ការឈឺចាប់សុដន់មុនពេលមករដូវគឺជារឿងធម្មតា។ ការប្រែប្រួលអរម៉ូនអាចបង្ករឱ្យមានការផ្លាស់ប្តូរក្នុងបំពង់ទឹកដោះនិងក្លែបតូចៗនៃសុដន់។ ក្លែបតូចៗនោះគឺជាជាលិកាផលិតទឹកដោះរបស់សុដន់។ សុដន់ម្ខាងមានក្លែបតូចៗនោះប្រហែលពី ១៥ ទៅ ២០ក្លែប ដែលបែងចែកទៅជាសាខាក្លែបតូចៗទៀត ហើយរាល់គ្រប់ក្លែបទាំងអស់មានចុងវានៅត្រង់ចុងសុដន់។ ទឹកដោះនឹងផលិតនៅទីនោះ ហើយនឹងបញ្ជូនតាមបំពង់ទៅចុងសុដន់។

ការឈឺចាប់នៃសុដន់ច្រើនតែចាប់ផ្តើមក្នុងកំឡុងពេលពាក់កណ្តាលចុងក្រោយនៃវដ្តរដូវ។ នៅពេលដែលការផលិតនៃ estrogen កើនឡើង និងដល់កើនឡើងខ្ពស់បំផុតមុនពេលពាក់កណ្តាលនៃវដ្តរដូវរបស់អ្នកបន្តិច វាបង្ករឱ្យមានការពង្រីកនៃបំពង់ទឹកដោះ។ មុនពេលអ្នកមករដូវបន្តិច អរម៉ូនមួយផ្សេងទៀត (progesterone) កើនឡើងដល់ចំណុចខ្ពស់បំផុតហើយបង្ករឱ្យមានការលូតលាស់នៃក្លែបតូចៗនៃសុដន់។ វាធ្វើឱ្យទំហំក្លែបនោះកើនឡើងដែលបង្ករជាការឈឺចាប់។
ការឈឺចាប់សុដន់មុនពេលមករដូវ អាចស្រាលឬខ្លាំង។ ការឈឺចាប់ច្រើនតែមិនសូវខ្លាំងចំពោះស្ត្រីដែលប្រើថ្នាំពន្យារកំណើត។ ចំពោះមនុស្សស្រីខ្លះវិញ ការញ៉ាំជាតិកាហ្វេអ៊ីនអាចនឹងបង្កើនការឈឺចាប់កាន់តែខ្លាំងក្នុងកំឡុងពេលនោះ។ ថ្នាំបំបាត់ការរលាកធម្មតាអាចកាត់បន្ថយការឈឺចាប់បាន។