សហគមន៍អាមេរិកផ្នែកវះកាត់កែសម្ផស្ស (ASAPS) បានឱ្យដឹងនៅឆ្នាំ ២០០៤ ស្ត្រីចំនួន ប្រហែលជា ៣៣៤.០០០នាក់ ដែលបានវះកាត់ពង្រីកសុដន់។ ភាគរយខ្ពស់ជាងគេចំពោះស្ត្រីដែលធ្វើការវះកាត់ពង្រីកសុដន់គឺស្ត្រីអាយុពី ១៩ ទៅ ៣៤ឆ្នាំ។

មនុស្សជាច្រើនធ្លាប់បានសួរថា តើស្ត្រីអាចបំបៅដោះទារកបានដែរឬទេក្រោយពេលដែលធ្វើការវះកាត់ហើយនោះ? ថ្វីបើការវះកាត់បែបនេះមានចំនួនច្រើនក៏ដោយ ប៉ុន្តែមានការសិក្សាតិចណាស់ដែលបានស្រាវជ្រាវទៅលើបញ្ហានេះ។ ការសិក្សាមួយចំនួនដែលមាន បានបង្ហាញថា ស្ត្រីដែលធ្វើការវះកាត់បែបនេះជួបប្រទះនឹងបញ្ហាទឹកដោះមិនគ្រប់គ្រាន់ខ្លាំងជាងស្ត្រីដែលមិនធ្វើការវះកាត់។ ប្រភេទនៃការវះកាត់គឺមានសារសំខាន់យ៉ាងខ្លាំងក្នុងការកំណត់ថាតើក្រោយពេលវះកាត់នឹងមានបញ្ហាបំបៅដោះទារកដែរឬទេ។
ចំពោះការវះកាត់ពង្រីកសុដន់ភាគច្រើននឹងប្រព្រឹត្តទៅក្រោមវិធីសាស្ត្រមួយក្នុងចំណោមជម្រើសបី គឺ៖ ការវះកាត់ក្រោមសុដន់ ការវះកាត់នៅក្រោមគែមនៃចុងសុដន់ ឬការវះកាត់នៅក្លៀក។ ការវះកាត់ជម្រើសទីបី គឺមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ជាមួយនឹងបញ្ហាកង្វះទឹកដោះ។ វិធីសាស្ត្រក្នុងការវះកាត់ក៏ជាចំណុចសំខាន់ដែរ ព្រោះសមត្ថភាពក្នុងការបំបៅដោះទារកអាចនឹងចុះថយនៅពេលដែលបំពង់ទឹកដោះត្រូវបានបំផ្លាញច្រើនពេកនៅពេលវះកាត់។