មួយ​ប្រសិនបើ​ដុំ​សាច់​ក្នុង ស្បូន​ស្ថិត​ក្នុង​ប្រហោង​របស់​ស្បូន​។ ដោយ​ប្រើ​ជាមួយនឹង​ឧបករណ៍​សម្រាប់​ចោះ​ចូល​តាម​ទ្វារមាស មាត់ស្បូន និង​ស្បូន​។ គ្រូពេទ្យ​អាច​មើលឃើញ​ដុំ​សាច់​ក្នុង​ស្បូន​តាម​រយៈ​ឧបករណ៍​ដែល​សូក បញ្ចូល​នោះ​។ ដំណើរការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ល្អ​បំផុត​ដោយសារ​ស្នាដៃ​គ្រូពេទ្យ​ដ៏​មាន បទ ពិសោធន៍​។

ការ​បង្ការ

ថ្វីបើ​អ្នក​ស្រាវជ្រាវ​នៅ​តែ​បន្ត​សិក្សា​រក​មូលហេតុ​របស់​ដុំ​សាច់​ក្នុង​ស្បូន​ទៀត

ក៏​ដោយ ក៏​មាន​អំណះអំណាង បែប​វិទ្យាសាស្ត្រ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​បង្ហាញ​ពី​របៀប​ការពារ​វា​។ ការ​បង្ការ​ដុំ​សាច់​ក្នុង​ស្បូន​ប្រហែល ជា មិន​អាច​ធ្វើ​បាន​ទេ ប៉ុន្តែ​វា​មាន​ភាគរយ​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវការ​ព្យាបាល​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង