​តើ​ជំងឺ​ក្រិន​សរសៃឈាម​គឺជា​អ្វី​

​ជំងឺ​ក្រិន​សរសៃឈាម​មានន័យថា​ជា​ជំងឺ​មួយ​ដែល​ធ្វើអោយ​សរសៃឈាម​អារទែ​របស់​អ្នកទៅ​ជា​រឹង និង​រួម​តូច ។ លក្ខណៈ​របស់​វា​អាច​ធ្វើអោយ​សរសៃរ​ឈាម​អារទែ​នោះ​ស្ទះជិត​តែម្តង​។ សរសៃឈាម​អារទែ​របស់​អ្នកគឺជា​សរសៃ​សំរាប់​ដឹកនាំ​ឈាម​ចេញពី​បេះដូង​សំរាប់​ស្រោចស្រព​គ្រប់​រាងកាយ ។

តើ​ជំងឺ​ក្រិន​សរសៃឈាម​បង្កឡើង​ដោយសារ​អ្វី​?

​គ្រូពេទ្យ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​ជំងឺ​ក្រិន​សរសៃឈាម​នេះ​បង្កឡើង​ដោយសារ​អ្វី​នៅ​ឡើយ​ទេ ។ វា​ប្រហែលជា​កើតឡើង​ដំបូង​នៅពេល​ដែល​ស្រទាប់​ខាងក្នុង​របស់​សរសៃឈាម​អា​រទែ​មាន​ការខូចខាត ។ មាន​រឿង​ជាច្រើន​អាច​ធ្វើអោយ​ការខូចខាត​នេះ​កើតមាន រួមទាំង​៖

  • សម្ពាធ​ឈាម​ឡើង​ខ្ពស់
  • ​ជាតិ​ខ្លាញ់ Cholesterol ខ្ពស់​
  • ​ជំងឺ​ទឹកនោម​ផ្អែម​
  • ​ធាត់​ពេក​
  • ​ជក់បារី​
  • ​អាហារ​ដែល​គ្មាន​សុខភាព​
  • ​ខ្វះ​លំ​ហាត់ប្រាណ​
  • ​គ្រួសារ​មាន​ប្រវត្តិ​ជំងឺ​បេះដូង​

នៅពេល​ដែល​ការខូចខាត​កើតមាន រាងកាយ​របស់​អ្នក​ព្យាយាម​ជួសជុល​នូវ​សរសៃឈាម​ដែល​ខូចខាត​នោះ ។ ដំនើរការ​នៃ​ការជួសជុល​អាចបង្កើត​អោយមាន​បន្ទះ​ជាតិ​ខ្លាញ់​( Plaque )​នៅក្នុង​ជញ្ជាំង​របស់​សរសៃឈាម​អា​រទែ ។ បន្ទះ​នោះ ត្រូវបាន​បង្កើតឡើង​ដោយ​សារ ខ្លាញ់ Cholesterol កាលស្យូម និង​រូបធាតុ​ផ្សេងៗ​ទៀត​។ គ្រប់​ពេល​ដែល Plaque នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​សរសៃឈាម​អា​រទែ វា​នឹង​ទៅ​ជា​រឹង និង​ធ្វើអោយ​សរសៃឈាម​អារទែ​របស់​អ្នក​រួម​តូច ។

តើ​កំរិត​ជាតិ​ខ្លាញ់ Cholesterol របស់ខ្ញុំ​បង្ក​ទៅ​ជា​ក្រិន​សរសៃឈាម​បាន​យ៉ាងដូចម្តេច​?

​ជាតិ​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ុល​( Cholesterol )​ខ្ពស់​អាចធ្វើអោយ​ការប្រឈមមុខ​នឹង​ជំងឺ​ក្រិន​សរសៃឈាម​កើនឡើង ។ Cholesterol គឺជា​សារធាតុ​ខ្លាញ់​ដែល​ប្រើ​សំរាប់​ការពារ​សរសៃប្រសាទ បង្កើត​កោសិការ ជាលិកា​រ និង​អ័រម៉ូន ។ Cholesterol មួយចំនួន​គឺ​មាន​សារៈសំខាន់​សំរាប់​សុខភាព ។

ថ្លើម​របស់​អ្នក​អាចបង្កើត​ជាតិ​ខ្លាញ់ Cholesterol ច្រើន​ប្រភេទ​ទៅតាម​តម្រូវការ​របស់​រាងកាយ ។ រាងកាយ​របស់​អ្នក​ក៏​ទទួល​ជាតិ​ខ្លាញ់ Cholesterol ផ្ទាល់​ពី​អាហារ​ដែល​អ្នក​បរិភោគ​ដែរ​ដូចជា ស៊ុត សាច់ និង​អាហារ​ដែល​ធ្វើ​អំពី​ទឹកដោះគោ ។

Cholesterol មាន​ពីរ​ប្រភេទ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ Low-density Lipoprotein (LDL) ឬ​ជា​ខ្លាញ់​ដែល​អាក្រក់ និង​មួយទៀត​គឺ High-density Lipoprotein (HDL) ឬ​ជា​ខ្លាញ់​ដែល​ល្អ ។ ខ្លាញ់ LDL គឺជា​ប្រភេទ​របស់ Cholesterol សំរាប់​បង្កើត​អោយទៅជា Plaque បាន ។ កំរិត​ខ្ពស់​នៃ​ខ្លាញ់ LDL អាច​ធ្វើអោ​ខូចខាត​ទៅដល់​សរសៃឈា​មអាក់​ទែ និង​បង្ក​អោយទៅ​ជា​ក្រិន​សរសៃឈាម​បាន ។ ទោះបី ជា​យ៉ាងណា​ក៏ដោយ កំរិត​ខ្ពស់​របស់​ខ្លាញ់ HDL ពិតជា​អាច​ជួយ​ការពារ​សរសៃឈាម​អារទែ​របស់​អ្នក​បាន​ពី​ជំងឺ​ក្រិន​សរសៃឈាម ។

​តើ​ជំងឺ​ក្រិន​សរសៃឈាម​មាន​ការប៉ះពាល់​ទៅដល់​រាងកាយ​របស់ខ្ញុំ​ដូច​ម្តេចទៅ​?

​ជំងឺ​ក្រិន​សរសៃឈាម​គឺ​ជា​ជំងឺ​ដំបូង​ដែល​បង្ក​អោយទៅ​ជា​ជំងឺ​បេះដូង​-​សរសៃឈាម​បាន ។ ជំងឺ​បេះដូង​-​សរសៃឈាម​នឹង​បង្ក​អោយ​ស្លាប់​បាន​។ ប្រភេទ​នៃ​ជំងឺ​បេះដូង​-​សរសៃឈាម​មានដូចជា​៖

  • ​ជំងឺ​សរសៃឈាម​បេះដូង Coronary៖ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​មាន​កើតជា Plaque នៅក្នុង​សរសៃឈាម​អារទែ​សំរា​ប់ផ្តល់​ឈាមទៅ​បេះដូង ។ នៅពេល​ដែល​ចរន្តឈាម​ទៅក្នុង​បេះដូង​មាន​ការយឺតយ៉ាវ ឬ​មាន​ការស្ទះ វា​អាច​នឹង​ធ្វើអោយ​ឈឺ​ក្នុង​ទ្រូង និង​គាំងបេះដូង​បាន ។
  • ​ជំងឺ​សរសៃឈាម​តូចៗ​៖ ជំងឺ​នេះ​កើតឡើង​បាន​នៅពេលដែល​មាន​កើត​នូវ Plaque ក្នុង​សរសៃឈាម​តូចៗ​នៃ​បេះដូង​របស់​អ្នក ។ ប្រការ​នេះ​អាច​ធ្វើអោយ​បេះដូង​របស់​អ្នកខ្សោយ និង​ឈឺទ្រូង ជាពិសេស​នៅពេល​ហាត់ប្រាណ ។
  • ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖ វា​កើត​ឡើង​នៅពេល​ដែល​សរសៃឈាម​អារទែ​មួយ​សំរាប់​នាំ​ឈាម​ទៅក្នុង​ខួរក្បាល​មា​ការស្ទះ ។ បញ្ហា​នេះ​អាច​ធ្វើ​អៅ​យ​ខួរក្បាល​ខូច​ជា​បណ្តោះអាសន្ន​ឬ​ជា​រៀងរហូត ហើយ​ប្រហែលជា​ប៉ះពាល់​ដល់​ការមើលឃើញ និយាយ ឬ​ធ្វើ​ចលនា​រាងកាយ​ទៀតផង ។
  • ជំងឺ​សរសៃឈាម​នៅ​ចុងដៃចុងជើង​៖ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​សរសៃឈាម​អា​រទែរ​សំរាប់ទៅ​ចិញ្ចឹម​ដៃ និង​ជើងមាន Plaque ។ បញ្ហា​នេះ​អាច​ធ្វើអោយ​មាន​ការ​ស្ពឹក ឈឺ និង​មាន​ជំងឺឆ្លង​ក្នុង​អាវៈ​យី​វៈ​ដែល​ប៉ះពាល់ ។ 

តើ​ខ្ញុំ​អាច​ការពារ​ជំងឺ​ក្រិន​សរសៃឈាម​បាន​យ៉ាងដូចម្តេច​?

  • ​អ្នក​អាច​ការពារ​ជំងឺ​ក្រិន​សរសៃឈាម​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ។ របៀប​រស់នៅ​ខាងក្រោម​នេះ​នឹង​កាត់បន្ថយ​នូវ​ការប្រឈមមុខ​នឹង​ជំងឺ​ក្រិន​សរសៃឈាម​បាន តាមរយៈ​ការ​សម្រក​ទំងន់ បន្ថយ​ជាតិ​ខ្លាញ់ LDL និង​បង្កើត​ជាតិ​ខ្លាញ់ HDL បញ្ចុះ​សម្ពាធ​ឈាម និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម (​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​) ។
  • ហាត់ប្រាណ​៖ ការ​ហាត់ប្រាណ​អាចជួយ​អោយ​អ្នក​ស្រក​ទំងន់ ប្រសិនបើ​អ្នក​ធាត់​ពេក និង​អាច​ជួយ​អោយ​ជាតិ​ខ្លាញ់ HDL កើនឡើង និង LDL ថយ​ចុះ​ដែរ ។ ចូរ​ព្យាយាម​ហាត់​អោយបាន ៣០​នាទី និង ៤ ទៅ ៦​ដង​ក្នុង​មួយ​សប្តាហ៍ ។ ចូរ​ប្រាកដថា អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុននឹង​ចាប់ផ្តើម​ហាត់ប្រាណ ។
  • ​ឈប់​ជក់បារី​៖ ការជក់បារី​អាច​ធ្វើអោយ​សរសៃឈាមរ​បស់​អ្នក​ខូចខាត កាត់បន្ថយ​ចរន្តឈាម និង​ធ្វើអោយ​ខ្លាញ់ HDL ថយចុះ ។ ទោះបីជា​អ្នក​ជា​មនុស្ស​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ដោយ ក៏​អាច​មាន​ការប៉ះពាល់​ទៅដល់​សរសៃឈាម និង​ជាតិ​ខ្លាញ់​របស់​អ្នក​ដែរ ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​វិធី​នៃ​ការផ្តាច់​បារី ។
  • ​បរិភោគ​អាហារ​ដែល​ផ្តល់​សុខភាព​ដល់​បេះដូង​៖ អាហារ​ទាំងនេះ​មាន ផ្លែឈើ​ស្រស់​គ្រប់​ប្រភេទ និង​បន្លែ គ្រាប់​ធុញ្ញ​ជាតិ សាច់ និង​ខ្លាញ់​ដែល​ល្អ ។
  • ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការបន្ថែម​នូវ​អាហារ​បំប៉ន​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​៖ អាហារ​បំប៉ន​ប្រហែល​ជា​ជួយ​ធ្វើអោយ​កំរិត​ជាតិ​ខ្លាញ់​របស់​អ្នក​មាន​ការរីកចំរើន ប្រសិនបើ​ការផ្លាស់ប្តូរ​របប​អាហារ​របស់​អ្នក​មិន​គ្រប់គ្រាន់ ។ ប្រសិនបើ​អ្នក​មាន​ជំងឺ​បេះដូង ឬ​មាន​ជាតិ​ខ្លាញ់ Cholesterol ខ្ពស់ ចូរ​ធ្វើការ​ពិចារណា និង​បន្ថែម​ជាតិ Omega-3 បន្ថែម ។ ជាតិ Omega-3 មាន​ច្រើន​ប្រភេទ ប៉ុន្តែ​មាន​តែ​បី​ប្រភេទ​ទេ ដែល​សំខាន់​នោះ​គឺ EPA, DHA និង ALA ។ អាហារ​ដែល​សំបូរ​ទៅដោយ Omega-3 ជាងគេ​គឺ​ខ្លាញ់​ត្រី ។ ជាតិ​ខ្លាញ់ត្រី​គួរតែ​មាន​យ៉ាងហោចណាស់ EPA និង DHA ១០០០​មី​លី​ក្រាម​ដែរ ។​សំរាប់​អ្នក​បរិភោគ​អាហា​របួស​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ Omega-3 អោយបាន​ច្រើន​ពី​អហារ​រុក្ខជាតិ ក្នុងនោះ​ប្រេង Flaxseed ជា​ធនធាន​ដ៏​ចំបង​របស់ ALA ដូច្នេះ ALA ប្រហែលជា​មិន​មាន​ផលប្រយោជន៍​សំរាប់​សុខភាព​បេះដូង ដូចជា EPA និង DHA នោះទេ ។
  • គ្រប់គ្រង​ការ Stress៖ ចូរ​ព្យាយាម​បន្ថយ​នូវ​កំរិត Stress របស់​អ្នក ។ មធ្យោបាយ​សំរាប់​ដោះស្រាយ​នឹង​បញ្ហា Stress មានដូចជា ដកដង្ហើម​អោយបាន​ជ្រៅៗ និង​ប្រើ​វិធី​សំរាក់​ដូចជា សមាធិ ហាត់ប្រាណ​ថ្នមៗ​ដូចជា​ការដើរ និង​និយាយ​ជាមួយ​មិត្តភក្តិ គ្រួសារ ឬ​អ្នកផ្តល់​សេវា​សុខភាព ។

តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​មិន​បាន​គ្រប់គ្រាន់​?

​គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ​សំរាប់​បន្ថយ​សម្ពាធ​ឈាម ឬ​ជាតិ​ខ្លាញ់ និង​ការពារ​កំនក​ឈាម ។ ប្រសិនបើ​អ្នក​មាន​ជំងឺ​ក្រិន​សរសៃឈាម​ធ្ងន់ធ្ងរ ឬ​ដឹង​ថា​មាន​ជំងឺ​បេះដូង​-​សរសៃឈាម គ្រូពេទ្យ​ប្រហែលជា​អោយ​អ្នក​ធ្វើកា​វះកាត់ ឬ​ប្រើ​ឧបករណ៍​សំរាប់​ទំលាយ​សរសៃឈាម​អារទែ​ដែល​ស្ទះ​ចេញ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង