សាច់ដុំរមួលគឺជាការកន្ត្រាក់ភ្លាមៗ និងដោយគ្មានក្រោមអំពើដោយឆន្ទះនៃផ្នែកមួយ ឬ ច្រើននៃសាច់ដុំរបស់អ្នក។ ប្រសិនបើអ្នកធ្លាប់ត្រូវបានមានសកម្មភាពខ្លាំងនៅពេលយប់ ឬត្រូវបានបញ្ឈប់នូវសកម្មភាពរបស់អ្នកដោយការរមួលភា្លមៗ, អ្នកដឹងហើយថាសាច់ដុំរមួលអាចបណ្តាលអោយឈឺខ្លាំង។
ទោះជាទូទៅគ្មានការខូចខាតអ្វីក៏ដោយ, សាច់ដុំរមួលនេះអាចធ្វើអោយអ្នកមិនមានសកម្មភាពមួយរយៈ។ ការមានសកម្មភាពយូរនៃលំហាត់ប្រាណ, ជាពិសេសក្នុងអាកាសធាតុក្តៅ, គឺអាចនាំអោយសាច់ដុំរមួលបាន។ ថ្នាំខ្លះ និងជំងឺមួយចំនួនក៏អាចបណ្តាលអោយសាច់ដុំរមួលផងដែរ។ ជាធម្មតាអ្នកអាចព្យាបាលសាច់ដុំរមួយនេះនៅផ្ទះដោយខ្លួនឯង។
រោគសញ្ញា
រោគសញ្ញានៃការមានសាច់ដុំរមួលរួមមានៈ
• សាចដុំឈឺខ្លាំង និងភ្លាមៗ(កន្ត្រាក់ និងគាំងជាប់) ជារឿយៗគឺកើតនៅលើជើងរបស់អ្នក
• ជាលិកាសាច់ដុំដែលអ្នកមានអារម្មណ៍ ឬមើលឃើញថាឡើងលើស្បែករបស់អ្នក។
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
សាច់ដុំរមួលជាធម្មតាមិនលេចឡើងដោយខ្លួនវា និងកម្រអោយតម្រូវរកការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ, សូមទៅជួបនឹងគ្រូពេទ្យប្រសិនបើការរមួលរបស់អ្នកៈ
-បណ្តាលអោយឈឺខ្លាំង និងមិនអាចទ្រាំបាន
-កើតឡើងជាញឹកញាប់
-មិនប្រសើរឡើងដោយការថែទាំដោយខ្លួនឯង
-មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងមូលហេតុជាក់ស្តែង ដូចជាធ្វើលំហាត់ប្រាណ ខ្លាំងពេក ជាដើម។
មូលហេតុ
ការប្រើប្រាស់ខ្លាំងនៃសាច់ដុំ, ការបាត់បង់ជាតិទឹក, ការតឹងសាច់ដុំ ឬការនៅកន្លែងមួយដែលមិនផ្លាស់ប្តូរចលនាសោះអាចបណ្តាលអោយមានការរមួលសាច់ដុំ។ អ្នកកាយសម្ព័ន្ធដែលក្លាយជាអស់កំលាំង និងបាត់បង់ជាតិទឹកនៅពេលដែលចូលរួមក្នុងកីឡាដែលមានអាកាសធាតុក្តៅល្មមអាចវិវត្តជាញឹកញាប់ជាការរមួលសាច់ដុំ។ ប្រភេទផ្សេងទៀតជាទូទៅនៃការរមួលសាច់ដុំនេះដែរ គឺការរមួលនៅពេលយប់ កើតមានឡើងនៅត្រង់សាច់ដុំកំភួនជើង ឬម្រាមជើងអំឡុងពេលគេង។
ទោះជាយ៉ាងណាក៏ដោយ, ក្នុងករណីជាច្រើន, មូលហេតុជាក់ច្បាស់នៃការរមួល សាច់ ដុំ នេះមិនត្រូវបានគេដឹងនោះទេ។
ទោះជាការរមួលសាច់ដុំភាគច្រើនគឺខូចខាតតិច, តែមួយចំនួនអាចត្រូវបានផ្សារភា្ជប់ ទៅ នឹងលក្ខខ័ណ្ឌជំងឺដូចជាៈ
-ការទទួលឈាមមិនបានគ្រប់គ្រាន់ៈ ការឡើងតូចនៃសរសៃឈាមអារទែ ដែលចែក ចាយ ឈាមទៅជើងរបស់អ្នក(សរសៃឈាមក្រិននៅខាងចុងជើង ឬដៃ) អាចបង្កើត នូវការឈឺ ចាប់ដូចទៅនឹងការរមួលអញ្ចឹងដែរនៅត្រង់ជើង និងប្រអប់ជើងនៅពេល ដែលអ្នកកំពុង ធ្វើលំហាត់ប្រាណ។
-ការសង្កត់ទៅលើសរសៃវិញ្ញាណៈ ការសង្កត់ទៅលើសរសៃវិញ្ញាណនៃឆ្អឹងខ្នង របស់ អ្នកអាចបណ្តាលអោយមានការឈឺចាប់ដូចទៅនឹងការរមួលអញ្ចឹងដែរត្រង់ជើងរបស់អ្នក។ ជាធម្មតាការឈឺចាប់នឹងអាក្រក់ទៅៗទៅតាមការយូរប៉ុណ្ណានៃការដើររបស់អ្នក។
-ការខ្វះសារជាតិរ៉ែៈ ជាតិប៉ូតាស្យូម, កាល់ស្យូម ឬម៉ាញ៉េស្យូមតិចពេកក្នុង ចំណីអាហារ របស់អ្នកអាចនាំអោយមានជើងរមួលក្រពើ។ ថ្នាំបញ្ចុះទឹកនោមមួយចំនួនសំរាប់ការពារ ការឡើងឈាមអាចបណ្តាលអោយបាត់បង់ជាតិប៉ូតាស្យូម។
ការរមួលសាច់ដុំអាចជាផ្នែកមួយនៃលក្ខខ័ណ្ឌផ្សេងៗដូចជាមកពីសរសៃវិញ្ញាណ, តម្រង នោម, ក្រពេញទីរ៉ូអ៊ីត ឬជំងឺមកពីអរម៉ូន, ជំងឺទឹកនោមផ្អែម, ជាតិស្ករថយចុះក្នុងឈាម និងស្លេកស្លាំង។
រៀបចំក្នុងការធ្វើការណាត់ជួប
ធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើអ្នកមានការរមួលក្រពើដែលធ្ងន់ធ្ងរ, ញឹកញាប់ និងមិនធូរស្រាលក្រោយពីការព្យាបាលនៅផ្ទះដោយខ្លួនឯង។
នៅពេលដែលអ្នកទៅជួបនឹងគ្រូពេទ្យ, សូមយកនូវពត៌មានដែលចាំបាច់រួម មាន ប្រតិកម្ម នានា ឬជំងឺមួយចំនួន និងឈ្មោះថ្នាំដែលបានប្រើ, វីតាមីន និងថ្នាំផ្សេងៗទៀត។
គ្រូពេទ្យនឹងសួរសំនួរមួយចំនួនដើម្បីជួយកំនត់ថាតើអ្នកគួរតែធ្វើតេស្តេមួយចំនួន ឬរក អ្នកឯកទេសផ្ទាល់ឬយ៉ាងណា។ ដើម្បីបង្កើតនូវការណាត់ជួប, សូមពិចារណាជាមុន ទៅនឹងចម្លើយនៃសំនួរខាងក្រោមៈ
- នៅពេលណាដែលអ្នកវិវត្តជាការរមួលក្រពើនេះដំបូង?
- ការរមួលក្រពើវាធ្ងន់ធ្ងរ ឬញឹកញាប់ទេ?
- មានអ្វីជាការកត់សម្គាល់ច្បាស់នៃការរមួលសាច់ដុំរបស់អ្នក ដូចជាការធ្វើ លំហាត់ ប្រាណតិច ឬខ្លាំងជាដើម?
- តើអ្នកធ្លាប់មានការរមួលក្រពើឬទេនៅពេលដែលអ្នកសំរាក?
- ការច្របាច់បន្ថយនូវការរមួលនេះបានដែរឬទេ? តើអ្នកមានរោគសញ្ញាដទៃទៀតរួមមានខ្សោយ, ឈឺសាច់ដុំ ឬមានអារម្មណ៍ថាជើង, ដៃ ធ្លាក់ចុះ(គ្មានកំលាំង)?
- តើសាច់ញាតិរបស់អ្នកមានប្រវត្តិនៃការរមួលសាច់ដុំនេះដែរឬទេ?
- តើអ្នកបានសម្គាល់ពីការប្រែប្រួលនានានៃទឹកនោមបន្ទាប់ពីហាត់ប្រាណរួចដែរឬទេ?
- តើអ្នកធ្លាប់ប្រើប្រាស់ថ្នាំជំនួយកំលាំងដែរឬទេ?
ការព្យាបាល និងថ្នាំ
-ជាធម្មតាអ្នកអាចព្យាបាលការរមួលសាច់ដុំនេះដែលខ្លួនឯងនៅផ្ទះ។ គ្រូពេទ្យ អាច បង្ហាញអ្នកនៃកាយវិការច្របាច់ដែលអាចជួយអ្នកដើម្បីបន្ថយនៃការរមួលក្រពើនេះ។ សូមអោយច្បាស់ថាអ្នកនៅក្នុងស្ថានភាពមួយដែលមានជាតិទឹកគ្រប់គ្រាន់, ស្ថាន ភាពនេះគឺអាចជួយអ្នកបាន។
-ចំពោះការរមួលថ្មីៗដែលរំខានដល់ដំណេក, គ្រូពេទ្យអាចចេញវេជ្ជបញ្ជាដើម្បី ធ្វើអោយសាច់ដុំរបស់អ្នករលា។