Join with Health.com.kh on Telegram

តើ​សីតុណ្ហភាព​ប៉ុន្មាន​ទើប​ធម្មតា?
សីតុណ្ហភាព​ធម្មតា​គឺ​ប្រហែលជា ៣៧oC នៅ​ពេល​យក​កំ​ដៅ​តាម​មាត់ និង ៣៧.៥oC នៅ​ពេល​យក​កំ​ដៅ​តាម​រន្ធ​គូថ ។ គ្រូពេទ្យ​ជា​ច្រើន​ចាត់​ទុក​ការ​ក្តៅខ្លួន​នៅ​ពេល​ដែល​កំ​ដៅ​នៅ​មាត់​លើស​ពី ៣៧.៥oC ឬ​កំ​ដៅ​តាម​រន្ធ​គូថ​លើស​ពី ៣៨oC ។

តើ​ខ្ញុំ​គួ​តែ​យក​កំ​ដៅ​កូន​របស់ខ្ញុំ​ដោយ​វិធី​ណា​ទៅ?
អ្នក​អាច​យក​កំ​ដៅ​ដោយ​សុ​ក្រិត​បំផុត​តាម​រយៈ​រន្ធ​គូថ ។ ប៉ុន្តែ​ចំពោះ​ក្មេង​ដែល​ធំ អាយុ​លើស​ពី ៣​ខែ វា​ជា​ការ​ល្អ​ទៅ​វិញ​ទេ​ក្នុង​ការ​យក​កំ​ដៅ​តាម​មាត់ តែ​អ្នក​អាច​យក​កំ​ដៅ​តាម​រន្ធ​គូថ​បាន​លុះត្រាតែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ។ ចូរ​ប្រើ Digital Thermometer ហើយ​មិន​ត្រូវ​ប្រើ Mercury Thermometer ។ បា​រ៉​ត (Mercury) គឺជា​ជាតិពុល​ហើយ​អ្នក​ក៏​មិន​ចង់​ធ្វើ​អោយ​គ្រួសារ​របស់​អ្នក​ប្រឈម​មុខ​នឹង​វា​ដែរ ។
• ត្រូវ​ប្រាកដ​ថា អ្នក​បាន​បិត​សញ្ញា​ទៅ​លើ​ប្រដាប់​វាស់​កំ​ដៅ​ថា​សំរាប់​វាស់​នៅ​រុន្ធ​គូថ ដូច្នេះ​វា​មិន​អាច​ធ្វើ​អោយ​អ្នក​ច្រឡំ​ទៅ​ប្រើ​ក្នុង​មាត់​នោះ​ទេ ។
• មុន​ពេល​យក​កំ​ដៅ​កូន​របស់​អ្នក ចូរ​សំអាត​ប្រដាប់​វាស់​កំ​ដៅ​នោះ​នៅ​ក្នុង​ទឹក​ក្តៅ​អុ​ន​ៗ និង​លាង​សំអាត​វា​អោយ​បាន​ស្អាត​ល្អ​ជាមួយនឹង​ទឹក​ត្រជាក់ ។
• ប្រសិនបើ​អ្នក​កំពុង​តែ​យក​កំ​ដៅ​កូន​របស់​អ្នក​តាម​មាត់ ចូរ​រង​ចាំ​យ៉ាង​ហោច​ណាស់ ២០​នាទី​ក្រោយ​ពី​កូន​របស់​អ្នក​បញ្ចប់​នូវ​ការ​ញុំ​ា​អាហារ ឬ​ផឹកទឹក​ក្តៅ ឬ​ត្រជាក់​ហើយ មុន​នឹង​យក​កំ​ដៅ ។
• មិន​ត្រូវធ្វើ​អោយ​កូន​របស់​អ្នក​សើម​ខ្លួន ឬ​ស្លៀក​សំលៀក​បំពាក់​អោយ​វា​តឹង​ពេក​ទេ​មុន​នឹង​យក​កំ​ដៅ
• មិន​ត្រូវ​យក​កំ​ដៅ​ភ្លាម​ទេ​ក្រោយ​ពេល​ដែល​កូន​របស់​អ្នក​ងូតទឹក​រួច
• មិន​ត្រូវ​ទុក​កូន​របស់​អ្នក​ចោល​ទេ​នៅ​ពេល​ដែល​កំពុង​វាស់​កំ​ដៅ
• ក្រោយ​ពី​អ្នក​បាន​បញ្ចប់​ការ​យក​កំ​ដៅ​ហើយ ចូរ​សំអាត​វា​ជាមួយនឹង​អាលកុល ឬ​ទឹក​ត្រជាក់ ឬ​ទឹកសាប៊ូ ។

ការ​យក​កំ​ដៅ​ក្មេង​តាម​រន្ធ​គូថ
ប្រសិនបើ​អ្នក​កំពុង​តែ​យក​កំ​ដៅ​កូន​របស់​អ្នក​តាម​រន្ធ​គូថ ចូរ​ផ្កាប់​កូន​របស់​អ្នក​នៅ​លើ​ភ្លៅ ។ ចូរ​លាប Vaseline នៅ​ខាង​ចុង​ប្រដាប់​វាស់​កំ​ដៅ ហើយ​ញាត់​វា​ចូល​ក្នុង​រន្ធ​គូថ​ពាក់កណ្តាល ។ ត្រូវ​បញ្ឈប់​វា​ប្រសិនបើ​ក​អ្នកមាន​អារម្មណ៍​ថា​រុញ​មិន​រួច ។ ចូរ​កាន់​ប្រដាប់​វាស់​កំ​ដៅ​អោយ​ជាប់ ហើយ​មិន​ត្រូវ​ចេញ​ទៅ​ណា​ទេ ។ នៅ​ពេល​ដែល​សំលេង​ប្រាប់​ថា​ការ​វាស់​កំ​ដៅ​ត្រូវ​បាន​បញ្ចប់ ចូរ​ដក​វា​ចេញ ហើយ​ពិនិត្យ​មើល ។

ការ​យក​កំ​ដៅ​ក្មេង​តា​មាត់
ប្រសិនបើ​អ្នក​កំពុង​តែ​យក​កំ​ដៅ​កូន​តាម​មាត់ ចូរ​យក​ចុង​របស់​ប្រដាប់​វាស់​កំ​ដៅ​ដាក់​ក្រោម​អណ្តាត ។ ចូរ​អោយ​កូន​របស់​អ្នក​បិទ​មាត់​ព្រមទាំង​បៀម​ប្រដាប់​វាស់​កំ​ដៅ​នោះ​ផង ។ ប្រាប់​កូន​របស់​អ្នក​ថា​កុំអោយ ទំពា​ររ ឬ​និយាយ ។ នៅ​ពេល​ដែល​សំលេង​ប្រាប់​ថា​ការ​វាស់​កំ​ដៅ​ត្រូវ​បាន​បញ្ចប់ ចូរ​ដក​វា​ចេញ ហើយ​ពិនិត្យ​មើល ។
តើ​ខ្ញុំ​គួរតែ​ព្យាយាម​បញ្ចុះ​កំ​ដៅ​កូន​របស់ខ្ញុំ​ដែរ​ទេ?

ការ​ក្តៅខ្លួន​គឺជា​សញ្ញា​មួយ​ដែល​រាង​កាយ​របស់​យើង​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដែល​បង្ក​ជំងឺ ។ ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​ពី ៣​ខែ ទៅ ៣​ឆ្នាំ ហើយ​មានការ​ក្តៅខ្លួន​តិចតួច (៣៧.៨oC) អ្នក​ប្រហែលជា​មិន​ចាំបាច់​អោយ​កូន​របស់​អ្នក​ប្រើ​ថ្នាំ​ទេ ។ ប្រសិនបើ​កូន​របស់​អ្នក​ឈឺ និង​មិន​ស្រួល​អ្វីមួយ ហើយ​កំ​ដៅ​របស់​គេ​លើ​ពី ៣៧.៨oC ទៀត អ្នក​ប្រហែលជា​ត្រូវ​អោយ​គេ​ប្រើ​ថ្នាំ​ខ្លះ​ហើយ ។
ប្រសិនបើ​កូន​របស់​អ្នក​ក្មេង​ជាង ៣​ខែ ហើយ​កំ​ដៅ​តាម​រន្ធ​គូថ ៣៨oC ឬ​ខ្ពស់​ជាង​នេះ​ចូរ​ទូរស័ព្ទ​ប្រាប់​គ្រូពេទ្យ ឬ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ការ​ក្តៅខ្លួន​អាច​ជា​សញ្ញា​របស់​ជំងឺ​ដ៏​សាហាវ​មួយ​ដែល​កើតឡើង​ទៅ​លើ​កូន​ក្មេង​តូច​ៗ ។

តើ​ថ្នាំ​ប្រភេទ​ណាខ្លះ​ដែល​ខ្ញុំ​គួរតែ​អោយ​កូន​របស់ខ្ញុំ​ប្រើ ហើយ​ប្រើ​ប៉ុន្មាន?
មិន​ត្រូវ​អោយ​ថ្នាំ​អ្វី​ទាំងអស់​ទៅ​កូន​របស់​អ្នក​នៅ​ពេល​ដែល​គេ​អាយុ​បាន​តិច​ជាង ២​ខែ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ​ទេ ។
ថ្នាំ Acetaminophen (​សំរាប់​កូន​ក្មេង​ឈ្មោះ​ថា Tylenol) សំរាប់​បំបាត់​ការ​ឈឺចាប់ និង​បញ្ចុះ​កំ​ដៅ ។ ចូរ​ពិនិត្យ​នូវ​វេជ្ជបញ្ជា​ក្នុង​កញ្ចប់ ឬ​សួរ​គ្រូពេទ្យ​អំពី​កំរិត​ថ្នាំ​ដែល​ត្រូវ​ប្រើប្រាស់​សំរាប់​កូន​របស់​អ្នក ។ កំរិត​ថ្នាំ​ដែល​ត្រឹមត្រូវ​គឺ​យោង​ទៅ​តាម​អាយុ​របស់​ក្មេង និង​ទំងន់ ។

ថ្នាំ Ibuprofen គឺជា​ថ្នាំ​មួយ​ប្រភេទ​ទៀត​ដែល​អាច​ប្រើ​សំរាប់​បញ្ចុះ​កំ​ដៅ​ចំពោះ​ក្មេង​ដែល​អាយុ​លើស​ពី ៦​ខែ ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សំរេច​អោយ​ប្រើ​ថ្នាំ​នេះ (​ថ្នាំ​សំរាប់​ក្មេង​ឈ្មោះ​ថា Advil ឬ Motrin) ។ គ្រូពេទ្យ​នឹង​និយាយ​ប្រាប់​អ្នក​អំពី​កំរិត​ថ្នាំ​ដែល​ត្រឹមត្រូវ​សំរាប់​ប្រើ ។

តើ​ខ្ញុំ​អាច​អោយ​កូន​របស់ខ្ញុំ​ប្រើ​ថ្នាំ Aspirin សំរាប់​បញ្ចុះ​កំ​ដៅ​បាន​ទេ?
មិន​បាន​ទេ ។ ថ្នាំ Aspirin អាច​ធ្វើ​អោយ​មាន​ជំងឺ Reye’s Syndrome ទៅ​លើ​កុមារ ។ ជំងឺ Reye’s Syndrome គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​អាច​ធ្វើ​អោយ​កុមារ​ស្លាប់​បាន ។ គ្រូពេទ្យ​បាន​ប្រាប់​ទៅ​ដល់​ឪពុក​ម្តាយ​ថា មិន​គួរ​អោយ​កូន​របស់​ពួក​គេ​ប្រើ​ថ្នាំ Aspirin ទេ បើសិន​ពួក​គេ​អាយុ​ក្រោម ១៨​ឆ្នាំ ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ទៀត​ដើម្បី​ជួយ​អោយ​កូន​របស់ខ្ញុំ​ស្រួលបួល​ឡើង​វិញ?
• អោយ​កូន​របស់​អ្នក​ផឹកទឹក​អោយ​ច្រើន ដើម្បី​បង្ការ​ការ​ខ្សោះ​ជាតិ​ទឹក (​ករណី​ដែល​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន​) និង​ជួយ​អោយ​រាង​កាយ​របស់​គេ​ត្រជាក់​ផង ។ ទឹក ទឹក​ស៊ុប និង​ទឹក​អ្វី​ដែល​គេ​ចូល​ចិត្ត​គឺជា​ជំរើស​ដ៏​ល្អ ។
• ប្រសិនបើ​កូន​របស់​អ្នក​ផឹកទឹក​បាន​គ្រប់គ្រាន់​ហើយ មិន​ត្រូវ​បង្ខំ​អោយ​គេ​ញុំ​អាហារ​ទៀត​ទេ ប្រសិនបើ​គេ​មិន​ចង់
• ត្រូវ​ប្រាកដ​ថាអោយ​កូន​របស់​អ្នក​ដេក​អោយ​បាន​ច្រើន
• ត្រូវធ្វើ​អោយ​បន្ទប់​ស្ថិត​ក្នុង​សីតុណ្ហភាព​ល្មម
• ត្រូវ​ស្លៀក​សំលៀក​បំពាក់​ស្តើង​អោយ​កូន​របស់​អ្នក ។ ការ​ដែល​អោយ​កូន​របស់​អ្នក​ស្លៀក​សំលៀក​បំពាក់​ក្រាស់​ពេក​អាច​ធ្វើ​អោយ​ខ្លួន​របស់​គេ​ក្តៅ និង​អាច​អោយ​កំ​ដៅ​ឡើង​ទៀត​ផង ។
• ប្រសិនបើ​កូន​របស់​អ្នកមាន​គ្រុនញាក់ ត្រូវ​ដណ្តប់​ភូ​យ​អោយ​គេ​ថែម ។ ត្រូវ​តែ​យក​ភួយ​នោះ​ចេញ​ប្រសិនបើ​គ្រុនញាក់​លែង​មាន ។
មធ្យោបាយ​ក្នុង​ការ​អោយ​ថ្នាំ
• មិន​ត្រូវ​អោយ​ថ្នាំ​លើស​ពី ៥​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ
• មិន​ត្រូវ​អោយ​ថ្នាំ​នៅ​ពេល​ដែល​ក្មេង​អាយុ​តិច​ជាង ២​ខែ​នោះ​ទេ លុះត្រាតែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ។
• ត្រូវ​អាន​វេជ្ជបញ្ជា​ក្នុង​កញ្ចប់​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន ។ ត្រូវ​ប្រាកដ​ថា អ្នក​កំពុង​អោយ​ថ្នាំ​កូន​របស់​អ្នក​ត្រឹមត្រូវ​ហើយ ។
• សំរាប់​ថ្នាំ​ជា​ទឹក ត្រូវ​តែ​ប្រើ​ប្រដាប់​វាស់​នូវ​ចំនួន​នៃ​ការ​ប្រើ​ណា​ដែល​ពិសេស​ទើប​អាច​ផ្តល់​នូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ថ្នាំ​នេះ ។ សំរាប់​ស្លាបព្រា​កាហ្វេ​ក្នុង​ផ្ទះបាយ​ប្រហែលជា​មិន​អាច​ប្រើ​សំរាប់​វាស់​កំរិត​ថ្នាំ​នេះ​បាន​ទេ ។

ការ​ងូតទឹក​អាច​បញ្ចុះ​កំ​ដៅ​កូន​ខ្ញុំ​បាន​ទេ?
ការ​អោយ​កូន​របស់​អ្នក​ប្រើ​ថ្នាំ Acetaminophen និង​ការ​ងូតទឹក​ក្តៅ​អុ​ន​ៗ ប្រហែលជា​អាច​ជួយ​បញ្ចុះ​កំ​ដៅ​គេ​បាន ។ ចូរ​អោយ​ថ្នាំ Acetaminophen គេ​ប្រើ​សិន​មុន​ពេល​អោយ​គេ​ងូតទឹក ។ ប្រសិនបើ​អ្នក​អោយ​គេ​ងូតទឹក​ដោយ​មិន​ប្រើ​ថ្នាំ កូន​របស់​អ្នក​ស្រៀវ​ខ្លួន ហើយ​អាច​នឹង​ឡើង​កំ​ដៅ​ម្តងទៀត ។ ការ​ធ្វើ​ដូចនេះ​ប្រហែលជា​ធ្វើ​អោយ​កូន​របស់​អ្នក​កាន់តែ​ពិបាកទៅ​ៗ​ហើយ ។ មិន​ត្រូវ​ងូតទឹក​ត្រជាក់​ទេ​។

តើ​ពេល​ណា​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​គ្រូពេទ្យ?
ប្រសិនបើ​កូន​របស់​អ្នកមាន​សញ្ញា​ប្រកាស​អាសន្ន​ដូច​ខាងក្រោម ចូរ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់ :
• ក្មេង​តិច​ជាង ៣​ខែ​៖ កំ​ដៅ ៣៨oC ឬ​ខ្លាំង​ជាង​នឹង ទោះបីជា​មិន​មាន​អ្វី​ដូច​ជា​មាន​ជំងឺ​ក៏​ដោយ ព្រោះ​វា​អាច​ធ្វើ​អោយ​ក្មេង​ឈឺ​វិញ​យ៉ាង​លឿន ។
• ក្មេង​ពី​អាយុ ៣​ខែ ទៅ ៦​ខែ​៖ កំ​ដៅ ៣៨.៣oC ឬ​ខ្លាំង​ជាង​នឹង ទោះបីជា​មិន​មាន​អ្វី​ដូច​ជា​មាន​ជំងឺ​ក៏​ដោយ​។
• ក្មេង​ពី​អាយុ ៦​ខែ​ឡើង​ទៅ​៖ ក្តៅខ្លួន ៣៨.៨oC ទៅ ៣៩.៤oC ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ប្រសិនបើ​ឡើង​យ៉ាង​ហោច​ណាស់​លើស​ពី​ពីរ​ថ្ងៃ ។
• ក្មេង​ពី​អាយុ ៦​ខែ​ឡើង​ទៅ​៖ ក្តៅខ្លួន ៣៩.៤oC​ឡើង​ទៅ ក៏​ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ដែរ​ទោះបីជា​កូន​របស់​អ្នក​ហាក់បីដូចជា​ល្អ​ហើយ​ក៏​ដោយ ។

ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ប្រសិនបើ​កូន​របស់​អ្នកមាន​សញ្ញា​ប្រកាស​អាសន្ន​ទាំងនេះ
• រាគ ឬ​ក្អួត​ជាប់​រហូត
• ស្ងួត​មាត់
• ឈឺ​ត្រជាក់
• ក្តៅខ្លួន​លើស​ច្រើន​ថ្ងៃ
• យំ​ខ្លាំង
• មិន​បៅ
• ស្លេកស្លាំង
• ប្រកាច់
• ឈឺក្បាល​ខ្លាំង
• កន្ទួល​លើ​ស្បែក
• ឈឺ ឬ​ហើម​សន្លាក់
• ឈឺបំពង់ក
• រឹង​ក
• ឈឺពោះ
• ហើម​នៅ​ក្បាល​ហើយ​ស្ទាប​ទៅ​ទុន​ៗ
• មិនសូវ​មាន​កំរើក​កាយវិការ
• ដកដង្ហើម​លឺ​ដូច​ហួច
• យំ​ខ្សឹប​ខ្សួល