ការ​ប៉ះពាល់​ផ្សែង​បារី​គឺជា​កត្តា​ហានិភ័យ​មួយ​សំរាប់​ការ​គាំងបេះដូង​។ វា​ត្រូវ​បាន​គេ​គិត​ថា សារធាតុ​គីមី​នៅ​ក្នុង​ផ្សែង​បារី​អាច​ប៉ះពាល់​ទៅ​លើ​ស្រទាប់​នៃ​សរសៃឈាម​អារ​ទែ​, ដែល​នេះ​បណ្តាល​អោយ​សរសៃឈាម​អារ​ទែ​រលាក​។ ការ​រលាក​នេះ​អាច​ធ្វើ​អោយ​សរសៃឈាម​អារ​ទែ​ត្បៀត​, បង្កើន​នូវ​ហានិភ័យ​នៃ​ការ​មានការ​គាំងបេះដូង​។

ការ​ដកដង្ហើម​ដែល​ស្រូប​យក​ផ្សែង​បារី​អាច​បណ្តាល​អោយ​កោសិកា​ឈាម​ដែល​ទទួលខុសត្រូវ​នៃ​កំនក​ឈាម​(​ប្ល៉ា​កែ​ត​)​បង្កើន​នូវ​ចំនួន​, ដែល​អាច​ធ្វើ​អោយ​ឈាម​ឆាប់​កក​ផង​ដែរ​។ ប្ល៉ា​កែ​ត​ច្រើន​អាច​បណ្តាល​អោយ​ឈាមកក​ដែល​អាច​បង្អាក់​នូវ​លំហូរ​ឈាម​ក្នុង​សរសៃឈាម​អារ​ទែ​, ដែល​បណ្តាល​អោយ​មានការ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។

វា​ក៏​លេចឡើង​ផង​ដែរ​ថា អត្រា​នៃ​ការ​គាំងបេះដូង​នឹង​ថយ​ចុះ​នៅ​តំបន់​មួយ​ចំនួន​បន្ទាប់​ពី​តំបន់​ទាំងនោះ​ដាក់​ចេញ​បំរាម​”​គ្មាន​ផ្សែង​បារី​”​។ ប្រសិនបើ​អ្នក​ជក់បារី​, មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​គឺ​ឈប់​ជក់​វា​តែ​ម្តង​។ ប្រសិនបើ​អ្នក​នៅ​ជិត​អ្នក​ជក់បារី​ជា​ប្រចាំ​, សូម​លើកទឹកចិត្ត​ពួក​គេ​អោយ​ពួក​គេ​ឈប់​ជក់ ឬ​ជក់​នៅ​កន្លែង​ដែល​បន្ថយ​នូវ​ផ្សែង​បារី​ទៅ​អ្នក​ដែល​បាន​ដកដង្ហើម​ចូល​។ ជា​ពិសេស នេះ​ជា​រឿង​សំខាន់​ថា​តើ​អ្នក​ធ្លាប់​មានការ​គាំងបេះដូង​ពី​មុន ឬ​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​មាន​ជំងឺ​បេះដូង​ដែរ​ឬទេ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង