តើការរាំងរដូវគឺជាអ្វី?
ការរាំងរដូវគឺជាពេលវេលាមួយដែលរដូវរបស់មនុស្សស្រីលែងមានតទៅទៀត ។ ជាធម្មតាវាគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សស្រីទេ ហើយវាកើតឡើងក៏ទៅតាមអាយុរបស់គេដែរ ព្រោះកាលណាដែលអាយុកាន់តែច្រើនធ្វើអោយ Ovaries របស់ពួកគេមានការផលិតអ័រម៉ូនមនុស្សស្រី Estrogen និង Progesterone តិច ។ Estrogen និង Progesteron គឺជាអ័រម៉ូនដែលមាននាទីសំរាប់រក្សានូវវត្តរដូវ ។
ការដែលជិតរាំងរដូវគឺជាវេលាមួយពី ៣ ទៅ ៥ឆ្នាំជុំវិញពេលដែលត្រូវរាំងរដូវ ហើយក៏ជារដូវចុងក្រោយដែរ ។

តើនៅពេលណាដែលមានការរាំងរដូវ?
ពេលវេលាសំរាប់កំនត់នូវការរាំងរដូវអោយជាក់លាក់សំរាប់មនុស្សស្រីនីមួយៗគឺមានភាពខុសៗគ្នា ។ អាយុជាមធ្យមសំរាប់មនុស្សស្រីប្រហែលជា ៥១ឆ្នាំ ។ ប៉ុន្តែវាគឺជារឿងធម្មតាទេ បើអ្នកខ្លះមានការរាំងរដូវក្នុងវ័យពី ៤០ ទៅ ៥៩ឆ្នាំនោះ ។ មនុស្សស្រីម្នាក់អាចមានការរាំងរដូវបានប្រហែលជាទៅតាមអាយុរាំងរដូវរបស់ម្តាយរបស់គេដែរ ។ ប្រសិនបើអ្នកលែងមានរដូវលឿនពេក (មុន៤០ឆ្នាំ) គ្រូពេទ្យអាចនឹងត្រូវការពិនិត្យឈាមដើម្បីមើល ប្រសិនបើអ្នកពិតជាអស់រដូវមែន ឬអាចមានបញ្ហាអ្វីផ្សេងទៀតដែលបង្កអោយមានការអាក់ខាន់មករដូវ ។
ការរាំងរដូវគឺជាដំនើរការមួយកើតឡើងបន្តិចម្តងៗ ដែលអាចកើតរហូតដល់ច្រើនឆ្នាំ ។ អ្នកមិនអាចមានការរាំងរដូវបានរហូត អ្នកមិនទាន់មានមករដូវសោះ ១២ខែមកហើយក៏មាន ។ ក្នុងពេលនេះដែរចូរប្រើប្រាស់ថ្នាំពន្យាកំណើតប្រសិនបើអ្នកមិនទាន់ចង់បានកូនទៀត ។
មនុស្សស្រីដែលធ្វើការកាត់ Ovaries ចោលទាំងសងខាង ក៏ធ្វើអោយមានការរាំងរដូវដែរ ។ ប្រសិនបើស្បូនត្រូវបានកាត់ចោល ប៉ុន្តែ Ovaries នៅ ស្ត្រីនោះនឹងឈប់មករដូវដែរ ប៉ុន្តែមិនមែនរាំងរដូវដោយសារវះកាត់នោះទេ ។
ចូរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមាន៖
-រដូវប្រចាំខែរបស់អ្នកមានការប្រែប្រួល
-ហូរឈាមច្រើនពេក
-ហូរឈាមច្រើនជាងធម្មតា
-ហូរឈាមលើសពី ៣សប្តាហ៍
-ហូរឈាមក្រោយពេលរួមភេទ
-មានស្នាមឈាមក្នុងចន្លោះពេលមករដូវ
តើការរាំងរដូវមានសញ្ញាអ្វីខ្លះ?
មនុស្សស្រីភាគច្រើនដែលឈប់មករដូវអាចមានសញ្ញាមួយចំនួនដូចជា៖
• វត្តរដូវមានការប្រែប្រួល៖ នេះគឺជាសញ្ញាមួយនៃការរាំងរដូវ ។ អ្នកប្រហែលជាផ្អាកការមករដូវ ឬប្រហែលជាអាចកើតជាប់ៗគ្នាពេក ។ ឈាមរដូវដែលហូរមកប្រហែលជាតិចៗ ឬច្រើនជាងធម្មតា ។
• ក្រហមមុខ៖ ការក្រហមមុខគឺជាសញ្ញាដែលច្រើនកើតជាងគេបំផុតនៃការរាំងរដូវ
នៅពេលដែលអ្នកមានការក្រហមមុខដូច្នេះ អ្នកនឹងអាចមានអារម្មណ៍ថាក្តៅតិចៗពីទ្រូង មកក្បាល ដែលការក្តៅនោះរបៀបដូចជារលក ។ ស្បែករបស់អ្នកប្រហែលជាទៅជាក្រហម និងបែកញើស ។ អ្នកអាចមានអារម្មណ៍ថាឈឺក្រពះ វិលមុខ ឈឺក្បាល និងបេះដូងដើរយ៉ាងលឿន និងពិបាក ។
• ទ្វារមាសស្បួត៖ ក្នុងពេល និងក្រោយពេលរាំងរដូវ ស្បែករបស់ទ្វារមាស និងបបែរក្រោមរបស់ស្ត្រីនឹងក្លាយទៅជាស្នើង ។ ទ្វារមាសរបស់អ្នកក៏នឹងត្រូវបាត់បង់នូវសមត្ថភាពក្នុងការបញ្ចេញទឹករំអិលក្នុងពេលរួមភេទដែរ ។ ការប្រែប្រួលទាំងនេះអាចធ្វើអោយមានការឈឺចាប់ក្នុងពេលរួមភេទ ។
អាចប្រើប្រេងរំអិលដែលមានជាតិបាស(K-Y Jelly)សំរាប់ការរួមភេទ ឬធ្វើអោយមានភាពសើម (Vagisil) ទៅលើតំបន់ទ្វារមាសរបស់អ្នកដើម្បីការពារការឈឺចាប់ក្នុងពេលរួមភេទ ។ អ្នកក៏អាចទៅពិគ្រោះជាមួយគ្រូពេទ្យអំពីអត្ថប្រយោជន៍ និងការប្រឈមមុខនៃការប្រើប្រាស់ក្រែម Estrogen ដែលចេញដោយគ្រូពេទ្យ ដើម្បីប្រើទៅលើទ្វារមាសដែលប្រែប្រួលបាន ។
• បង្ហួរនោមមានបញ្ហា៖ អ្នកអាចនឹងមានជំងឺនៅលើផ្លោកនោម និងបង្ហួរនោម ក្នុងពេល និងក្រោយពេលរាំងរដូវហើយ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកចេះតែទៅក្នុងបន្ទប់ទឹកញឹកញាប់ពេក ឬមានអារម្មណ៍ចេះតែចង់ទៅបត់ជើង ក្រហាយក្នុងពេលបត់ជើងម្តង់ៗ ឬនោមមិនចេញ ។
• ឈឺក្បាល បែកញើសពេលយប់ ពិបាកក្នុងការដែក អស់កំលាំង និងសញ្ញាផ្សេងៗទៀត៖ ការដែលពិបាកដែក និងអស់កំលាំងប្រហែលជាបង្កឡើងដោយសារការក្រហមមុខ និងការបែកញើសពេលយប់ ដែលធ្វើអោយអ្នកមានការពិបាកក្នុងការដែកពេលយប់ ។
• ឡើងទំងន់៖ មនុស្សស្រីភាគច្រើនតែងតែឡើងទំងន់ក្នុងពេលរាំងរដូវ ។ របបអាហារដែលមានសុខភាព និងការហាត់ប្រាណអោយញឹកញាប់ អាចនឹងជួយអ្នកបាននៅពេលឡើងទំងន់ដូច្នេះ ។
មធ្យោបាយក្នុងពេលដែលក្រហមមុខ
• បញ្ចុះកំនៅ ឬដេកនៅក្នុងបន្ទប់ដែលត្រជាក់
• ស្លៀកសំលៀកបំពាក់អោយច្រើនជាន់ ដូច្នេះអ្នកអាចដោះវាវិញបាននៅពេលដែលក្តៅពេក
• ស្លៀកសំលៀកបំពាក់ដែលធ្វើអំពីក្រណាត់កុតុង ព្រោះវាអាចធ្វើអោយអ្នកងាយស្រួលក្នុងការដកដង្ហើម និងមិនអាចក្តៅពេក ។ ចូរប្រើក្រណាត់កុតុងនោះទៅលើក្រែដេករបស់អ្នកដែរទៅ ។
• ទទួលទាន់ទឹកត្រជាក់ ឬភេសជ្ជៈផ្សេងៗទៀតនៅពេលដែលអ្នកមានការក្តៅមុខ
• ហាត់ប្រាណអោយបានច្រើន
• រកមូលហេតុដែលធ្វើអោយអ្នកមានការក្រហមមុខ និងត្រូវចៀសវាងវា ។ អាហារហិល ជាតិស្រាសំលៀកបំបាក់ដែលតឹងៗ និងអាកាសធាតុដែលក្តៅសុទ្ធតែជាមូលហេតុរបស់ការក្រហមមុខ ។
តើការរាំងរដូវអាចមានរោគសញ្ញាផ្លូវចិត្តដែរទេ?
មនុស្សស្រីជាច្រើនតែងមានសញ្ញាផ្លូវចិត្តក្នុងពេលរាំងរដូវ ។ សញ្ញាទាំងនេះមានដូចជា កើតទុក ថប់ អារម្មណ៍ និងអារម្មណ៍មានការប្រែប្រួល ។ មនុស្សស្រីខ្លះអាចមានរោគសញ្ញាធ្ងន់ធ្ងរ ។ ប្រសិនបើអ្នករកឃើញថា អ្នកមានបញ្ហាផ្លូវចិត្ត ចូរទៅពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ។
តើការព្យាបាលដោយប្រើអ័រម៉ូនគឺជាអ្វី?
ការព្យាបាលដោយប្រើអ័រម៉ូនគឺជាការព្យាបាលមួយសំរាប់បំបាត់រោគសញ្ញារបស់ការរាំងរដូវ ដែលមានការចូលរួមពីអ័រម៉ូនបង្កើតមកពីមន្ទីរពិសោធន៍ ។ ការព្យាបាលដោយប្រើអ័រម៉ូនអាចប្រើជា Estrogen តែមួយមុខ ឬ Estrogen ប្រើជាមួយអ័រម៉ូនផ្សេងមួយទៀតគឺ Progestin ។ ស្ត្រីរាំងរដូវមួយចំនួនរកឃើញថា ការព្យាបាលដោយប្រើអ័រម៉ូនអាចបំបាត់រោគសញ្ញាបានច្រើនដូចជាការ ក្រហមមុខ ការស្ងួតទ្វារមាស និងបញ្ហាមួយចំនួនដែលកើតទៅលើបង្ហួរនោម ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលដោយប្រើអ័រម៉ូនគឺមិនមែនអាចប្រើបានគ្រប់គ្នានោះទេ ។ ព័ណមានថ្មីៗមួយដែលបានមកពីការសិក្សាថ្មីៗនេះបានបង្ហាញអោយដឹងថា មនុស្សស្រីភាគច្រើនដែលប្រើការព្យាបាលដោយអ័រម៉ូនប្រហែលជាប្រឈមមុខនឹងការស្រកទំងន់ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រឈមមុខ និងអត្ថប្រយោជន៍របស់ការព្យាបាលដោយប្រើអ័រម៉ូន ។
តើការព្យាបាលផ្សេងៗទៀតអាចប្រើបានទេទៅលើការរាំងរដូវ?
ប្រាកដជាបាន មានថ្នាំជាច្រើនទៀតដូចជា ក្រែម Estrogen ថ្នាំប្រឆាំងនឹងបញ្ហាបាក់ទឹកចិត្តកំរិតទាប ផលិតផលដែលធ្វើអំពីសណ្តែកសៀង និងឬសឈើ ប្រហែលជាអាចជួយបំបាត់រោគសញ្ញាមួយចំនួននៃការរាំងរដូវដែរ ។ ចូរពិភាក្សាអំពីការព្យាបាលទាំងនេះជាមួយគ្រូពេទ្យរបស់អ្នក ។